គ្រូបង្រៀននៅខេត្តកំពង់ចាម ត្អូញត្អែរពីភាពយឺតយ៉ាវរបស់មន្ទីរក្នុងការបើកប្រាក់បង្រៀនបន្ថែមម៉ោងជូនពួកគាត់។ ភាពយឺតយ៉ាវនេះ បានធ្វើឲ្យគ្រូអនុវិទ្យាល័យនិងវិទ្យាល័យមិនសប្បាយចិត្ត ដោយសារប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។លោកគ្រូ អ្នកគ្រូទាំងនោះបានលើកឡើងថា ប្រាក់បន្ថែមម៉ោងអាចជួយដោះស្រាយបញ្ហាខ្វះខាតបានមួយ
ទាក់ទងបញ្ហានេះប្រធានមន្ទីរខេត្តកំពង់ចាម ធ្លាប់មានប្រសាសន៍កាលពីខែមុនថា ប្រាក់បម្រុងនៅមន្ទីរត្រូវប្រើការអស់ ហើយខាងមន្ទីរបានស្នើសុំទៅខាងក្រសួងហិរញ្ញវត្ថុ ប៉ុន្តែមិនទាន់មានការឆ្លើយតប។
ចំណែកខាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានលើកឡើងថា ករណីយឺតយ៉ាវមានច្រើនមកពីខ្វះការទទួលខុសត្រូវរបស់មន្ទីរក្រសួង និងអំពើពុករលួយនៅក្នុងនោះ។ ករណីយឺតយ៉ាវក្នុងការបើកប្រាក់ម៉ោងជូនលោកគ្រូ អ្នកគ្រូនេះមិនមែនមានតែខេត្តកំពង់ចាម នោះទេ គឺបានកើតមានស្ទើរតែទូទាំងប្រទេស និងតែងតែកើតមានជាបន្តបន្ទាប់។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារបន្ថែម...
Labels:
ព័ត៌មានជាតិ