Pages

Thursday, January 30, 2014

ការបោះឆ្នោត​«NO» ទុកជាបានការ​នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ និង​ឆ្លុះបញ្ចាំង​ពី​ការបែកបាក់​នៅក្នុង​សង្គម​

rith-30-01-14-c
ជាមួយនិង​ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​០២ ខែកុម្ភៈ​នោះ​អ្នកបោះឆ្នោត​ថៃ​ដែល​បាន​ចុះឈ្មោះ​ហើយ​ពុំមាន​ជម្រើស​អ្វី​ក្រៅតែពី​ទៅ​បោះឆ្នោត​នោះទេ ឬក៏​ប្រឈមមុខ​នឹង​ការទទួល​ពិន័យ​ពីបទ​ចៀសវាង​ការបោះឆ្នោត​។ ប៉ុន្ដែ​បក្ស​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​មិនបាន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​មុន​កាលកំណត់​នេះ​បា​តុ​ការប្រឆាំង​រដ្ឋាភិបាល​ត្រូវបាន​គេ​អំពាវនាវ​អោយ​បោះឆ្នោត​ថា​«NO»(​ទេ​)​។​
​ក្រៅពី​ឈ្មោះ​របស់​តំណាង​សភា​គឺមាន​ជម្រើស​ពាក្យ​«NO» នៅក្នុង​សន្លឹកឆ្នោត​សម្រាប់​អ្នកបោះឆ្នោត​គូស​ក្នុងពេល​បោះឆ្នោត​។ ពួក​អ្នកបោះឆ្នោត​អាច​ជ្រើសរើស​ពាក្យ​«NO»​ពីព្រោះ​ពុំមាន​បេក្ខជន​ណា​តំណាងអោយ​ទស្សនៈ​ន​យោ​យ​បាយ​របស់​ពួកគេ​នោះទេ ឬក៏​ជាមួយ​ករណី​នៅក្នុង​ពេលនេះ​គណបក្ស​ប្រជាធិបតេយ្យ​ពុំបាន​ចូលរួម​ប្រកួតប្រជែង​នូវ​អាសនៈ​ណាមួយ​នោះទេ​។​
​ការបោះឆ្នោត​«NO»​នេះ​មិន​អាចដាក់​គណបក្ស​មួយ​ទៅក្នុង​មុខដំណែង​ការងារ​ឬក៏​បោះឆ្នោតអោយ​គណបក្ស​មួយ​ចេញពី​រដ្ឋាភិបាល​នោះទេ ប៉ុន្ដែ​វា​ពិតជា​បាន​បង្ហាញថា​ពួក​អ្នកបោះឆ្នោត​បាន​បដិសេធ​គណបក្សនយោបាយ​ឬក៏​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។ ហើយ​នៅ​ប្រទេស​ថៃ​នោះ​គឺជា​ជម្រើស​នយោបាយ​ដែល​យកជាការបាន​។​
​នៅក្នុង​ការបោះឆ្នោត​សាកល​នៅ​ខែមេសា​ឆ្នាំ​២០០៦ គណបក្ស​ប្រជាធិបតេយ្យ​បាន​ដកខ្លួន​ចេញ​ដូចគ្នានេះដែរ និង​បានធ្វើ​ពហិការ​ការបោះឆ្នោត​នោះ​។ គណបក្ស​ថៃ​រ៉ា​ក់​ថៃ​របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឈ្នះ​៦១% នៃ​សន្លឹកឆ្នោត​នៅពេលនោះ ប៉ុន្ដែ​៣៨%​នៃ​ប្រជាជន​ថៃ​បាន​បោះឆ្នោត​«NO»​។ ការបោះឆ្នោត​ត្រូវ​បានប្រកាស​ចាត់ទុកជា​យថាហេតុ​ជា​មោ​ឃៈ ដោយ​តុលាការ​ធម្មនុញ្ញ ហើយ​ថាកស៊ីន​ក្រោយមក​ត្រូវបាន​បណ្ដេញចេញ​នៅក្នុង​រដ្ឋប្រហារ​មួយ​។​
​អ្នកវិភាគ​នយោបាយ​បាន​យល់ព្រម​ថា ការបោះឆ្នោត​«NO»​មាន​ចំនួន​ច្រើន​ល្មម​គួរសម​នោះ​មានន័យថា រដ្ឋាភិបាល​ខាងមុខ​នឹង​ពុំមាន​អាណត្តិ​ដែល​ខ្លួន​ត្រូវការ​ដើម្បី​គ្រប់គ្រង​ប្រទេស​នោះទេ និង​ថា​វា​អាច​បណ្ដាលអោយមាន​អស្ថិរភាព​នយោបាយ​ថែមទៀត​។ គេ​នឹង​យកចិត្តទុកដាក់​តាមដាន​សង្កេតមើល​ចំនួន​អ្នកបោះឆ្នោត​«NO»​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ ពីព្រោះ​វា​នឹង​ឆ្លុះបញ្ចាំង​អំពី​ការបែកបាក់​នៅក្នុង​សង្គម​ថៃ ហើយ​ពេលនេះ​វា​នឹង​កត់ត្រា​ជា​ផ្លូវការ​នៅក្នុង​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​៕