Pages

Saturday, January 25, 2014

តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ៖ នាយក​រដ្ឋមន្រ្តី និង ប្រធាន​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ មាន​អំណាច​ពន្យារពេល​បោះឆ្នោត

បាងកក៖ តុលាការរដ្ឋធម្មនុញ្ញថៃ វិនិច្ឆ័យសម្លេចឯកឆន្ទ ផ្តល់អំណាចដល់នាយករដ្ឋមន្រ្តី រួមជាមួយប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត មានសិទ្ធិពន្យារពេលការបោះឆ្នោត។
យោងតាមគេហទំព័រ INN របស់ថៃនៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា
បន្ទាប់តុលាការរដ្ឋធម្មនុញ្ញថៃ បើកសាវនការច្រើនម៉ោង ដែលមានចៅក្រម ៩ រូប វិនិច្ឆ័យ លើសំណុំរឿងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្នើឲ្យតុលាការពន្យារពេល ការបោះឆ្នោតនៅថ្ងៃទី ២ ខែ កុម្ភៈ ខាងមុខនេះ។

នៅរសៀលថៃ្ងនេះតុលាររដ្ឋធម្មនុញ្ញ មានសម្លេងឯកឆន្ទ ៨ សំឡេងទល់នឹង ០ សំឡេងអវត្តមានចៅក្រមមួយរូប បានសម្រេចផ្តល់អំណាចដល់ នាយករដ្ឋមន្រ្តី រួមជាមួយប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត មានសិទ្ធិពន្យារពេល និង ទទួលខុសត្រូវគ្នាសម្រាប់រៀបចំការបោះឆ្នោត ប៉ុន្តែភាគីទាំងពីរ ត្រូវពិភាក្សាគ្នា ដើម្បីស្វែងរកចំណុចរួមក្នុងការកំណត់កាលបរិចេ្ឆទថ្មី សម្រាប់ការបោះឆ្នោត៕