តើគេត្រូវបោះបង់ចោលព្រៃឈើដើម្បីការអភិវឌ្ឍន៍ឬយ៉ាងណា? នយោបាយប្រភេទនេះបានកើតមានសឹងនៅគ្រប់ប្រទេសកំពុងអភិវឌ្ឍ។ ប្រទេសប្រេស៊ីលដែលគ្រប់គ្រង៦០ភាគរយនៃព្រៃមហាសាលអាម៉ាហ្សូនក៏បានចូលទៅក្នុងគន្លងនេះដែរ។
កាលពីសប្តាហ៍មុន អ្នកវិទ្យាសាស្រ្ត និងអ្នកការពារព្រៃឈើបានទាញសញ្ញាប្រកាសអាសន្ន បន្ទាប់ពីរូបភាពថតបានពីផ្កាយរណបរបស់ក្រុមហ៊ុនGoogle បង្ហាញថា ចំនួនកាប់បំផ្លាញព្រៃឈើបានកើនឡើង២៨ភាគរយ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ ការកាប់បំផ្លាញព្រៃឈើជាប្រភពមួយនៃការឡើងកំដៅនៃភពផែនដី បន្ទាប់ពីផ្សែងពុលឧស្សាហកម្ម និងថាមពល។
ប្រេស៊ីលដែលគេធ្លាប់ចាត់ថ្នាក់ជាសិស្សល្អ និងគំរូ ក្នុងការអនុវត្តនយោបាយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ បានបាត់បង់ការជឿទុកចិត្តពីអ្នកការពារបរិស្ថាន ទៅវិញនៅឆ្នាំនេះ។ នោះក៏ព្រោះតែ សន្ទុះនៃការកាប់បំផ្លាញព្រៃឈើបានកើនឡើងវិញគួរឲ្យកត់សំគាល់ ក្នុងរយៈពេល១២ខែចុងក្រោយនេះ។ ក្នុងរវាងតែពីខែ កក្កដា ឆ្នាំ ២០១២ ដល់ខែសីហា ឆ្នាំ ២០១៣ ព្រៃឈើអាម៉ាហ្សូន ក្នុងប្រទេសប្រេស៊ីល ទំហំជាង៥ពាន់គីឡូម៉ែត្រក្រឡាត្រូវបានគេកាប់បំផ្លាញ។ ចំនួនកាប់បំផ្លាញព្រៃឈើនៅតំបន់អាម៉ាហ្សូនបានកើនឡើងប្រមាណ២៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ នៅឆ្នាំ ២០១១ ទំហំព្រៃឈើដែលរងការកាប់បំផ្លាញមានប្រមាណ ៤ ៥៧១គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។ មិនមែនតែប្រេស៊ីលទេ ដែលស្គាល់ការកាប់បំផ្លាញព្រៃឈើ។ រូបភាពផ្តល់ដោយផ្កាយរណបបានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០០ ការកាប់បំផ្លាញព្រៃឈើមានលក្ខណៈសកល ជាពិសេស នៅតំបន់ត្រូពិក។ គេបានប៉ាន់ប្រមាណថា ទំហំព្រៃឈើដែលស្មើនឹងតារាងបាល់ទាត់ចំនួន៥០ ត្រូវបានគេកាប់បំផ្លាញ ក្នុងរយៈពេលមួយនាទី។
កាលពីឆ្នាំ ២០០៩ កន្លងទៅ នៅក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ នៅប្រទេសដាណាម៉ាក ប្រេស៊ីលដែលទារជំនួយថវិកាពីប្រទេសអ្នកមាន ធ្លាប់បានសន្យាថា នឹងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើឲ្យតិចជាង ៤ពាន់គីឡូម៉ែត្រក្រឡា ក្នុងមួយឆ្នាំ។ ប៉ុន្តែ មើលទៅលើស្ថានភាពជាក់ស្តែង ការសន្យារបស់រដ្ឋាភិបាលប្រេស៊ីលនៅមិនទាន់ធ្វើបាននៅឡើយទេ នោះបើទោះបីជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ចំនួនព្រៃឈើដែលរងការកាប់បំផ្លាញ នៅប្រេស៊ីលបានថយចុះគួរឲ្យកត់សំគាល់ដល់ប្រមាណ ៨០ភាគរយក៏ដោយ។
ហេតុអ្វីបានជាទំនោរកាប់បំផ្លាញព្រៃឈើកើតមានឡើងវិញ នៅប្រេស៊ីល? អ្នកការពារបរិស្ថានបានលើកឡើងមូលហេតុមួយចំនួន ទាក់ទងនឹងនយោបាយរបស់រដ្ឋាភិបាលប្រេស៊ីលបច្ចុប្បន្ន។ ទីមួយ រដ្ឋាភិបាលបានយល់ព្រមកែទម្រង់ច្បាប់ការពារព្រៃឈើ កាលពីឆ្នាំ ២០១២ ទៅតាមការទាមទាររបស់ប្រជាកសិករប្រេស៊ីល។ ច្បាប់ព្រៃឈើដែលធ្លាប់តែតឹងតែងបានបើកដៃដល់ប្រជាជនប្រេស៊ីលកាប់ព្រៃឈើដើម្បីរុករានធ្វើចំការ។ ចំណីអាហារឡើងថ្លៃ បានលើកទឹកចិត្តផងដែរដល់ប្រជាជនឲ្យកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្វើចំការកសិកម្ម។ ច្បាប់នេះមិនបានចងកាតព្វកិច្ចរបស់អ្នកកាប់បំផ្លាញព្រៃឈើខុសច្បាប់ឲ្យដាំដើមឈើឡើងវិញ ហើយក៏មិនបានកំណត់ទំហំព្រៃឧទ្យានជាតិឲ្យបានត្រឹមត្រូវ។ កំណែទម្រង់ច្បាប់ព្រៃឈើបានចែងផងដែរពីការលើកលែងទោសដល់អ្នកដែលបានកាប់បំផ្លាញព្រៃឈើ មុនឆ្នាំ ២០០៨ ប្រសិនបើអ្នកទាំងនោះយល់ព្រមដាំដើមឈើឡើងវិញ។ ច្បាប់ព្រៃឈើធូររលុងរួមផ្សំជាមួយការស៊ុំគ្រលំ ពុករលួយរបស់ថ្នាក់ដឹកនាំតាមខេត្តបានជំរុញឲ្យមានការកាប់ព្រៃឈើយ៉ាងក្រាសក្រែល នៅតំបន់អាម៉ាហ្សូន។
ទីពីរទៀត គម្រោងអភិវឌ្ឍន៍នៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ចូលរួមចំណែកនៅក្នុងការកាប់បំផ្លាញព្រៃឈើ នៅប្រេស៊ីល។ អ្នកបរិស្ថានរបស់អង្គការGreen Peace បានចង្អុលចំៗលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកាត់តំបន់ព្រៃអាម៉ាហ្សូន និងការសាងសង់តំបន់វារីអគ្គិសនីរបស់រដ្ឋាភិបាលថា ជាអ្នកទទួលខុសត្រូវលើការកាប់បំផ្លាញព្រៃឈើនៅប្រេស៊ីល។

លោកលូឡា កាលក្នុងអាណត្តិជាប្រធានាធិបតី ធ្លាប់បាននិយាយថា លោកមិនឲ្យប្រជាជនរបស់លោកស្លាប់ដោយអត់បាយ នៅក្រោមដើមឈើទេ។ ការអភិវឌ្ឍន៍ចាំបាច់ត្រូវតែមាន។ ប៉ុន្តែ តាមអ្នកការពារបរិស្ថាន ការអភិវឌ្ឍន៍ ដែលប៉ះពាល់ដល់កម្រាសព្រៃឈើអាម៉ាហ្សូន ដែលជាជំរកសត្វព្រៃ និងជីវចម្រុះ ជាសញ្ញាមិនល្អទាល់តែសោះ។ ការកាប់បំផ្លាញព្រៃឈើមិនត្រឹមតែចូលរួមចំណែកបង្កផ្សែងពុលក្នុងបរិយាកាស ជាពិសេសការដុតព្រៃដើម្បីរានដីធ្វើចំការតែប៉ុណ្ណោះទេ ប៉ុន្តែ វាបានបំផ្លាញព្រៃឈើដែលមានតួនាទីស្រូបផ្សែងពុលកាបូន ប្រមាណ ៤០ភាគរយ ដែលរោងចក្រឧស្សាហកម្មបញ្ចេញចោលទៅក្នុងបរិយាកាស៕