ស្ត្រីគ្រប់រូបសុទ្ធតែចង់ឲ្យខ្លួនមើលទៅស្រស់ស្អាត និងទាក់ទាញជាង ។ ហើយក្រែមលាបមាត់ជារបស់មិនអាចខ្វះក្នុងកាបូបរបស់ពួកគេ ។ប្រើប្រាស់ក្រែមលាបមាត់ដូច្នេះ តែពុំមែនស្ត្រីណាក៏ដឹងពីឥទ្ធិពលរបស់វាទៅដល់សុខភាពរបស់ខ្លួន ។ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ពណ៌ក្រែមភ្លឺអាចផ្ទុកសារជាតិគីមីបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់សុខភាពដូចជាជំងឺអំពីសាចដុំច្របូកច្របល់អ័រម៉ូន ឬពុលលោហធាតុធ្ងន់ ក៏ដូចហានិភ័យអំពីអាលែកហ្ស៊ី និងរលាកសន្លាក់... ។
សារជាតិគីមីត្រូវបានរកឃើញក្នុងក្រែមលាបមាត់អាចបង្កគ្រោះថ្នាក់ឲ្យសុខភាពច្រើនជា parabens, methacrylate, សំណ និង cadmium ។ ក្រៅពីនេះ នៅមានសារជាតិមួយទៀតហៅថា Triclosa ត្រូវបានប្រើប្រាស់ធ្វើជាសារជាតិថែទាំទូទៅបំផុត ។ ពួកអ្នកស្រាវជ្រាវចាត់ទុកថា triclosan បង្កជំងឺបេះដូង និងជំងឺពាក់ព័ន្ធ ។ សារជាតិគីមីនេះក៏អាចធ្វើឲ្យបាក់តេរីអាចប្រឆាំងតបថ្នាំអង់ទីប៊ីយូទិក និងប្រែក្លាយជាកំពូលបាក់តេរី ។
ដើម្បីបញ្ចៀសគ្រោះថ្នាក់ខាងលើ ស្ត្រីគួរប្រយ័ត្នប្រយែងក្នុងការជ្រើសរើសគ្រឿងសំអាង ហើយប្រសិនអាចគួរចៀសវាងប្រើប្រាស់វាជាប្រចាំ ៕ Labels: សុខភាព