ពិភពលោកប្រតិ​កម្ម​ផ្សេងៗ​ ​​ចំពោះ​មរណភាព​របស់​វីរបុរស​អាហ្វ្រិក​ខាងត្បូង Nelson Mandela



ដោយ ស៊ុន មេសា
មេដឹកនាំ​ពិភពលោក​កំពុង​គោរព​វិញ្ញាណក្ខន្ធ និង​សម្តែង​ការ​សោក​សង្រែក​ចំពោះ​វីរបុរស​អាហ្វ្រិក​ខាងត្បូង លោក Nelson Mandela ដែល​បានទទួល​មរណភាព​ កាលពី​ព្រហស្បតិ៍​ម្សិលមិញ ក្នុង​ជន្មាយុ​៩៥ឆ្នាំ។ មេដឹកនាំ​ពិភពលោក​ទាំងអស់ រួមទាំង​អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ
មេដឹកនាំ​អាមេរិក បារាំង និង​អង់គ្លេស រួមទាំង​ប្រទេស​ដទៃទៀត មាន​ប្រតិកម្ម​ផ្សេងៗគ្នា​ចំពោះ​វីរភាព​របស់លោក Mandela។មេដឹកនាំ​ពិភពលោក​បាន​លើក​តម្លៃ​វីរភាព​វីរបុរស​អាហ្វ្រិក​ខាងត្បូង លោក Nelson Mandela ផ្សេងៗគ្នា។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន បាន​ហៅ​លោក Nelson Mandela ថា​ជា​បិតា​យុត្តិធម៌ ជា​អ្នកស្វែងរក​វីរភាព សន្តិភាព​សម្រាប់​មនុស្សជាតិ។ ចំណែក​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា​វិញ បាន​និយាយថា លោក វីរ​បុរស​អាហ្វ្រិក​ខាងត្បូង​រូបនេះ គឺជា​តំណាង​នៃ​ការផ្លាស់ប្តូរ​ប្រកបដោយ​វឌ្ឍនភាព។ មេដឹកនាំ​អាមេរិក​បាន​គូសបញ្ជាក់ថា ពិភពលោក​បាន​បាត់បង់​វីរបុរស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​បាន​លះបង់​ចំពោះ​មនុស្សជាតិ និង​ពិភពលោក​ទាំងមូល។នាយករដ្ឋមន្ត្រី​​​អង់គ្លេស លោក David Cameron ក៏​មិនបាន​បង្អង់​ក្នុងការ​លើកសរសើរ​លោក Nelson Mandela ទេ។ នាយករដ្ឋមន្ត្រី​រូបនេះ បាន​លើកឡើងថា​ការស្លាប់​របស់​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​នេះ គឺជា​បាត់បង់​ពន្លឺ​សម្រាប់​ពិភពលោក។ ហើយ​ថា លោក Nelson Mandela គឺជា​វីរបុរស​សម្រាប់​មនុស្ស​ទាំងអស់គ្នា។ សម្រាប់​សភា​អាហ្រ្វិក ការស្លាប់​របស់​វីរបុរស Mandela​គឺជា​ការបាត់បង់​វីរបុរស​នៃ​សន្តិភាព យុត្តិធម៌ សមធម៌។ ហើយ​ថា​ មួយជីវិត​របស់លោក Nelson Mandela គឺ​ជំរុញឱ្យមាន​ការអភិវឌ្ឍ ដើម្បី​ឈានទៅរក​ការបញ្ចប់​ភាពអត់ឃ្លាន និង​ភាពក្រីក្រ។
 
បុ​ព្វ​ជិត​​សាសនា Desmond Tutu ដែលជា​ជ័យលាភី​សន្តិភាព​ពិភពលោក​ឆ្នាំ១៩៨៤វិញ បាន​លើកឡើងថា​មិនដែល​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ ដូច​លោក​Nelson Mandela នេះ ដែល​បាន​ហ៊ាន​ពលី​អាយុជីវិត​ប្រឆាំងនឹង​របប​យង់ឃ្នង​​ អាប៉ាថេត(apartheid) ។ ហើយ​បាន​ដឹកនាំ​ប្រជាជាតិ​អាហ្វ្រិក​ខាងត្បូង​ចេញពី​របប​ខ្មៅ​ង​ងឹ​ង មកកាន់​យុគសម័យ​ថ្មី។
 
ពាក្យ​មួយ​ម៉ាត់​របស់​មេដឹកនាំ​នយោបាយ​ពិភពលោក​ចំពោះ លោក Nelson Mandela ថា​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​រូបនេះ ជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់​ប្រទេស​ដែល​ហែកហួរ​ដោយសារ​អំពើហិង្សា៕សម្រាប់​លោក​ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង ហ្សាក់កូប ហ្ស៊ូម៉ា ការ​បាត់បង់​លោក​ Nelson Mandela ប្រៀប​បាន​នឹង​ការ​ដែល​ជាតិ​អាហ្រ្វិក​ខាងត្បូង​បាន​បាត់បង់​កូនប្រុស​ម្នាក់​ដ៏​ចំណាន។



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors