ស្ត្រី​ម្នាក់​សម្រេចចិត្ត​ចង​.​ក​សម្លាប់ខ្លួនចោល​ប្តី និង​កូន​៦​នាក់ ព្រោះតែ​គ្មាន​ប្រាក់​សងបំណុល​គេ​



 art7.1
ខេត្តបាត់ដំបង ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទីព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៤ ដោយ​សារតែ​គេ​​ប្រ​ទះ​ឃើញ​ស្ត្រី​ម្នាក់​បាន​ចង​.​ក​សម្លាប់ខ្លួន​នៅលើផ្ទះ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​​រងគ្រោះ​ដែល​គិត​ខ្លី​ចង.ក​សម្លាប់​ខ្លួន​ខាង​លើនេះ​មាន​ឈ្មោះ មៀ​ច ម៉េង​លី អាយុ ៥៧​ឆ្នាំ មាន​ប្ដី​ឈ្មោះ អ៊ុន សាវុត អាយុ ៦២​ឆ្នាំ មានកូន​ស្រី​៦​នាក់​ក្នុងបន្ទុក បច្ចុប្បន្ន​រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ ។​
​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៤ ស្ដ្រី​រងគ្រោះ​បាន​សម្ដែង​ទឹកមុខ ស្រពាប់​ស្រពោន និង​មាន​ការ​ឈ្លោះ​ប្រ​កែក​គ្នា​ជាមួយ​ប្ដី ព្រោះ​រឿង​ជំពាក់​ប្រាក់​គេ​នឹង​ដល់ពេល​ត្រូវ​សង​គេ ។ លុះ​រហូតដល់​ម៉ោង ៩​ព្រឹក​ថ្ងៃ​ដដែល​ ស្រាប់​តែ​កូនស្រី​របស់​ជន​រងគ្រោះ​ បានប្រទះ ឃើញ​ម្ដាយ​ចងក​ស្លាប់​បាត់ទៅហើយ ។​
​បន្ទាប់ពី​កើតហេតុ​ភ្ញាក់ផ្អើល កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​សាកសព និង​បាន​អះអាងថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារតែ​ចង​.​ក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន​។ បន្ទាប់ពី​ធ្វើការ​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​ក៏បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors