ក្រោយពីត្រូវអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាឡោមព័ទ្ធ និងការរំសាយទៅវិញនូវវេទិកាសាធារណៈ នៅក្នុងក្រុងកំពង់ចាម អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅរសៀលថ្ងៃទី២៦ មករានេះ បានធ្វើសន្និសីទសារព័ត៌មាន ចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកនៅពីក្រោយខ្នងនៃការរំខានវេទិកាសាធារណៈនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងក្រុងកំពង់ចាម និងជាអ្នករួមគំនិតឱ្យមានការស្រែកតវ៉ាប្រឆាំងនឹងរូបលោកនៅមុខសណ្ឋាគារលោកស្នាក់នៅ។