Pages

Saturday, January 25, 2014

IRI៖ ចំនួន​ពលរដ្ឋ​ថា​កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រូវ​បាន​ធ្លាក់​ចុះ

របាយការណ៍ IRI ៦១០
របាយការណ៍​ស្ដីពី​ការ​ស្ទង់​មតិ​ពលរដ្ឋ ដែល​មាន​កម្រាស់ ៤៦​ទំព័រវិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ហៅ​ថា អាយ.អ.អាយ (IRI) របស់​សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា ទស្សនៈ​ពលរដ្ឋ​ថា​រដ្ឋាភិបាល​កម្ពុជា ដើរ​លើ​ផ្លូវ​ត្រូវ​នោះ បាន​ធ្លាក់​ចុះ និង​គាំទ្រ​យ៉ាង​មុតមាំ អោយ​មាន​កំណែ​ទម្រង់​ប្រជាធិបតេយ្យ។ចេញ​ផ្សាយ​សម្រាប់​ខែ​តុលា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ គឺ​បន្ទាប់​ពី​បាន​សាកសួរ​ពលរដ្ឋ​ពេញ​វ័យ​ចំនួន ២​ពាន់​នាក់ នៅ​ទូទាំង​
ប្រទេស។ អាយ.អ.អាយ បង្ហាញ​ថា មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​សុទិដ្ឋិនិយម​ចំពោះ​ការ​ដឹក​នាំ​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន។ ខណៈ​ដែល ៥៥% នៃ​អ្នក​ឆ្លើយ​សំណួរ​នៅ​តែ​គិត​ថា ការ​ដឹក​នាំ​ប្រទេស​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ ប៉ុន្តែ ចំនួន​នេះ​បង្ហាញ​ថា ធ្លាក់​ចុះ ២៤% បើ​ប្រៀបធៀប​នឹង​មួយ​ឆ្នាំ​កន្លង​ទៅ ដែល​កាល​ណោះ​អ្នក​ឆ្លើយ​សំណួរ​មាន​ចំនួន ៧៩% ថា ការ​ដឹក​នាំ​ប្រទេស​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ។

ការ​ស្ទង់​មតិ​ក៏​បាន​បង្ហាញ​ដែរ​ថា ក្នុង​ចំណោម​កត្តា​សំខាន់​ជា​ច្រើន​ក្នុង​ការ​សម្រេច​ចិត្ត​បោះ​ឆ្នោត​អោយ​គណបក្ស​នយោបាយ​មួយ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ អ្នក​បោះ​ឆ្នោត​បាន​បង្ហាញ​ហេតុផល​ថា ពួក​គេ​ត្រូវ​ការ​ផ្លាស់​ប្ដូរ។

ចំពោះ​ពលរដ្ឋ​ដែល​គិត​ថា ប្រទេស​របស់​គេ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ខុស បាន​សំអាង​ហេតុផល​អំពើ​ពុក​រលួយ បក្ខពួក​និយម និង​ការ​បំផ្លាញ​បរិស្ថាន។ ចំពោះ​អ្នក​យល់​ថា កម្ពុជា កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ត្រូវ គឺ​សំអាង​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ​ថ្នល់ សាលា​រៀន មន្ទីរពេទ្យ និង​វត្ត​វ៉ា​ជា​ដើម។

ការ​ស្ទង់​មតិ​ដដែល​ក៏​បង្ហាញ​ដែរ​ថា ពលរដ្ឋ​ចំនួន ៨៣% នៃ​អ្នក​ឆ្លើយ​សំណួរ​បាន​គាំទ្រ​អោយ​កែ​ទម្រង់​ប្រជាធិបតេយ្យ រួម​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ភូមិ មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ និង​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។

ស្រប​គ្នា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ការ​អប់រំ ការ​ប្រឆាំង​បទ​ល្មើស និង​គ្រឿងញៀន និង​ការ​ការពារ​របប​រាជា​និយម។ អ្នក​ឆ្លើយ​សំណួរ​ទុក​ចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​បញ្ហា​សេរីភាព សិទ្ធិ​កម្មករ និង​តម្លៃ​ម្ហូប​អាហារ។ និយាយ​អំពី​ការ​ការពារ​សិទ្ធិ​បញ្ចេញ​មតិ ៤៩% នៃ​អ្នក​ឆ្លើយ​សំណួរ គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល ៣៥% គាំទ្រ​គណបក្ស​ប្រជាជន​