នៅក្នុងប្រទេសថៃ នាថ្ងៃចន្ទ ទី២ ធ្នូនេះ ការប៉ះទង្គិចគ្នាកំពុងបន្តកើតមានយ៉ាងហិង្សារវាងក្រុមបាតុករអាវលឿង និងកម្លំាងប៉ូលិស។ ពួកគេនៅបន្តទាមទារឲ្យលោកស្រីនាយករដ្ឋមន្រ្តីយីងឡាក់ចុះចេញពីមុខតំណែង។ នៅក្នុងជំនួបចរចាជាមួយមេដឹកនំាក្បួនបាតុកម្មមិនបានសម្រេច
មក លោកស្រីយីងឡាក់បានប្រកាសថា ទ្វារនៃកិច្ចចរចានៅតែបើកចំហ និងធានាថា រដ្ឋាភិបាលនឹងមិនប្រើកម្លំាងទ័ពដើម្បីវាយបង្រ្កាបលើក្រុមបាតុករទេ។
២ថ្ងៃ ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមបាតុករអាវលឿង និងកម្លំាងប៉ូលិសនៅជុំវិញវិមានរដ្ឋាភិបាល លោកស្រីនាយករដ្ឋមន្រ្តីយីងឡាក់បានចេញមុខធ្វើសន្និសីតកាសែតតាមទូរទស្សន៍ដោយបានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនប្រើកម្លំាងទ័ពដើម្បីវាយបង្រ្កាបលើក្រុមបាតុករទេ។ យោងតាមលោកស្រីយីងឡាក់ កម្លំាងទ័ពបានសម្រេចចិត្តប្រកាន់ជំហរអព្យាក្រឹត និងចង់បានដំណោះស្រាយដោយសន្តិវិធី។ ជាមួយគ្នានេះ លោកស្រីប្រមុខរដ្ឋាភិបាលថៃក៏បានប្រកាសឲ្យដឹងដែរថា ទ្វារនៃកិច្ចចរចានៅតែបើកចំហជានិច្ច។
គួរជម្រាបជូនថា គឺថ្នាក់ដឹកនំាកងទ័ពនោះឯងដែលបានរៀបចំឲ្យមានកិច្ចចរចាលើកដំបូងរវាងលោកស្រីយីងឡាក់ និងមេដឹកនំាក្បួនបាតុកម្ម គឺលោកស៊ូថេបកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ តែនៅទីបំផុត គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានរកឃើញនៅក្នុងកិច្ចចរចានោះទេ។ ថ្លែងនៅចំពោះមុខហ្វូងបាតុករ លោកស៊ូថេបបានបញ្ជាក់ថា ការលាលែងពីតំណែងរបស់លោកស្រីយីងឡាក់ ឬមួយក៏រំលាយសភា គឺវាមិនគ្រប់គ្រាន់ទេក្នុងការបិទបញ្ចប់ក្បួនបាតុកម្មរបស់ក្រុមអាវលឿង។ អ្វីដែលលោកស៊ូថេបចង់បាន គឺការបង្កើតក្រុមប្រឹក្សាប្រជាជនមួយដើម្បីធ្វើការកែទម្រង់ប្រព័ន្ធនយោបាយថៃឲ្យបានស៊ីជម្រៅ។ ទន្ទឹមគ្នានេះ លោកស៊ូថេបក៏បានអំពាវនាវឲ្យមានក្បួនបាតុកម្មទូទៅនៅទូទំាងប្រទេសចាប់ពីថ្ងៃចន្ទ ទី២ ធ្នូនេះទៅ។
អ្វីជាការកត់សម្គាល់ វិបត្តិនយោបាយថៃជាថ្មីពេលនេះបានកើតមានឡើង ចំពេលដែលប្រទេសកំពុងត្រៀមរៀបចំពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ព្រះចៅភូមិវិបុលនៅថ្ងៃទី៥ ធ្នូខាងមុខ។ ក្នុងពិធីចម្រើនព្រះជន្ម ព្រះចៅភូមិវិបុលដែលនឹងអាចធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់មួយរយៈ មុននឹងចាប់ផ្តើមផ្ទុះឡើងជាថ្មីដែលគ្រប់គ្នាពិបាកនឹងទាយទុកជាមុនថា តើវានឹងត្រូវបិទបញ្ចប់ចប់តាមច្រកណានោះ។ អ្វីដែលគេអាចនិយាយជាមុនបាននោះគឺថា វិបត្តិនយោបាយផ្ទៃក្នុងបាននិងកំពុងបន្តពុះចែកសង្គមថៃជាបំណែកៗ ដោយគ្មានថ្ងៃនឹងផ្គុំចូលគ្នាវិញបានទេ៕