លោកប៊ីល ហ្គេត មហាសេដ្ឋី វ័យ ៥៨ឆ្នាំ
គឺជាអ្នកដែលបានបង្កើតក្រុមហ៊ុន Microsoft ឡើង កាលពីឆ្នាំ១៩៧៥
ហើយបានដឹកនាំក្រុមហ៊ុននេះ រហូតដល់ឆ្នាំ ២០០០
ទើបបានលាឈប់ពីមុខតំណែងជាអគ្គនាយកក្រុមហ៊ុន
ដោយរក្សាទុកតែមុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាល។ ចាប់ពីពេលនោះមក
លោកប៊ីល ហ្គេត បានចំណាយពេលភាគច្រើនរបស់លោក
នៅក្នុងកិច្ចការមនុស្សធម៌។
កាលពីថ្ងៃអង្គារ លោកប៊ីល ហ្គេត បានលាឈប់ពីមុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាលមួយទៀត ក៏ប៉ុន្តែ បានទទួលយកមុខតំណែងថ្មី ជាទីប្រឹក្សាបច្ចេកទេស ដែលគេអះអាងថា ជាមុខតំណែងសកម្មជាងមុនក្នុងក្រុមហ៊ុន។ លោកប៊ីល ហ្គេត ខ្លួនឯងក៏បានប្រកាសឲ្យដឹងផងដែរថា ចាប់ពីពេលនេះទៅ លោកនឹងចំណាយពេលច្រើនជាងមុន នៅក្នុងក្រុមហ៊ុន។
លោក John Thompson អតីតប្រធានក្រុមហ៊ុន Symantec បានឡើងមកកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលជំនួសលោកប៊ីល ហ្គេត។ ចំណែកឯតំណែងជាអគ្គនាយកវិញក៏មានការផ្លាស់ប្តូរផងដែរ គឺលោក Satya Nadella វិស្វករកុំព្យូទ័រ វ័យ ៤៦ឆ្នាំ ដើមកំណើតឥណ្ឌា ត្រូវបានតែងតាំងជាអគ្គនាយកក្រុមហ៊ុន Microsoft ជំនួសលោក Steve Ballmer ដែលប្រកាសលាឈប់ តាំងពីឆ្នាំទៅមិញ។
ការផ្លាស់ប្តូរថ្នាក់ដឹកនាំក្រុមហ៊ុនពេលនេះ ធ្វើឡើង នៅក្នុងពេលដែល Microsoft កំពុងប្រឈមមុខនឹងការវិវឌ្ឍយ៉ាងលឿនបំផុត នៃទីផ្សារកម្មវិធីកុំព្យូទ័រ និងការកើនឡើងនៃតម្រូវការខាងកម្មវិធីទូរស័ព្ទដៃ ដែល Microsoft ហាក់ដូចជាមានការយឺតយ៉ាវខ្លាំងនៅឡើយ ធៀបនឹងគូប្រជែង ដូចជា Apple ។
លោក Satya Nadella អគ្គនាយកថ្មីរបស់ក្រុមហ៊ុន Microsoft បានឲ្យដឹងថា យុទ្ធសាស្រ្តរបស់ Microsoft នៅពេលនេះ គឺផ្តោតទៅលើសេវាកម្ម និងឧបករណ៍ចល័ត ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple។ ក្នុងចំណោមនោះ អាទិភាពចម្បងជាងគេ គឺការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ Nokia ដែលក្រុមហ៊ុន Microsoft នឹងចុះកិច្ចសន្យាទិញ នៅក្នុងពេលឆាប់ៗខាងមុខ។
លោកប៊ីល ហ្គេត បើទោះបីជាបានលាឈប់ពីមុខតំណែងជាថ្នាក់ដឹកនាំ ក្រុមហ៊ុន ក៏ប៉ុន្តែ នៅតែជាម្ចាស់ភាគហ៊ុនច្រើនជាងគេរបស់ Microsoft។ ក្រៅពីតំណែងជា ទីប្រឹក្សាបច្ចេកទេស លោកប៊ីល ហ្គេត ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផងដែរ៕