ប្ដីស្ដ្រីរងគ្រោះបានឱ្យ ដឹងថា នៅមុនពេលកើតហេតុគាត់និង ប្រពន្ធបានឈ្លោះប្រកែកគ្នាបន្ដិចបន្ដួច សោះ ហើយជារឿងធម្មតាក្នុងគ្រួសារ ។ ប៉ុន្តែពីស្ដីបន្ទោសរួច រូបគាត់ជាស្វាមីបានចេញ ទៅក្រៅបាត់ទៅ រហូតដល់ម៉ោងខាងលើ ទើបត្រឡប់មកវិញ ហៅប្រពន្ធឱ្យរៀបបាយ ហូប តែរកមិនឃើញ ក៏ឡើងទៅបន្ទប់ដេក ស្រាប់តែឃើញប្រពន្ធកំពុងដេកបែកពពុះ មាត់ស្គុល និងឃើញមានថ្នាំងុយដេក៤-៥គ្រាប់នៅក្បែរខ្លួនទៀតផង។
ប្ដី ស្ដ្រីរងគ្រោះឱ្យដឹងទៀតថា បន្ទាប់ពី ឃើញប្រពន្ធសន្លប់លែងដឹងខ្លួនដូច្នេះ ក៏ ប្រញាប់ប្រញាល់ដឹកទៅកាន់គ្លីនិកឯកជន ចោមចៅ ដើម្បីឱ្យគ្រូពេទ្យសង្គ្រោះ តែដោយគ្រូពេទ្យប្រាប់ថា មានអាការៈធ្ងន់ធ្ងរ ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈបន្តទៀតទោះយ៉ាងណាប្រព័ន្ធគាត់បានរួចពីសេចក្តីស្លាប់ ហើយដោយគ្រួពេទ្យបានសង្គ្រោះទាន់ពេលវេលា ៕