Pages

Thursday, January 30, 2014

គ្រោះថ្នាក់​របស់​ក្រែ​ម​លាប​មាត់​ទៅដល់​សុខភាព​


ស្ត្រី​គ្រប់រូប​សុទ្ធតែ​ចង់​ឲ្យ​ខ្លួន​មើលទៅ​ស្រស់ស្អាត និង​ទាក់ទាញ​ជាង ។ ហើយ​ក្រែ​ម​លាប​មាត់​ជា​របស់​មិនអាច​ខ្វះ​ក្នុង​កាបូប​របស់​ពួកគេ ។​​ប្រើប្រាស់​ក្រែ​ម​លាប​មាត់​ដូច្នេះ តែ​ពុំមែន​ស្ត្រី​ណា​ក៏​ដឹង​ពី​ឥទ្ធិពល​របស់​វា​ទៅដល់​សុខភាព​របស់ខ្លួន ។​ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ពណ៌​ក្រែ​ម​ភ្លឺ​អាច​ផ្ទុក​សារជាតិ​គីមី​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​សម្រាប់​សុខភាព​ដូចជា​ជំងឺ​អំពី​សាចដុំ​ច្របូកច្របល់​អ័រម៉ូន ឬ​ពុល​លោហធាតុ​ធ្ងន់ ក៏​ដូច​ហានិភ័យ​អំពី​អាលែកហ្ស៊ី និង​រលាក​សន្លាក់​... ។​
សារជាតិ​គីមី​ត្រូវបាន​រកឃើញ​ក្នុង​ក្រែ​ម​លាប​មាត់​អាច​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព​ច្រើន​ជា parabens, methacrylate, សំណ និង cadmium ។ ក្រៅពីនេះ នៅមាន​សារជាតិ​មួយទៀត​ហៅថា Triclosa ត្រូវបាន​ប្រើប្រាស់​ធ្វើជា​សារជាតិ​ថែទាំ​ទូទៅ​បំផុត ។ ពួក​អ្នកស្រាវជ្រាវ​ចាត់ទុកថា triclosan បង្ក​ជំងឺ​បេះដូង និង​ជំងឺ​ពាក់ព័ន្ធ ។ សារជាតិ​គីមី​នេះ​ក៏​អាចធ្វើ​ឲ្យ​បាក់តេរី​អាច​ប្រឆាំង​តប​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក និង​ប្រែក្លាយជា​កំពូល​បាក់តេរី ។​

ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ខាងលើ ស្ត្រី​គួរ​ប្រយ័ត្នប្រយែង​ក្នុងការ​ជ្រើសរើស​គ្រឿងសំអាង ហើយ​ប្រសិន​អាច​គួរ​ចៀសវាង​ប្រើប្រាស់​វា​ជាប្រចាំ ៕​