Pages

Saturday, November 30, 2013

គ្រូបង្រៀន​នៅ​កំពង់ចាម​ត្អូញ​រឿង​បើក​ប្រាក់​បន្ថែម​ម៉ោង​យឺត


គ្រូបង្រៀន​នៅ​ខេត្ត​កំពង់ចាម​ ត្អូញត្អែរ​ពី​ភាព​យឺតយ៉ាវ​របស់​មន្ទីរ​ក្នុង​ការ​បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​ជូន​ពួក​គាត់។ ភាព​យឺតយ៉ាវ​នេះ បាន​ធ្វើ​ឲ្យ​គ្រូ​អនុវិទ្យាល័យ​និង​វិទ្យាល័យ​មិន​សប្បាយ​ចិត្ត ដោយសារ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់។លោកគ្រូ អ្នកគ្រូ​ទាំង​នោះ​បាន​លើក​ឡើង​ថា ប្រាក់​បន្ថែម​ម៉ោង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​ខាត​បាន​មួយ​
ចំណែក​ ហើយ​ប្រសិន​បើ​មន្ទីរ​មិន​មាន​ចំណាត់​ការ​ឱ្យ​បាន​​រហ័ស​នោះ​ទេ វា​អាច​ធ្វើ​ឱ្យ​ពួក​គាត់​កាន់​តែ​លំបាក។  ពួកគាត់​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រាក់​ម៉ោង​នេះ​បាន​បាត់​ជិត​មួយ​ឆ្នាំ​មក​ហើយ ដោយ​ពុំ​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​អ្វី​នោះ​ឡើយ។
ទាក់ទង​បញ្ហា​នេះ​ប្រធាន​មន្ទីរ​ខេត្ត​កំពង់ចាម​ ធ្លាប់​មាន​ប្រសាសន៍​កាល​ពី​ខែ​មុន​ថា ប្រាក់​បម្រុង​នៅ​មន្ទីរ​ត្រូវ​ប្រើការ​អស់ ហើយ​ខាង​មន្ទីរ​បាន​ស្នើ​សុំ​ទៅ​ខាង​ក្រសួង​ហិរញ្ញវត្ថុ​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។
ចំណែក​ខាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​លើក​ឡើង​ថា ករណី​យឺតយ៉ាវ​មាន​ច្រើន​មក​ពី​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ទីរ​ក្រសួង និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​នោះ។ ករណី​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ម៉ោង​ជូន​លោក​គ្រូ អ្នកគ្រូ​នេះ​មិន​មែន​មាន​តែ​ខេត្ត​កំពង់ចាម នោះ​ទេ គឺ​បាន​កើត​មាន​ស្ទើរ​តែ​ទូទាំង​ប្រទេស និង​តែងតែ​កើត​មាន​ជា​បន្តបន្ទាប់។
សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​បន្ថែម...