កិច្ច​ពិភាក្សា​ចុងក្រោយ​ ដើម្បី​ចាប់ផ្តើម​គម្រោង​ បន្ស៊ាំ​​​ ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ នៅ​ក្នុង​វិស័យកសិកម្ម និងព្រៃឈើ



រដ្ឋបាលព្រៃឈើ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ធ្វើ​ការពិភាក្សា​ចុងក្រោយ នៅព្រឹកថ្ងៃទី២ ខែ​ធ្នូ​នេះ ដើម្បី​ត្រៀម​ចាប់​ផ្តើម​អនុវត្តន៍​គម្រោង​​គាំពារ​វិស័យ​កសិកម្ម និងព្រៃឈើ នៅ​ខេត្តកោះកុង និងខេត្ត​មណ្ឌលគិរី នៅ​ពេល​ដែល​​​អាកាសធាតុ មាន​​ការប្រែប្រួល។
មន្ត្រី​​គម្រោង​​បាន​បញ្ជាក់ថា នៅពេល​គម្រោង​ចាប់ផ្តើម គម្រោង​នឹងធ្វើ​សកម្មភាព​ជាច្រើន​នៅ​ខេត្ត​គោលដៅ។​បើទោះបីជា​ធាតុអាកាស​ប្រែប្រួល ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម និង មុខរបរ​ពី​ព្រៃឈើ​នោះទេ។
លោក សុខ ហេង ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ និង​សត្វព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ បានបញ្ជាក់​អំពី​ការងារ ដែល​ត្រូវ​ធ្វើ​នៅ​ខេត្ត​ទាំងនោះ។
(សំឡេង លោក សុខ ហេង)
លោក សុខ ហេង បានបញ្ជាក់​ទៀតថា  នេះ​គឺជា​គម្រោង ដែល​ធ្វើយ៉ាងណា គាំទ្រ​ដល់​ផលិតកម្ម កសិកម្ម និង​ព្រៃឈើ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅតែ​អាច​ទាញ​ផល​ ​ទោះបី​ជាមាន​ភាពរាំងស្ងួត នៅ​ខេត្ត​កោះកុង និង​មណ្ឌលគិរី។
សូមបញ្ជាក់ថា ការគ្រប់គ្រង​ធនធាន​ព្រៃឈើ ឲ្យ​មាន​និរន្តរភាព គឺជា​គោលដៅ នៅក្នុង​កម្មវិធី​ជាតិ​ព្រៃឈើ ពី​ឆ្នាំ២០១០ ដល់២០២៩ និ​ការបន្ថយ​​ភាពក្រីក្រ  សំដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​លើក​កម្ពស់​​​ជីវភាព រស់នៅ​​របស់​​ប្រជាពលរដ្ឋ។ គម្រោង​នេះ មានការ​អភិវឌ្ឍ​​និង​​ស្តារ​ប្រព័ន្ធ​ធារា​សាស្ត្រ ប្រព័ន្ធ​​ទឹក​ស្អា​ត ការកសាង​​ទំ​នប់​ការពារ​ទឹកជំនន់ ទន្លេ ស្ទឹង និង​ការ​ជន់​នៃ​ទឹកសមុទ្រ។លោក រ៉​យ ត្រេក មន្ត្រីខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់​​អំពី​គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្ត​នេះ  ដើម្បី​ជួយ​នៅពេល​មានការ​ប្រែ​​ប្រួល​ធាតុអាកាស។
(សំឡេង​លោក រ៉​យ ត្រេក)
សូមបញ្ជាក់ថា កិច្ចពិភាក្សា​នៅ​ព្រឹក​នេះ មានការ​ចូលរួម​ពី​ម​ន្ត្រី​ជំនាញ​បរទេស ដើម្បី​ជួយ​ផ្ត​ល់ប​ច្ចេក​​ទេស​ទៅដល់​ការអនុវត្ត។
លោក ហ្កេ​ច  កាដ​ហ្វី មន្ត្រី​បច្ចេកទេស បាន​លើក​អំពី​ផលប្រយោជន៍​ចំពោះ​ប្រជាពល​រដ្ឋ នៅ​ពេល​​​គម្រោង​​ជិត​ចាប់ផ្តើម​អនុវត្តន៍។
(សំឡេង លោក ហ្គេ​ច កាដ​ហ្វី)
សូមបញ្ជាក់ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា បាន​រងគ្រោះ​ពី​ភាពរាំងស្ងួត និង​ទឹកជំនន់ ដែល​​បាន​​ប៉ះពាល់​​ជា​អវិជ្ជមាន​ដល់​​ផលិតកម្ម​រ​បស់​ប្រជាពលរដ្ឋ។
មន្ត្រី​​គម្រោង​បាន​បញ្ជាក់ថា​លទ្ធផល​ពិ​ភក្សា​ចុងក្រោយ​នៅលើ​ផែនការ​អនុវត្តន៍ ការបណ្តុះ​បណ្តាល​​សមត្ថ​ភាព គម្រោង​​បច្ចេកទេស នឹងត្រូវ​បញ្ជូន​ទៅ​រដ្ឋា​ភិ​បាល ហើយ​ត្រៀម​អនុវត្តន៍​នៅ​ពាក់​កណ្តាល​​ឆ្នាំ២០១៤ ខាងមុខនេះ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors