Pages

Thursday, January 30, 2014

សាប៊ូកក់សក់​អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់​


តាម​ការស្រាវជ្រាវ​ថ្មី​បំផុត​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​, គ្រឿងសំអាង ឬ សាប៊ូកក់សក់​ដែល​យើង​ប្រើប្រាស់​រាល់ថ្ងៃ ក៏​អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់​ផងដែរ ។​មាន​កក្តា ៣ ឥទ្ធិពល​ដល់​ទម្ងន់រ​បស់​យើង​, នោះ​គឺៈ តំណពូជ​, បរិមាណ​កាឡូរី ដែល​យើង​ស្រូបយក​តាមរយៈ​អាហារ និង​បរិមាណ​កាឡូរី​ដែល​បាត់បង់ ពេលធ្វើ​សកម្មភាព ។ កក្តា​តំណពូជ​ដើរតួនាទី​សំខាន់ តែ​ប្រសិន​អ្នក​ប្រកាន់យក​របប​ទទួលទាន​តម​១​ត្រឹមត្រូវ និង​ហាត់ប្រាណ​ជាប្រចាំ នោះ​អ្នក​អាច​បញ្ចុះទម្ងន់​បាន ។​
​ប៉ុន្តែ តាម​ការស្រាវជ្រាវ​១​ថ្មីៗ​នេះ បាន​បង្ហាញថា មាន​មូលហេតុ​១​គ្រោះថ្នាក់​ជាង​អាហារ និង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ទៅដល់​បញ្ហា​ទម្ងន់​របស់​អ្នក​, ត្រូវបាន​ហៅថា “​ថាមពល​គីមី​” មាន​ផ្ទុក​ក្នុង​ផលិតផល​រក្សា​សម្រស់​ប្រចាំថ្ងៃ ដូចជាៈ សាប៊ូកក់សក់​, ក្រែ​មរ​ក្សា​សរីរាង្គ និង​សាប៊ូ ។​

​ពួក​វេជ្ជបណ្ឌិត​នៅ​មជ្ឈមណ្ឌល​សុខាភិបាល Mount Sirai នៅ​ញូវយ៉ក ប្រកាសថាៈ “Phthalates” ត្រូវបាន​រកឃើញ​ក្នុង ៧០% គ្រឿងសំអាង ក៏ដូចជា​ផលិត​លាងជម្រះ​ជាច្រើន​, ឥទ្ធិពល​ដល់​ប្រព័ន្ធគ្រប់គ្រង​បរិមាណ​ខ្លាញ់ និង​តុល្យភាព​អ័រម៉ូន​របស់​សរីរាង្គ ។ តាមរយៈ​ការស្រាវជ្រាវ​, គេ​សង្កេតឃើញថា មាន​បរិមាណ Phthalates ១​យ៉ាងខ្ពស់​ក្នុង​សរីរាង្គ​របស់​ស្ត្រី​ធាត់ នៅ​ញូវយ៉ក ។ ពួក​វេជ្ជបណ្ឌិត​សន្និដ្ឋានថា ការប្រាស្រ័យ​ជាមួយ Phthalates ក្នុង​គ្រឿងសំអាង​រាល់ថ្ងៃ អាចពាក់ព័ន្ធ​ដល់​ជំងឺ​ធាត់​នៅ​កុមារ និង​បញ្ហា​អំពី​ទម្ងន់​នៅ​មនុស្ស​ធំ ។​Phthalates ជា​សមាសធាតុ​ត្រូវបាន​ប្រើប្រាស់​ទូទៅ​ក្នុង​គ្រឿងសំអាង​, ផលិតផល​លាងជម្រះ​ក្នុង​ជាង​កន្លះ​សតវត្ស​, តែ​ទើបតែ​ថ្មីៗ​នេះ គេ​ទើប​បញ្ជាក់ថា វា​មាន​ហានិភ័យ​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព ។​

​សារជាតិ​១​ផ្សេងទៀត​, Bisphenol-A(BPA) ក៏មាន​វត្តមាន​ក្នុង​គ្រឿងសំអាង ហើយក៏​ផ្គត់ផ្គង់ “​ថាមពល​គីមី​” ។ BPA ស្រូប​ចូលក្នុង​សរីរាង្គ បង្ក​ការ​ថមថយ​អ័រម៉ូន​, ឥទ្ធិពល​ដល់​ក្រពេញ​ជាលិកា និង​អ័រម៉ូន​សម្រួល​មុខងារ​ជាច្រើន​របស់​សរីរាង្គ ។ ការស្រាវជ្រាវ​បានបង្ហាញ​ថា BPA ធ្វើ​ឲ្យ​ថមថយ​កម្រិត Testosterone, នោះ​គឺជា​កក្តា​១​បង្កឡើង​ទម្ងន់ ។​ការស្រាវជ្រាវ​បានបង្ហាញ​ថា BPA មាន​ក្នុង​គ្រឿងសំអាង ធ្វើ​ឲ្យ​ថមថយ​កម្រិត Testosterone

​ពួក​វេជ្ជបណ្ឌិត​ទទួលស្គាល់ថា អ្នក​មិនអាច​ចៀសវាង​ប្រាស្រ័យ​ជាមួយ BPA និង Phthalates ទាំងស្រុង​, តែ​អាច​បន្ថយ​ហានិភ័យ​ដោយ​វិធី​ត្រួតពិនិត្យ​ម៉ាក​ផលិតផល ។ ប្រសិន​អ្នកប្រើប្រាស់​គ្រឿងសំអាង សរីរាង្គ​នឹង​ស្រូបយក​វា ហើយ​ល្អ​បំផុត អ្នក​ត្រូវ​រក​ផលិតផល​ណា​ដែល​មិន​ប្រើប្រាស់ Phthalates ឬ BPA ៕​