ទីក្រុងប៉េកាំងបានប្រកាសនៅថ្ងៃសៅរ៍នេះ ថា ខ្លួនបានបង្កើតតំបន់ហោះហើរយោធា ពីលើសមុទ្រចិនខាងកើត ដែលនឹងចាប់មានសុពលភាពចាប់ពីម៉ោង១០ព្រឹក ម៉ោងក្នុងស្រុក។ បន្ថែមពី ដែន
អាកាសដែលជាដែនអធិបតេយ្យរបស់ខ្លួន ប្រទេសចិនបានបង្កើតតំបន់ហោះហើរយោធាថ្មី នៅពីលើសមុទ្រចិនខាងកើត ដែលលាតសន្ធឹងពីជិតប្រទេសកូរ៉េខាងត្បូងដល់កោះតៃវ៉ាន់ ដោយរួមបញ្ចូលផងដែរ ដែនអាកាសនៃប្រជុំកោះ សេនកាគូ ឬទៀវយូដែលចិនទាមទារពីជប៉ុន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចិន វិធានការថ្មីនេះនឹងមិនពាក់ព័ន្ធយន្តហោះស៊ីវិលទេ។ ប៉ុន្តែផ្ទុយទៅវិញ រាល់យន្តហោះយោធាដែលហោះចូលក្នុងដែនអាកាសយោធាថ្មីរបស់ចិន ត្រូវគោរពតាមច្បាប់របស់ចិន ពោលគឺត្រូវបញ្ជូនព័ត៌មានទាក់ទងនឹងការហោះហើរ គោលបំណង និងបញ្ជាក់ឈ្មោះភ្លាមៗទៅក្រសួងការបរទេស ឬ អាកាសចរណ៍ស៊ីវិលចិន។
ប្រសិនបើយន្តហោះដែលហោះចូលក្នុងតំបន់ហោះហើរយោធាថ្មី មិនព្រមគោរពតាមគោលការណ៍របស់ចិនទេ នោះចិននឹងចាត់វិធានការយោធា ដោយប្រមាញ់ចេញពី ដែនអាកាសរបស់ខ្លួន ឬក៏បាញ់ទម្លាក់ ប្រសិនបើគេវាយតម្លៃថា ជាគ្រោះថ្នាក់សម្រាប់បូរណភាពទឹកដីចិន។
យោងតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិន ដែលបានផ្តល់ចម្លើយនៅលើវិបសៃតិ៍របស់ក្រសួង ចិនចាត់វិធានការថ្មីនេះ ដោយអនុវត្តសិទ្ធិការពារដែលខ្លួនមានតែប៉ុណ្ណោះ គឺមិនបានសំដៅ ឬប្រឆាំងនឹងប្រទេសណាមួយ ហើយក៏មិនបិទសិទ្ធិក្នុងការហោះហើរដែរ។ តាមអ្នកនាំពាក្យដដែល បច្ចុប្បន្ននេះ តំបន់ហោះហើរយោធាគ្របដណ្តប់តែទៅលើសមុទ្រចិនខាងកើត ប៉ុន្តែ មិនទាន់គ្របដណ្តប់លើសមុទ្រចិនខាងត្បូង ដែលចិនកំពុងមានជម្លោះដណ្តើមដីកោះជាមួយប្រទេសសមាជិកអាស៊ាន។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិនបានបញ្ជាក់ហើយថា ចិនកំពុងពិចារណា និងអាចរៀបចំដើម្បីបង្កើតតំបន់ហោះហើរយោធា ថ្មី នៅពេលណាដែលកាលៈទេសៈផ្តល់ឲ្យ
ជប៉ុន និងចិន ឈ្លោះគ្នារហូតដណ្តើមដែនអាកាស
ដោយសារ ជម្លោះទឹកដី និងដើម្បីសន្តិសុខជាតិខ្លួន មានប្រទេសមួយចំនួនដូចជាអាមេរិក និងជប៉ុនជាដើម បានបង្កើតតំបន់ហោះហើរយោធារបស់ខ្លួន។ គេបង្កើតតំបន់ហោះហើរយោធា បន្ថែមពីលើដែនអាកាសដែលជាអធិបតេយ្យភាពរបស់ខ្លួន ដើម្បីចាប់កំណត់សញ្ញា និងតាមដានរាល់យន្តហោះយោធាដែលហោះទៅក្បែរទឹកដីរបស់គេ។ ប៉ុន្តែ បញ្ហា នៅត្រង់ថា ផែនទីដែនអាកាសយោធាថ្មី ដែលចិនបានបង្កើតឡើង និងត្រូវចូលជាធរមាន នៅថ្ងៃនេះ បានគ្របពីលើតំបន់ហោះហើរយោធា ដែលជប៉ុនបានកំណត់រួចទៅហើយ។ ផែនទីដែនអាកាសថ្មីរបស់ចិនបានបង្ហាញយ៉ាងច្បាស់ថា តំបន់ហោះហើរយោធារបស់ចិនកំពុងរំលោភចូលទៅគ្របដណ្តប់ ត្រួតពីលើ ដែនអាកាសយោធារបស់ជប៉ុន។ ប្រជុំកោះ សេនកាគូ ដែលចិនទើបបាន បញ្ចូលទៅក្នុងដែនអាកាសយោធារបស់ខ្លួន តាមពិតស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់ជប៉ុន និងប្រាកដណាស់ស្ថិតនៅក្នុងដែនអាកាសរបស់ជប៉ុន។
រហូតមកដល់ពេលនេះ ភាគីជប៉ុននៅមិនទាន់មានប្រតិកម្មយ៉ាងណាទៅនឹងផែនទីតំបន់ហោះហើរយោធាថ្មីរបស់ចិន។ ប៉ុន្តែ ប្រាកដណាស់ថា ជប៉ុនពិតជាមិនសប្បាយចិត្តនឹងផែនទីថ្មីរបស់ចិនទេ។ សម្រាប់ជប៉ុន ពិតណាស់ ថា ជាការរំលោភ ព្រោះចិនបានកំណត់ដែនអាកាសរបស់ខ្លួន ជាឯកតោភាគី ដោយជាន់លើដែនអាកាសរបស់ជប៉ុន។
ដោយសារជម្លោះទឹកដី ចិន និងជប៉ុន មិនត្រឹមឈ្លោះគ្នា នៅលើទឹក ប៉ុន្តែ ពេលនេះ រហូតដល់ដែនអាកាសទៀត។ កាលពីពេលថ្មីៗនេះទៀត យន្តហោះប្រមាញ់របស់ជប៉ុនបានបណ្តេញយន្តហោះរបស់ចិនដែលបានហោះទៅឆ្វែលពីលើប្រជុំកោះ សេនកាគូ។ ក្រសួងការពារជាតិក៏ធ្លាប់បានព្រមានបាញ់ទម្លាក់យន្តហោះ ដែលគេមិនស្គាល់ប្រភព និងដែលហោះពីលើប្រជុំកោះសេនកាគូ។
ទំនាក់ទំនងចិន និងជប៉ុនកាន់តែធ្លាក់ចុះដុនដាប ដោយសារតែជម្លោះដណ្តើមប្រជុំកោះសេនកាគូ ដែលសំបូរដោយសម្បតិ្តធនធានធម្មជាតិ ត្រី និងរ៉ែ ឧស្ម័ន។ ប្រទេសមហាអំណាចអាស៊ីទាំងពីរបានដំឡើងសរសៃក ដាក់គ្នាកាន់តែខ្លាំង ចាប់តាំងពីឆ្នាំ២០១២ បន្ទាប់ពីជប៉ុនបានប្រមូលទិញកោះបី ពីក្នុងចំណោមកោះ ប្រាំ របស់ប្រជុំកោះសេនកាគូពីឯកជន មកធ្វើជាសម្បត្តិរដ្ឋ។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរតែងតែប៉ះទង្គិចគ្នា នៅផ្នែកការទូត បន្ទាប់ពីនាវាល្បាតរបស់ចិនតែងតែទៅបើកក្រវែល នៅជិតប្រជុំកោះសេនកាគូ ដែលជប៉ុនគ្រប់គ្រង។ រាល់លើកនាវាល្បាតជប៉ុនបានបើកបណ្តេញកប៉ាល់នេសាទ ឬល្បាតរបស់ចិនចេញពីតំបន់។ ហើយនៅមួយថ្ងៃមុនប្រកាសបង្កើតតំបន់ហោះហើរយោធានេះទៀត នាវាល្បាតរបស់ចិនចំនួន៤គ្រឿងបានបើកចូលទៅមួយភ្លែត នៅក្នុងតំបន់ទឹកក្បែរប្រជុំកោះ សេនកាគូ បន្ទាប់ពីបានចូលទៅក្រវែលញយដង កាលពីខែកញ្ញា និងតុលាកន្លងទៅ។
►សូមអាន៖ចិន-ជប៉ុន៖ ប្រវត្តិនៃជម្លោះប្រជុំកោះសេនកាគូឬទៀវយូ (Senkaku/Diaoyu)
រដ្ឋមន្រ្តីការពារជាតិជប៉ុន លោកOnodera ធ្លាប់បានវាយតម្លៃថា ការផ្គើន ល្មើសចូលមកក្បែរប្រជុំកោះរបស់ជប៉ុនដោយនាវារបស់ចិន គឺជាការគំរាមកំហែងដល់សន្តិភាព និងកំពុងធ្វើឲ្យចិន និងជប៉ុនឈានចូលទៅក្នុងតំបន់មួយ ដែលស្ថិតនៅចន្លោះ សន្តិភាព និងស្ថានភាពប្រកាសអាសន្ន។
សម្រាប់អ្នកជំនាញដែលធ្វើការទៅលើទំនាក់ទំនង នយោបាយរបស់ចិនមានគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់សន្តិសុខនៅអាស៊ី។ ប្រសិនបើចិនដាក់អនុវត្តមែនទែនដែនអាកាសយោធារបស់ខ្លួន នោះ គេបារម្ភថា មិនយូរ មិនឆាប់ ការផ្ទុះអាវុធដាក់គ្នារវាងចិនជាមួយនឹងជប៉ុន នឹងកើតជាមិនខាន។ អ្នកជំនាញរបស់ចិន នៅសកលវិទ្យាល័យប៉េកាំងវិញ បានវាយតម្លៃថា ភាពតានតឹងរវាងចិន និងជប៉ុននឹងកើតមានយ៉ាងប្រាកដណាស់ នៅក្រោយចិនបង្កើតតំបន់ហោះហើរយោធាថ្មីនេះ ប៉ុន្តែ ចិនមើលទៅនឹងមិនខ្លាចនឹងឈ្លោះជាមួយជប៉ុន ពីព្រោះថា ជប៉ុននេះ បានគ្របសង្កត់ចិនអស់ច្រើនឆ្នាំមកហើយ។ ហើយចិនគួរតែងើបឈរដើម្បីរក្សាការពារផលប្រយោជន៍ទឹកដីរបស់ខ្លួន៕