ចិន​បន្ត​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទមាត់​ក្រុមសកម្មជន​ប្រឆំាងអំពើពុករលួយ



ក្រុម​ប៉ូលិស​ចិន​កំពុង​ចាប់​ក្រុម​អ្នកគំាទ្រ​លោក Xu Zhiyaong នៅ​មុខ​តុលាការ​ក្នុង​ក្រុង​ប៉េកំាង
ដោយ គួច គន្ធារ៉ា
នៅ​ក្នុង​ប្រទេស​ចិន រដ្ឋអំណាច​បាន​និង​កំពុង​បន្ត​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទមាត់​ក្រុម​សកម្មជន​ប្រឆំាង​អំពើ​ពុករលួយ។ តំាង​ពី​ថ្ងៃ​ពុធ​ម្សិលមិញ និង​បន្ត​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ មករា​នេះ សវនាកាត់ទោស​ពួក​សកម្មជន​ប្រឆំាង​អំពើពុករលួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ ការពារ​សនិ្តសុខ​យ៉ាង​ខ្លំាង​ជាមួយ​នឹង​កម្លំាង​ប៉ូលិស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។សវនាការ​កាត់ទោស​ក្រុមសកម្មជន​
ប្រឆំាង​អំពើ​ពុករលួយ​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​ក្រុមប្រទេស​លោកខាងលិច ក៏​ដូច​ជា​ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស។តំាង​តែ​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​មក​ម្ល៉េះ​ដែល​សវនាការ​កាត់ទោស​ក្រុមប្រឆំាង​អំពើ​ពុករលួយ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​តុលាការ​ក្នុង​ទីក្រុង​ប៉េកំាង។ ជា​ការ​កត់សម្គាល់ ជនជាប់ចោទ​ភាគច្រើន​នៅ​ក្នុង​សំណុំរឿង​នេះ​ច្រើន​ជា​សមាជិក​របស់​ចលនា​មួយ​ដែល​គេ​ហៅ​ថា « ចលនា​ប្រជាជន​ថ្មី »។ ការ​កត់សម្គាល់​មួយ​ទៀត ក្រុម​អ្នកកាសែត​បរទេស​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​នៅ​ក្នុង​សវនាការ​នោះ​ទេ
 
ក្នុង​ចំណោម​ជនជាប់ចោទ មាន​លោក Xu Zhiyong ស្ថានិក​ចលនា​ប្រជាជន​ថ្មី​ដែល​បាន​ចេញ​មុខ​ទាមទារ​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​ទ្រព្យសម្បត្តិ​របស់​មន្រ្តី​រដ្ឋការ​ចិន។ លោក Zhao Changquing និង​លោកស្រី Hou Xin ត្រូវ​បាន​ចោទជាប់​ជា​សមាជិក​របស់​ចលនា​ប្រជាជន​ថ្មី​នោះ។ ករណី​លោក Zhao Changquing លោក​ធ្លាប់​បាន​ជាប់​គុក​ចំនួន ៨ឆ្នំា​ម្តង​ហើយ​ពី​បទ​បាន​ចូលរួម​ជាមួយ​ក្រុមនិស្សិត​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​កាល​ពី​ឆ្នំា ១៩៨៩ នៅ​ទីលាន Tiananmen។ លោក Zhao Changquing ក៏​ដូច​ជា​សមាជិក​ផ្សេង​ទៀត​របស់​ចលនា​ប្រជាជន​ថ្មី​បាន​ជាប់​ចោទ​ពី​បទ​បាន​ជួបជុំ​គ្នា​ដោយ​ខុស​ច្បាប់​ដើម្បី​ប្រឆំាង​នឹង​អំពើ​ពុករលួយ។
 
គេ​នៅ​មិន​ដឹង​ថា តើ​ជនជាប់​ចោទ​ម្នាក់ៗ​នឹង​ត្រូវ​ទទួល​ទោស​កម្រិត​ណា​ទេ។ ដោយឡែក លោក Wang Gongquan មហាសេដ្ឋី​ចិន​ម្នាក់​ដែល​បាន​ជួយ​គំាទ្រ​ជា​ថវិកា​ដល់​ចលនា​ប្រជាជន​ថ្មី និង​ដែល​បាន​ជាប់​ឃុំឃំាង​តំាង​ពី​ខែ​កញ្ញា ឆ្នំា ២០១៣ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព ក្រោម​លក្ខខណ្ឌ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ។ លោក Wang ដែល​បាន​សារភាព​ថា លោក​ពិត​ជា​បាន​ញុះញង់ និង​បង្ក​សកម្មភាព​ឧក្រិដ្ឋ​មួយ​ចំនួន​មែន។
 
យ៉ាង​ណា​ក៏​ដោយ សវនាការ​កាត់ទោស​ក្រុមសកម្មជន​ប្រឆំាង​អំពើ​ពុករលួយ​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​ក្រុមប្រទេស​លោកខាងលិច ក៏​ដូច​ជា​ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស។ Amnesty International បាន​បរិហារ​ពី​ចរិត​លាក់ពុត​របស់​រដ្ឋាភិបាល​ចិន​ដែល​នៅ​ពី​មុខ បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​កំចាត់​អំពើ​ពុករលួយ តែ​នៅ​ពីក្រោយ បែរ​ជា​បន្ត​បំបិទ​មាត់​ក្រុមសកម្មជន​ប្រឆំាង​អំពើ​ពុករលួយ​ទៅ​វិញ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors