មន្ត្រីគម្រោងបានបញ្ជាក់ថា នៅពេលគម្រោងចាប់ផ្តើម គម្រោងនឹងធ្វើសកម្មភាពជាច្រើននៅខេត្តគោលដៅ។បើទោះបីជាធាតុអាកាសប្រែប្រួល ប៉ុន្តែមិនប៉ះពាល់ដល់វិស័យកសិកម្ម និង មុខរបរពីព្រៃឈើនោះទេ។
លោក សុខ ហេង ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ បានបញ្ជាក់អំពីការងារ ដែលត្រូវធ្វើនៅខេត្តទាំងនោះ។
(សំឡេង លោក សុខ ហេង)
លោក សុខ ហេង បានបញ្ជាក់ទៀតថា នេះគឺជាគម្រោង ដែលធ្វើយ៉ាងណា គាំទ្រដល់ផលិតកម្ម កសិកម្ម និងព្រៃឈើ ដើម្បីឲ្យប្រជាពលរដ្ឋនៅតែអាចទាញផល ទោះបីជាមានភាពរាំងស្ងួត នៅខេត្តកោះកុង និងមណ្ឌលគិរី។
សូមបញ្ជាក់ថា ការគ្រប់គ្រងធនធានព្រៃឈើ ឲ្យមាននិរន្តរភាព គឺជាគោលដៅ នៅក្នុងកម្មវិធីជាតិព្រៃឈើ ពីឆ្នាំ២០១០ ដល់២០២៩ និការបន្ថយភាពក្រីក្រ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ មានការអភិវឌ្ឍនិងស្តារប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធទឹកស្អាត ការកសាងទំនប់ការពារទឹកជំនន់ ទន្លេ ស្ទឹង និងការជន់នៃទឹកសមុទ្រ។លោក រ៉យ ត្រេក មន្ត្រីខេត្តមណ្ឌលគិរី បានបញ្ជាក់អំពីគម្រោងអភិវឌ្ឍន៍នៅខេត្តនេះ ដើម្បីជួយនៅពេលមានការប្រែប្រួលធាតុអាកាស។
(សំឡេងលោក រ៉យ ត្រេក)
សូមបញ្ជាក់ថា កិច្ចពិភាក្សានៅព្រឹកនេះ មានការចូលរួមពីមន្ត្រីជំនាញបរទេស ដើម្បីជួយផ្តល់បច្ចេកទេសទៅដល់ការអនុវត្ត។
លោក ហ្កេច កាដហ្វី មន្ត្រីបច្ចេកទេស បានលើកអំពីផលប្រយោជន៍ចំពោះប្រជាពលរដ្ឋ នៅពេលគម្រោងជិតចាប់ផ្តើមអនុវត្តន៍។
(សំឡេង លោក ហ្គេច កាដហ្វី)
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានរងគ្រោះពីភាពរាំងស្ងួត និងទឹកជំនន់ ដែលបានប៉ះពាល់ជាអវិជ្ជមានដល់ផលិតកម្មរបស់ប្រជាពលរដ្ឋ។
មន្ត្រីគម្រោងបានបញ្ជាក់ថាលទ្ធផលពិភក្សាចុងក្រោយនៅលើផែនការអនុវត្តន៍ ការបណ្តុះបណ្តាលសមត្ថភាព គម្រោងបច្ចេកទេស នឹងត្រូវបញ្ជូនទៅរដ្ឋាភិបាល ហើយត្រៀមអនុវត្តន៍នៅពាក់កណ្តាលឆ្នាំ២០១៤ ខាងមុខនេះ៕