Pages

Saturday, November 30, 2013

ធ្លាក់ឧទ្ធម្ភាគចក្រនៅ រដ្ឋស្កុតលែន ចក្រភពអង់គ្លេស ពុំមានអ្នកស្លាប់

អ៊ីដិនបឺក៖ សារព័ត៌មាន ស្កាយញូ បានផ្សាយថា ឧទ្ធម្ភាគចក្រប៉ូលិស មួយគ្រឿង បានធ្លាក់កាលពី ល្ងាចថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា នៅលើដំបូលនៃអគារមួយ ស្ថិតក្នុងទីក្រុង ហ្គាសស្កូវ បណ្តាលឲ្យមនុស្ស ជាច្រើនជាប់នៅ ក្នុងនោះ។ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយផ្អែកតាម ការផ្សាយរបស់ សារព័ត៌មាន ស្កាយថា ឧប្បតិហេតុធ្លាក់នេះ បានកើតឡើងកាល ពីវេលាម៉ោង ១០ និង៣០នាទីយប់ ម៉ោងក្នុង តំបន់ នៅទីក្រុង ហ្គាសស្កូវ បណ្តាលឲ្យមនុស្សមួយចំនួនរងរបួស និងសន្លប់។
អ្នករបួសត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតនោះ ចំណែកផ្លូវថ្នល់ ក៏ត្រូវបានបិទ ផងដែរ។
ក្នុងឧប្បតិហេតុនោះ មិនបណ្តាលឲ្យមានអគ្គីភ័យ ឬក៏ការផ្ទុះកើតឡើងនោះទេ ចំណែកចំនួនអ្នកដែល នៅលើ ឧទ្ធម្ភាគចក្រទំាងអស់ប៉ុន្មាននាក់ ចំនួនអ្នករងរបួស ឬស្លាប់ក៏គេនៅមិនទាន់បានបញ្ជាក់នៅឡើយដែរ។
គួរបញ្ជាក់ផងដែរថា ឧទ្ធម្ភាគចក្រប្រភេទ អេសភី៩៩ បានធ្លាក់នៅពេលព្យាយាមចុះចត នៅតែដំបូលអគារមួយ ដែលជាកន្លែងដែលមានការសម្តែងរបស់ក្រុមតន្រ្តីក្នុងស្រុកមួយ សម្រាប់រាត្រីថ្ងៃសុក្រ ចំណែកសមាជិកទំាងអស់ នៃក្រុមតន្រ្តីនោះ ត្រូវបានគេបញ្ជាក់ថា មានសុវត្ថិភាពនោះទេ ក្រោយឧប្បតិហេតុកើតឡើង។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក ដេវីដ កាម៉ារូន ក៏បានសរសេរនៅលើគេហទំព័រ ធ្វីតធ័រ របស់លោកផងដែរ ដោយបាន សម្តែងនូវការព្រួយបារម្ភ ក្នុងឧប្បតិហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះ ៕