បរទេស លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងប្រធានស្តីទីគណបក្សប្រឆាំង លោក កឹម សុខា។ន្ទាប់ពីជំនួបជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក ស្កុត ម៉ាកសែល ទាំងមន្ត្រីបក្សកាន់អំណាច និងបក្សប្រឆាំង សុទ្ធតែបញ្ជាក់ថា សហរដ្ឋអាមេរិក ស្នើឲ្យអ្នកនយោបាយខ្មែរវិលរកតុចរចា។
ក្រោយជំនួបរវាង លោក ស្កុត ម៉ាកសែល និងលោក ហោ ណាំហុង មន្ត្រីនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង ថ្លែងប្រាប់អ្នកកាសែតថា សហរដ្ឋអាមេរិក បានលើកឡើងពីទំនាស់នយោបាយនៅកម្ពុជា ហើយអាមេរិក ប្រាប់ថា មិនគាំទ្រគណបក្សណាមួយទេ។ អាមេរិក ក៏ចង់ឲ្យកម្ពុជា ដោះស្រាយជម្លោះដោយសន្តិវិធីដែរ។ លើសពីនេះ ជំនួបរវាងអ្នកការទូតទាំងពីរ ក៏និយាយពីសន្តិសុខក្នុងតំបន់ដែរ ដូចជា បញ្ហាសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត បញ្ហាអំពើហិង្សាពេលធ្វើបាតុកម្ម បញ្ហាសិទ្ធិមនុស្ស និងបញ្ហាទំនប់វារីអគ្គិសនីនៅកម្ពុជា ជាដើម។
ទោះយ៉ាងណាក្តី ខ្លឹមសារលម្អិតនៃជំនួបនេះមិនត្រូវបានទម្លាយឲ្យដឹងនោះឡើយ។
ចំណែកឯជំនួបរវាង លោក ស្កុត ម៉ាកសែល ជាមួយមេបក្សប្រឆាំងវិញ ត្រូវបាន លោក កឹម សុខា បរិយាយថា ភាគីសហរដ្ឋអាមេរិក ចង់ស្វែងយល់ពីមូលហេតុនៃភាពមិនចុះសម្រុងគ្នារវាងគណបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ។ លោកបន្តថា លោកបានស្នើឲ្យអាមេរិក អន្តរាគមន៍លើបញ្ហារំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សដាក់គុក សកម្មភាពរារាំងការជួបប្រជុំគ្នាជាដើម។ ចំពោះបញ្ហាទាល់ច្រកផ្នែកនយោបាយវិញ គណបក្សសង្គ្រោះជាតិ ប្រាប់សហរដ្ឋអាមេរិក ថា ខ្លួននៅតែប្រកាន់ជំហរចង់ជួបចរចាជាមួយបក្សកាន់អំណាច។
«សំឡេង»
ចំពោះជំនួបជាមួយសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លោក ស ខេង វិញ មិនត្រូវបានមន្ត្រីបក្សកាន់អំណាចទម្លាយឲ្យអ្នកកាសែតដឹងថា ភាគីទាំងពីរនិយាយគ្នា និងឯកភាពគ្នាអំពីអ្វីនោះទេ។
ទាក់ទងនឹងទស្សនកិច្ចនេះ សកលវិទ្យាធិការសកលវិទ្យាល័យ ខេមរៈ លោកបណ្ឌិត សុខ ទូច យល់ថា ទាំងដំណើរទស្សនកិច្ចរបស់មន្ត្រីការទូតធំៗនៃប្រទេសមហាអំណាច គឺពួកគេចង់ឲ្យកម្ពុជា អនុវត្តលើចំណុចមួយចំនួនរួមមាន ការដោះស្រាយបញ្ហាប្រទាំងប្រទើសផ្នែកនយោបាយដោយសន្តិវិធី លើកស្ទួយតម្លៃសិទ្ធិមនុស្ស និងចង់ជជែកជាមួយរដ្ឋាភិបាលពីបញ្ហាបង្ក្រាបដោយហិង្សាលើបាតុករ។ លោកបញ្ជាក់ថា បើកម្ពុជា ដោះស្រាយបញ្ហានយោបាយបានចប់សព្វគ្រប់នោះ នឹងអាចទាញផលប្រយោជន៍បានច្រើនពីភាពវឹកវរនៅស្រុកថៃ។
«សំឡេង»
អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) បានមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា។ មន្ត្រីការទូតជាន់ខ្ពស់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ បានស្នើឲ្យកម្ពុជា ដោះស្រាយបញ្ហាដោយការចរចា និងស្វែងរកច្រកចេញឲ្យបានឆាប់ ដើម្បីវឌ្ឍនភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កាលពីចុងសប្ដាហ៍មុន អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក វីល្លៀម ថត (William E. Todd) បានសរសេរក្នុងខ្ទង់សារព័ត៌មានរបស់លោកប្រចាំសប្ដាហ៍ថា សហរដ្ឋអាមេរិក ចង់ឃើញមានកិច្ចចរចានយោបាយ និងកិច្ចចរចាក្នុងសំណុំរឿងប្រាក់ខែកម្មករ ប្រកបដោយការទទួលខុសត្រូវទាំងសងខាង និងដោយសន្តិវិធី។ ដើមចមនៃជម្លោះរបស់គណបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ នៅត្រង់ថា គណបក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងទាមទារឲ្យមានការស៊ើបអង្កេតលទ្ធផលឆ្នោតឡើងវិញ៕ Labels: ព័ត៌មានជាតិ