Pages

Saturday, January 25, 2014

រក​ឃើញ​រណ្តៅ​សាកសព ៣​កន្លែង នៅ​ស៊ូដង់​ខាង​ត្បូង

ប្រជាជនស៊ូដង់ខាងត្បូង នាំគ្នាចាកចេញពីលំនៅឋាន ទៅរកកន្លែងសុវត្ថិភាព
ស៊ូដង់ (BBC) : អង្គការ​សហ​ប្រជាជាតិ (អ.ស.ប) បាន​រាយការណ៍​ថា បាន​រក​ឃើញ​រណ្តៅ​សាក​សព ៣​កន្លែង នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ដែល​ករណី​នេះ ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា មាន​ជន​ស៊ីវិល​ជា​ច្រើន ត្រូវ​បាន​សម្លាប់ ដោយ​សារ​តែ​ការ​ប្រកាន់​ពូជ​សាសន៍។
ខណៈដែលរយៈពេល១សប្តាហ៍ មកហើយ ការប្រយុទ្ធ ដណ្តើម អំណាចគ្នា រវាងលោក ប្រធានាធិបតី សាល់វ៉ា គី(Salva Kiir) និងអតីតអនុប្រធានាធិបតី​របស់លោក រ៉េក ម៉ាចារ(Riek Machar) នៅតែមិនទាន់បញ្ចប់នៅឡើយនោះ អ.ស.ប បាននិយាយថា បានរកឃើញសាកសព ៤៣ នៅក្រុងបេនធីវ (Bentiu) នៅភាគខាងជើង និង២​កន្លែងទៀត នៅរដ្ឋធានីជូបា(Juba) ។បុរសម្នាក់ នៅជូបា បាននិយាយថា ក្នុងចំណោមមនុស្ស ២៥០នាក់ ដែលលលោកបានរស់នៅជាមួយ  មានតែមនុស្ស ១២នាក់ ប៉ុណ្ណោះ នៅរស់រានមានជីវិត ពេលដែល​ការប្រយុទ្ធ​បានផ្ទុះឡើង។

ការប្រយុទ្ធលើកដំបូង ផ្ទុះឡើង នៅរដ្ឋធានី កាលពីសប្តាហ៍មុន និងបានរីករាលដាល ទៅភាគ​ខាង​ត្បូង ។
បើតាមសម្តីរបស់ក្រុមមន្ត្រីអ.ស.ប បាននិយាយថា យ៉ាងហោចណាស់ មនុស្ស៨០.០០០នាក់ បានផ្លាស់​ប្តូរទីលំនៅ ដោយវិបត្តិនេះ ក្នុង​នោះប្រហែល ពាក់កណ្តាល បាន​ស្វែងរកទីជម្រក នៅមូលដ្ឋានអ.ស.ប ខណៈដែលពេលនេះ ការប្រយុទ្ធគ្នាបានរាលដល់រដ្ឋចំនួន ១០ហើយ៕