ស្ត្រី​ម្នាក់​លេបថ្នាំ​ប៉ង​សម្លាប់ខ្លួន​ព្រោះតែ​ខឹង​ប្តី​ស្តីបន្ទោស



រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ចិត្តខ្លាំង​ម្នាក់​បាន​ដាច់ចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន​ព្រោះតែ​ខឹង​ប្ដី​ស្ដីបន្ទោស​បន្ដិច បន្ដួច ប៉ុន្តែ​មិនបាន​សម្រេច​នោះទេ ដោយ​ក្រុមគ្រួសារ​ដឹកយក​មក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា ។​ស្ដ្រី​ដែល​ចិ​ត្ដ​ខ្លាំង​លួច​លេបថ្នាំ​ប៉ុនប៉ង ធ្វើ​អត្ដ​ឃាត នេះ​ឈ្មោះ ធា អាយុ​៣៤​ឆ្នាំ មុខរបរ​មេផ្ទះ និង​មាន ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។ ហេតុការណ៍ នេះ​កើតឡើង​នៅវេលា ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៨​ខែមករា ឆ្នាំ​២០១៤ នៅ​ភូមិ​ថ្នល់បំបែក សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ប្ដី​ស្ដ្រី​រងគ្រោះ​បានឱ្យ ដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​និង ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​បន្ដិចបន្ដួច សោះ ហើយ​ជា​រឿង​ធម្មតា​ក្នុង​គ្រួសារ ។ ប៉ុន្តែ​ពី​ស្ដីបន្ទោស​រួច រូបគាត់​ជា​ស្វាមី​បានចេញ ទៅ​ក្រៅ​បាត់ទៅ រហូតដល់​ម៉ោង​ខាងលើ ទើប​ត្រឡប់មកវិញ ហៅ​ប្រពន្ធ​ឱ្យ​រៀប​បាយ ហូប តែ​រក​មិនឃើញ ក៏​ឡើងទៅ​បន្ទប់ដេក ស្រាប់តែ​ឃើញ​ប្រពន្ធ​កំពុង​ដេក​បែក​ពពុះ មាត់​ស្គុល និង​ឃើញ​មាន​ថ្នាំ​ងុ​យ​ដេក​៤-៥​គ្រាប់​នៅក្បែរ​ខ្លួន​ទៀតផង។

​ប្ដី ស្ដ្រី​រងគ្រោះ​ឱ្យដឹងទៀតថា បន្ទាប់ពី ឃើញ​ប្រពន្ធ​សន្លប់​លែង​ដឹងខ្លួន​ដូច្នេះ ក៏ ប្រញាប់ប្រញាល់​ដឹក​ទៅកាន់​គ្លីនិក​ឯកជន ចោមចៅ ដើម្បីឱ្យ​គ្រូពេទ្យ​សង្គ្រោះ តែ​ដោយ​គ្រូពេទ្យ​ប្រាប់ថា មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​បន្តទៀត​ទោះយ៉ាងណា​ប្រព័ន្ធ​គាត់​បាន​រួច​ពី​សេចក្តីស្លាប់ ហើយដោយ​គ្រួ​ពេទ្យ​បាន​សង្គ្រោះ​ទាន់ពេលវេលា ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors