យោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង អា អេហ្វ ប៉េ
នៅថ្ងៃអង្គារនេះ មាន អ្នកសារព័ត៌មាន៥នាក់
ក្នុងនោះមាននាយកប្រតិបត្តិមកពីសារព័ត៌មាន Unity Weekly News
ត្រូវបានអាជ្ញាធរភូមាចាប់ខ្លួន
កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ ស្របតាមច្បាប់ទាក់ទងនឹងការសំងាត់
ជាតិ។ អាជ្ញាធរអនុញ្ញាតអោយគ្រួសារអ្នកសារព័ត៌មានទាំងនោះ
រកមេធាវីការពារពួកគេ។
អាជ្ញាធរភូមាចាប់ខ្លួនអ្នកសារព័ត៌មានទាំងអស់នេះ ពីបទបានចុះផ្សាយអត្ថបទមួយ កាលពីខែមករាកន្លងទៅ ចោទប្រកាន់យោធាថាបានដាក់អោយដំណើរការរោងចក្រផលិតអាវុធគីមី មួយកន្លែង នៅប៉ូក ក្នុងតំបន់ម៉ាក់វ៉ៃ ភាគកណ្តាលប្រទេស។ អត្ថបទនោះចុះផ្សាយថា ការដាក់ដំណើរការរោងចក្រផលិតអាវុធគីមីនេះ គឺធ្វើតាមបញ្ជារបស់លោក ថាន់ ស្វេ អតីតមេដឹកនាំនយោបាយជាន់ខ្ពស់ក្នុងរបបសឹកចាស់។
គួរបញ្ជាក់ថា ចាប់តាំងពីរបបសឹកភូមាចាស់ត្រូវបានរំលាយចោល នៅខែមិនាឆ្នាំ២០១១មក រដ្ឋាភិបាលភូមាថ្មីស្ទើរតែក្លាយជារដ្ឋាភិបាលស៊ីវិលទៅហើយ។ កាលពីខែមករាឆ្នាំ២០១៣ រដ្ឋាភិបាលភូមាធ្លាប់បានបដិសេធថា មិនបានប្រើអាវុធគីមីវាយប្រហារក្រុមឧទ្ទាមភាគតិចកាឈីន នៅភាគខាងជើងប្រទេសនោះទេ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលភូមាបានធ្វើកំណែទម្រង់នយោបាយគួរអោយកត់សម្គាល់ បានដោះលែងអ្នកទោសនយោបាយរាប់រយនាក់ លុបចោលការឃ្លាំមើលត្រួតពិនិត្យការចុះផ្សាយរបស់សារព័ត៌មាននានា ទៀតផង។ កំណែទម្រង់ទាំងនេះ បានធ្វើអោយសហគមន៍អន្តរជាតិលើកលែងទណ្ឌកម្មច្រើនសន្ធឹកសន្ធាប់ ដែលធ្លាប់បានដាក់លើភូមា។
ការចាប់ខ្លួនអ្នកសារព័ត៌មានច្រើនរូប នៅពេលនេះ ធ្វើអោយគណៈកម្មាធិការការពារអ្នកសារព័ត៌មាន ព្រួយបារម្ភខ្លាំង។ គណៈកម្មាធិការការពារអ្នកសារព័ត៌មានបានលើកឡើងថា ការដែលអាជ្ញាធរដាក់ពិរុទ្ធអ្នកសារព័ត៌មានទាំងនេះ ពីបទលាតត្រដាងពីការសំងាត់ជាតិ សបង្ហាញថា ភូមាត្រូវតែធ្វើកំណែទម្រង់ផ្នែកយុត្តិធម៌ អោយបានស៊ីជំរៅ៕