គណៈប្រតិភូអមដំណើរ ជាមួយប្រមុខដឹកនាំមាន លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស លោកសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាលច្រើនទៀត។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា អំឡុងពេលទស្សនកិច្ចផ្លូវការទៅប្រទេសឡាវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថងស៊ីង ថាំម៉ាវង្ស នឹងជួបពិភាក្សាការងារមួយចំនួន និងធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន។
(សំឡេងលោកកុយគួង)
សេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបពិភាក្សា ដាច់ដោយឡែក ជាមួយ ប្រធានរដ្ឋឡាវ និងប្រធានសភាជាតិប្រទេសឡាវផងដែរ៕