ប្រទេស។ អាយ.អ.អាយ បង្ហាញថា មានការធ្លាក់ចុះយ៉ាងគំហុកនៃសុទិដ្ឋិនិយមចំពោះការដឹកនាំប្រទេសក្នុងពេលបច្ចុប្បន្ន។ ខណៈដែល ៥៥% នៃអ្នកឆ្លើយសំណួរនៅតែគិតថា ការដឹកនាំប្រទេសកំពុងដើរលើផ្លូវត្រូវ ប៉ុន្តែ ចំនួននេះបង្ហាញថា ធ្លាក់ចុះ ២៤% បើប្រៀបធៀបនឹងមួយឆ្នាំកន្លងទៅ ដែលកាលណោះអ្នកឆ្លើយសំណួរមានចំនួន ៧៩% ថា ការដឹកនាំប្រទេសកំពុងដើរលើផ្លូវត្រូវ។
ការស្ទង់មតិក៏បានបង្ហាញដែរថា ក្នុងចំណោមកត្តាសំខាន់ជាច្រើនក្នុងការសម្រេចចិត្តបោះឆ្នោតអោយគណបក្សនយោបាយមួយ កាលពីខែកក្កដា ឆ្នាំ២០១៣ អ្នកបោះឆ្នោតបានបង្ហាញហេតុផលថា ពួកគេត្រូវការផ្លាស់ប្ដូរ។
ចំពោះពលរដ្ឋដែលគិតថា ប្រទេសរបស់គេកំពុងធ្វើដំណើរលើផ្លូវខុស បានសំអាងហេតុផលអំពើពុករលួយ បក្ខពួកនិយម និងការបំផ្លាញបរិស្ថាន។ ចំពោះអ្នកយល់ថា កម្ពុជា កំពុងធ្វើដំណើរលើផ្លូវត្រូវ គឺសំអាងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តវ៉ាជាដើម។
ការស្ទង់មតិដដែលក៏បង្ហាញដែរថា ពលរដ្ឋចំនួន ៨៣% នៃអ្នកឆ្លើយសំណួរបានគាំទ្រអោយកែទម្រង់ប្រជាធិបតេយ្យ រួមមានការបោះឆ្នោតជ្រើសរើសមេភូមិ មានប្រព័ន្ធយុត្តិធម៌ឯករាជ្យ និងការពារសិទ្ធិសេរីភាពបញ្ចេញមតិ។
ស្របគ្នានេះ គណបក្សប្រជាជនកម្ពុជា ត្រូវគេមើលឃើញថា មានការគាំទ្រពីពលរដ្ឋផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការប្រឆាំងបទល្មើស និងគ្រឿងញៀន និងការការពាររបបរាជានិយម។ អ្នកឆ្លើយសំណួរទុកចិត្តគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងបញ្ហាសេរីភាព សិទ្ធិកម្មករ និងតម្លៃម្ហូបអាហារ។ និយាយអំពីការការពារសិទ្ធិបញ្ចេញមតិ ៤៩% នៃអ្នកឆ្លើយសំណួរ គាំទ្រគណបក្សសង្គ្រោះជាតិ ខណៈដែល ៣៥% គាំទ្រគណបក្សប្រជាជន
Labels: ព័ត៌មានជាតិ