រដ្ឋាភិបាលមិនស្របច្បាប់របស់លោក ហ៊ុន សែន
បានដាក់ចេញនូវគម្រោងចំណាយថវិកាជាតិក្នុងឆ្នាំ២០១៤
ទៅដល់ជិត៣៥០០លានដុល្លារអាមេរិកក្នុងខណៈដែល
សេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះយ៉ាងគំហុក
ហើយអំពើពុករលួយនៅតែបន្តរាលដាលយ៉ាងពេញបន្ទុក។
ពាក់ព័ន្ធនឹងបញ្ហានេះក្រុមអ្នកជំនាញសេដ្ឋកិច្ចពី
អង្គការក្រៅរដ្ឋាភិបាលបានវាយតម្លៃថារដ្ឋាភិបាលមិនស្របច្បាប់របស់លោក
ហ៊ុន សែន
គ្មានរំពឹងអ្វីក្រៅពីខ្ចីបុលថវិកាពីចិនយកមកបំពេញសេចក្តីត្រូវការ
របស់ខ្លួននោះទេ ព្រោះតាមការពិនិត្យជាក់ស្តែងរដ្ឋាភិបាលលោក ហ៊ុន សែន
មិនអាចប្រមូលពន្ធយកមកប្រើប្រាស់តាមសេចក្តីត្រូវការរបស់ខ្លួនបានឡើយ
។
ជាការពិតការដំឡើងពន្ធនាំចូលទំនិញពីក្រៅប្រទេសនៅពេលនេះកំពុង
ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅ
ទូទាំងប្រទេស។
ក្រុមអ្នកតាមដានបញ្ហាសេដ្ឋកិច្ចនិងស្ថានភាពនយោបាយក្នុងប្រទេស
កម្ពុជាបានរិះគន់ថាលោក ហ៊ុន សែន
ខំប្រឹងក្រាញអំណាចនៅក្រោយពេលគណបក្សប្រជាជនចាញ់ឆ្នោត
ដើម្បីបើកដៃឱ្យចិនបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស
ក្នុងប្រទេសកម្ពុជា។
គេបានរំលឹកថាជំនួយរបស់ចិនរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក
សម្រាប់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
បានបំផ្លាញដំណើរការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនិងការគោរព
សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
មានន័យថាជំនួយនិងប្រាក់កម្ចីរាប់ពាន់លានដុល្លារពីប្រទេសចិននាពេល
កន្លងមកមិនបានជាប្រយោជន៍អ្វីសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅនោះឡើយ
គឺបានជាផលប្រយោជន៍សម្រាប់តែក្រុមមេដឹកនាំ
និងមន្ត្រីពុករលួយមួយក្តាប់តូច។
ហេតុនេះហើយទើបប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសមានសេចក្តីព្រួយបារម្ភ
យ៉ាងខ្លាំងនៅពេលឮព័ត៌មានថារដ្ឋាភិបាលលោក ហ៊ុន សែន
ខ្ចីបុលថវិកាពីប្រទេសចិនយកមកបំពេញសេចក្តីត្រូវការពង្រឹងអំណាច
របស់ខ្លួន។
ថ្មីៗកន្លងទៅនេះអ្នកនិពន្ធមួយរូប គឺលោក អៀ សុផល
បានសរសេរសៀវភៅមួយ មានចំណងជើងថា
“ការពឹងផ្អែកលើជំនួយបរទេសបានធ្វើឱ្យអន្តរាយដល់
លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា”
អ្នកនិពន្ធបានលើកឡើងថាជំនួយរបស់ប្រទេសចិនរាប់ពាន់លានដុល្លារ
សម្រាប់កម្ពុជាភាគច្រើនមិនបានធ្លាក់ទៅដល់ដៃពលរដ្ឋកម្ពុជាទេ។ លោក
អៀ សុផល
បានថ្លែងថាជំនួយរបស់ប្រទេសចិនគឺជាជំនួយដែលគ្មានលក្ខខណ្ឌមិនបាន
តម្រូវឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស
គោរពដំណើរការលទ្ធិប្រជាធិបតេយ្យ កែលំអប្រព័ន្ធតុលាការ
និងប្រព័ន្ធគ្រប់គ្រងផ្សេងៗទៀតនោះទេ។
ហេតុដូច្នេះហើយទើបរដ្ឋាភិបាលកម្ពុជាហាក់ដូចជាកំពុងជិះសេះលែងដៃ
មិនខ្វល់អំពីការបំផ្លាញធនធានធម្មជាតិដោយក្រុមហ៊ុនចិន
និងមិនខ្វល់អំពីការរំលោភសិទ្ធិមនុស្សនិងមិនខ្វល់ពីសម្ពាធរបស់
សហគមន៍អន្តរជាតិណាទាំងអស់។ជាមួយគ្នានេះក្រុមអ្នកវិភាគក៏បានលើកឡើង
ដែរថា ជំនួយនិងប្រាក់កម្ចីពីប្រទេសចិន
គឺជាឧបករណ៍សម្រាប់បំផ្លាញប្រទេសកម្ពុជា។
អ្នកនិពន្ធ អៀ សុផល បាននិយាយថា “និយាយទៅដូចជាឃើញស្រាប់ហើយថា
នៅពេលដែលកម្ពុជាទទួលបានជំនួយពីប្រទេសចិន១ពាន់លានដុល្លារអាមេរិក
ដែលគ្មានការទាមទារឱ្យគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស
និងគ្មានការទាមទារឱ្យលើកកម្ពស់អភិបាលកិច្ចល្អទេនោះ
វានឹងមិនបានជួយដល់ដំណើរការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ឡើយ។ ដូច្នេះប្រាកដណាស់ថា
ជំនួយរបស់ប្រទេសចិននឹងប៉ះពាល់ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ
នៅក្នុងប្រទេសកម្ពុជា”។ ស្របនឹងការលើកឡើងរបស់លោក អៀ សុផល
ដូចខាងលើនេះក្រុមអ្នកតាមដានស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា
ក៏បានសម្តែងសេចក្តីព្រួយបារម្ភផងដែរ
ចំពោះជំនួយនិងប្រាក់កម្ចីរបស់ចិនដល់កម្ពុជា
ដែលកាន់តែមានការកើនឡើងឥតឈប់ឈរ។
ដោយហេតុថាប្រាក់កម្ចីច្រើនពាន់លានដុល្លារពីប្រទេសចិននឹងក្លាយទៅ
ជាបំណុលដែលកូនចៅខ្មែរជំនាន់ក្រោយជាអ្នកទទួលបន្ទុកសងទៅគេវិញ
បើទោះបីពួកគេមិនបានឃើញកេរតំណែលពីប្រាក់កម្ចីទាំងនោះយ៉ាងណាក៏ដោយ។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានរិះគន់ថាមេដឹកនាំចិនទាំង
ប្រធានាធិបតីលោក ស៊ី ជិនពីង ទាំងនាយករដ្ឋមន្ត្រីលោក លី ខឹឈាង
សុទ្ធតែបានគាំទ្ររដ្ឋសភានិងរដ្ឋាភិបាលមិនស្របច្បាប់របស់លោក ហ៊ុន
សែន
ហើយសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលមិនស្របច្បាប់នេះ
ទៀតផង។ ទង្វើរបស់មេដឹកនាំចិនគឺដើម្បីប្រយោជន៍នយោបាយ
និងសេដ្ឋកិច្ចរបស់ខ្លួន
ព្រោះបច្ចុប្បន្នមានក្រុមហ៊ុនចិនយ៉ាងច្រើនកំពុងប្រតិបត្តិ
ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយបំផ្លាញព្រៃឈើ ធនធានធម្មជាតិ
និងធនធានរ៉ែកម្ពុជាឱ្យរលត់រលាយ។
បើគិតពីជំនួយនិងប្រាក់កម្ចីរបស់ចិនផ្តល់មកឱ្យរដ្ឋាភិបាលលោក ហ៊ុន
សែន
នាពេលកន្លងមកគឺមិនអាចប្រៀបផ្ទឹមទៅនឹងធនធានធម្មជាតិរបស់កម្ពុជាដែល
ក្រុមហ៊ុនចិនបានបំផ្លិចបំផ្លាញនោះឡើយ។
ក្រុមអ្នកសង្កេតការណ៍ឯករាជ្យបានលើកឡើងថាក្រុមហ៊ុនចិនធំៗ
មួយចំនួនបានដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាទៅលើវិស័យសាងសង់
ទំនប់វារីអគ្គិសនី សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រុករករ៉ែ
និងដាំដំណាំកសិ-ឧស្សាហកម្មជាដើម។
ក្រោមរូបភាពវិនិយោគទាំងនោះក្រុមហ៊ុនចិនបានបំផ្លាញព្រៃឈើធនធានរ៉ែ
និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែររាប់មុឺន
រាប់សែនគ្រួសារ។
មានន័យថាការវិនិយោគរបស់ក្រុមហ៊ុនចិនមានតែតួលេខប៉ុណ្ណោះ
មិនមានផលប្រយោជន៍អ្វីសម្រាប់ប្រទេសកម្ពុជា
និងប្រជាពលរដ្ឋកម្ពុជានោះទេ
គឺចិនកំពុងបំផ្លាញកម្ពុជាយ៉ាងពេញបន្ទុក។
មេដឹកនាំកម្ពុជាដែលដិតដាមទៅដោយអំពើពុករលួយពួកគេមានសេចក្តីត្រេកអរ
យ៉ាងខ្លាំងនៅពេលទទួលបានជំនួយនិងប្រាក់កម្ចីពីប្រទេសចិន
ព្រោះមួយផ្នែកធំនៃជំនួយនិងប្រាក់កម្ចីទាំងនោះបានហូរចូលទៅក្នុង
ហោប៉ៅរបស់ពួកគេយ៉ាងត្រជាក់ចិត្ត ហើយប្រជាពលរដ្ឋខ្មែរប្រមាណ៥០ភាគរយ
ឬជាង៦លាននាក់បន្តរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រងើបមិនរួចឡើយ
។
អ្នកជំនាញសេដ្ឋកិច្ចពីអង្គការក្រៅរដ្ឋាភិបាលបានលើកជាឧទាហរណ៍ថា
ប្រសិនបើក្រុមហ៊ុនចិនមួយដាក់ទុនវិនិយោគប្រមាណ១០០លានដុល្លារ
គឺគេអាចកាប់បំផ្លាញព្រៃឈើខ្មែរ
ឬបំផ្លាញធនធានរ៉ែរបស់ខ្មែរដែលមានតម្លៃប្រមាណ១០០០លានដុល្លារឯណោះ
។ ដូច្នេះការវិនិយោគរបស់ក្រុមហ៊ុនចិន
គ្មានអ្វីចំណេញដល់ប្រទេសកម្ពុជាទាល់តែសោះ
គឺមានតែធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ
ហើយអំពើរំលោភសិទ្ធិមនុស្សកើតឡើងយ៉ាងពេញបន្ទុកតែម្តង។
ជាក់ស្តែងក្រុមហ៊ុនចិនមួយទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍បង្កើត
តំបន់ទេសចរណ៍ធម្មជាតិនៅស្រុកបុទុមសាគរ និងស្រុកគិរីសាគរ
ខេត្តកោះកុង
កំពុងធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់ពាន់គ្រួសារប្រឈមនឹងការបាត់បង់
ដីធ្លីទីជម្រកយ៉ាងអយុត្តិធម៌បំផុត។
អាចនិយាយបានថាគ្រប់ការវិនិយោគរបស់ក្រុមហ៊ុនចិនសុទ្ធតែនាំមកនូវ
ទុក្ខលំបាកដល់ប្រជាពលរដ្ឋកម្ពុជា ហើយអ្នកទទួលបានផលប្រយោជន៍
គឺលោក ហ៊ុន សែន និងក្រុមមន្ត្រីពុករលួយមួយក្តាប់តូច។
មានន័យថាជំនួយនិងប្រាក់កម្ចីពីប្រទេសចិនគ្រាន់តែជារូបភាពដើម្បី
បិទបាំងសកម្មភាពដែលក្រុមហ៊ុនចិនកំពុងបំផ្លាញធនធាន
ធម្មជាតិរបស់កម្ពុជាឱ្យរលាយសាបសូន្យតែប៉ុណ្ណោះ។
ចាប់តាំងពីឆ្នាំ២០០៩រហូតមកមេដឹកនាំចិនហាក់ដូចជាធ្វើឱ្យមាន
ទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន
អនុប្រធានបក្សប្រជាជនកម្ពុជាដែលបញ្ហានេះធ្វើឱ្យមានការសង្ស័យថាលោក
ហ៊ុន សែន បម្រើផលប្រយោជន៍ចិនបានល្អ។
ជាក់ស្តែងរដ្ឋាភិបាលចិនបានផ្តល់ជំនួយនិងប្រាក់កម្ចីឱ្យរដ្ឋាភិបាល
លោក ហ៊ុន សែន ជាបន្តបន្ទាប់
ស្របពេលដែលក្រុមហ៊ុនចិនយ៉ាងច្រើនកំពុងដាក់ទុនវិនិយោគនៅកម្ពុជា។
សូម្បីតែគណបក្សប្រជាជនចាញ់ឆ្នោត ហើយលោក ហ៊ុន សែន
ខំប្រឹងក្រាញអំណាចក៏មេដឹកនាំចិនគាំទ្រទង្វើគ្មានសេចក្តីអៀនខ្មាស
របស់លោក ហ៊ុន សែន ដែរ។ ចំណុចនេះបានបង្ហាញឱ្យឃើញថាចិននៅតែការពារលោក
ហ៊ុន សែន
ដើម្បីឱ្យបម្រើផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួនឱ្យបាន
យូរអង្វែងតទៅទៀត៕
ប្រភព៖មនសិការខ្មែរ