Pages

Monday, December 2, 2013

អ្នក​ការពារ​សន្តិសុខ​បាតុកម្ម​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​២​នាក់


អ្នក​រាយការណ៍​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​បាងកក ឲ្យ​ដឹង​ថា ជនជាតិ​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​អ្នក​ការពារ​សន្តិសុខ​បាតុកម្ម​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ធ្នូ។

ប្រភព​បញ្ជាក់​ថា ទូរទស្សន៍​ថៃ ប៉ុស្តិ៍​លេខ​៣ បាន​ចាក់​ផ្សាយ​ការ​ចាប់​ខ្លួន​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​នោះ ដោយ​ចាប់​ដាក់​រថយន្ត ចោទ​ថា ជនជាតិ​ខ្មែរ​ពីរ​នាក់​នោះ​បាន​ព្យាយាម​លួច​ជ្រៀត​ចូល​កន្លែង​ធ្វើ​បាតុកម្ម និង​ស្វែង​យល់​ពី​ស្ថានភាព​បាតុកម្ម​ជាក់​ស្ដែង ហើយ​មាន​បំណង​បំផ្លាញ​ពួក​បាតុករ​ថៃ។
ក៏​ប៉ុន្តែ​រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​២ ធ្នូ នេះ​ថា មន្ត្រី​ទូត​ខ្មែរ​ប្រចាំ​ក្រុង​បាងកក ប្រទេស​ថៃ កំពុង​ស្រាវជ្រាវ​ព័ត៌មាន​​នៃ​ការ​ចាប់​ខ្លួន​នេះ​ហើយ៕