ជីវប្រវត្តិលោក Nelson Mandela បង្ហាញថា លោកជាមនុស្សសំខាន់បំផុតសម្រាប់ពិភពលោក ដែលជានិម្មិតរូបនៃការរើបម្រាសពីរបបជិះជាន់ ប្រកាន់ពូជសាសន៍ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពដែលជាប់ពន្ធនាគារយូរជាងគេនៅក្នុងពិភពលោក មុននឹងលោកឡើងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង។
លោក Nelson Mandela កើតនៅថ្ងៃទី១៨ ខែកក្កដាឆ្នាំ១៩១៨ នៅភូមិ Mvezo នៅអាហ្វ្រិកខាងត្បូង។ លោកមានឈ្មោះពេញដែលគេហៅនៅក្នុងក្រុមសហគមន៍ដែលលោករស់នៅថាNelson Rolihlahla Mandela។ ក្នុងជីវិតរបស់លោក លោកបានរៀបអាពាហ៍ពិពាហ៍ចំនួន៣ដងរួចមកហើយ ដោយបច្ចុប្បន្នលោកមានកូនបង្កើតចំនួន១០នាក់ និងចៅបង្កើតចំនួន១៧នាក់។ក្នុងនាមជាមេធាវីមួយរូបនាឆ្នាំ១៩៤៤ លោកNelson Mandelaបាន ចូលរួមក្នុងចលនាប្រឆាំងនឹងការរើសអើងពូជសាសន៍ជាមួយគណបក្សសមាជជាតិអាហ្វ្រិក។ កាលនោះលោក Nelson Mandela បានប្រឈមនឹងការស្លាប់ម្តងរួចទៅហើយ នៅឆ្នាំ១៩៦៤ ដោយលោកបានតស៊ូប្រយុទ្ធប្រឆាំងនឹងក្រុម Apartheid។ ក្រុមខាងលើបានចាប់ខ្លួនលោកជាមួយបក្សពួកប្រឆាំងចំនួន៨នាក់ទៀត។ បន្ទាប់មកពួកគេបានប៉ុនប៉ង ដាក់ទោសលោកប្រហារជីវិត។ តែទីបំផុត លោកបានជាប់ក្នុងពន្ធាគារជិត២៧ឆ្នាំ គិតពីឆ្នាំ១៩៦៤រហូតដល់១៩។
ក្នុងកំឡុងពេលជាប់ឃុំនៅកោះ Robbin ពួកផ្តាច់ការ Apartheid បានបង្ខំឱ្យលោកធ្វើការជាទម្ងន់ ក្នុងសិប្បកម្មកាប់ថ្ម។ ការងារដោយបង្ខំខាងលើបានបន្សល់ឱ្យលោក រហូតដល់សព្វថ្ងៃនេះ គឺជំងឺរលាកសួតធ្ងន់ធ្ងរ ព្រោះកម្ទេចថ្មបានចូលទៅក្នុងផ្លូវដង្ហើម របស់លោក និងជំងឺឆ្លងនានា។
ក្រោមសម្ពាធពីសហគមន៍អន្តរជាតិ លោកត្រូវបានរបប Apartheid ដោះលែងឱ្យមានសេរីភាពឡើងវិញ នាឆ្នាំ១៩។ បន្ទាប់មកលោកបានទទួលពានរង្វាន់ណូប៊ែលសន្តិភាពនាឆ្នាំ១៩៩៣ ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍។ ហើយ១ឆ្នាំបន្ទាប់ លោកត្រូវបានប្រជាជនអាហ្វ្រិកខាងត្បូង បោះឆ្នោតជ្រើសជាប្រធានាធិបតី ស្បែកខ្មៅដំបូងអង្អស់ ដោយទទួលបានសំឡេង ៦៦%។
កាលនោះលោកមកពីគណបក្ស សមាជជាតិអាហ្វ្រិក (ANC)។ ដែលបក្សខាងលើមានគោលនយោបាយប្រយុទ្ធប្រឆាំងនឹងការរើងអើងព័ណ៌សម្បុរ។ ជាពិសេសជាបក្សដែលកាន់អំណាចសព្វថ្ងៃ នៅអាហ្វ្រិកខាងត្បូងផងដែរ។
Nelson Mandela បានបំរើការ ជាប្រធានាធិបតេយ្យពេញមួយអាណត្តិ និងបន្ទាប់មកបន្តធ្វើជារដ្ឋបុរសនិងដឹកនាំយុទ្ធនាការប្រឆាំងជម្ងឺអេដស៍មុនពេលលោកចូលនិវត្តន៍ពីជីវិតសាធារណៈនៅឆ្នាំ២០០៤។
លោក Nelson Mandela ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ នាទីក្រុង Johannesburg កាលពីដើមឆ្នាំ២០១៣នេះ ដោយជំងឺរលាកសួតធ្ងន់ធ្ងរ។ ហើយថ្មីៗកន្លងទៅនេះ គេបានសន្និដ្ឋានថា លោកបានស្និតក្នុងដង្ហើមចុងក្រោយទៅហើយ គឺលោកអាចបន្តជីវិតបានដោយការប្រើប្រាស់ខ្យល់ដង្ហើមសប្បនិម្មិត ប៉ុណ្ណោះ។ ពោលគឺគេចង់ឱ្យលោកបន្តជីវិតបានរហូតដល់ ថ្ងៃខួបកំណើតគម្រប់៩៥ឆ្នាំរបស់លោកកាលពីថ្ងៃទី១៨ កក្កដាឆ្នាំ២០១៣កន្លងទៅនេះ៕