ការស្រាវជ្រាវទំនើបៗ និងការផលិតថ្នាំពេទ្យថ្មីៗមានន័យថា អ្នកជំងឺអេដស៍មិនត្រឹមតែអាចរស់នៅយូរជាងមុនទេ ប៉ុន្ដែ
ថែមទាំងរស់នៅដោយមានសុខភាពល្អថែមទៀតផង។ នៅថ្ងៃនេះ ឃុន អាឡិច សូមនាំមកជូននូវរបាយការណ៍មួយដែលបានស្រង់ចេញពីរបាយការណ៍របស់លោកស្រីវេជ្ជបណ្ឌិត Maryanne Demasi អ្នកជំនាញរាយការណ៍បច្ចេកទេសវិជ្ជសាស្រ្ដរបស់ទីភ្នាក់ងារព័ត៌មាន ABC អូស្រ្ដាលី អំពីការស្រាវជ្រាវរកឃើញវិធីព្យាបាលជំងឺអេដស៍ដំបូងបំផុតនៅក្នុងពិភពលោក។
សព្វថ្ងៃនេះបណ្ដាជនជាច្រើននៅប្រទេសលោកខាងលិចដែលមានការរីកចម្រើនជឿនលឿនគិតថា ជំងឺអេដស៍គឺជាជំងឺមួយរបស់ប្រទេសក្រីក្រតែប៉ុណ្ណោះ។ ប៉ុន្ដែតាមពិតទៅមិនថា នៅប្រទេសអ្នកមាន ឬប្រទេសអ្នកក្រទេ ជំងឺនេះយាយីដល់អាយុជីវិតមនុស្សដូចតែគ្នាដោយមិនមានការរើសអើងឡើយ ប្រសិនបើឆ្លងហើយនោះ។
នៅប្រទេសជាច្រើន គេសង្កេតឃើញមានការផ្ទុះឡើងវិញនៃការឆ្លងជំងឺអេដស៍។ ប៉ុន្ដែទស្សនៈរបស់យុវជនសម័យថ្មីនេះចំពោះជំងឺអេដស៍ គឺមានការប្រែប្រួលខុសពីជំនាន់ឪពុកម្ដាយរបស់គេ។ អ្នកជំនាញយល់ឃើញថា យុវជនជាច្រើនមិនខ្វល់អំពីរឿងនេះទេ ហើយគេក៏មិនអាចនិយាយបន្លាចពួកគេដូចមុនបានដែរ ពីព្រោះពួកគេគិតថា ថ្នាំពេទ្យទំនើបអាចជួយសង្រ្គោះជីវិតគេបាន។
ពិតណាស់ការរីកចម្រើនខាងបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដមានន័យថា ការស្រាវជ្រាវរកវិធីព្យាបាលជំងឺអេដស៍ក៏រីកចម្រើនទៅមុខដែរ។ តាមការឲ្យដឹងរបស់លោកស្រីបណ្ឌិតសាស្រ្ដាចារ្យ Paula Cannon នៅសហរដ្ឋអាម៉េរិកឲ្យដឹងថា វិធីព្យាបាលថ្មីលើជំងឺអេដស៍គឺផ្អែកលើចំណេះដឹងផ្នែកហ្សែនវិទ្យាតាមរយៈការកែប្រែកោសិកាមនុស្សដើម្បីទប់ទល់នឹងវីរុសជំងឺអេដស៍។
បើយើងវិលទៅរកអតីតកាលបន្ដិចនឹងដឹងថា វីរុសជំងឺអេដស៍នេះ គឺឆ្លងចេញពីសត្វមកមនុស្ស។ ជំងឺអេដស៍ជាឃាតករមិនចេញមុខ ដែលបានឆ្លងរាលដាលជុំវិញពិភពលោក ដោយកាលនោះ អ្នកជំនាញមិនទាំងដឹងថា មានជំងឺនេះផង។ ជំងឺអេដស៍ ឬវីរុសហ៊ីវ អាចក្លាយជាជំងឺរាតត្បាយសាហាវមួយក្នុងជំនាន់មនុស្សសម័យនេះ ដោយឆ្លងមនុស្ស៧០លាននាក់ ហើយក៏សម្លាប់មនុស្សរាប់លាននាក់(៣៥លាន)ផងដែរទូទាំងពិភពលោក។ លោកស្រីបណ្ឌិតសាស្រ្ដាចារ្យ Paula Cannon បានឲ្យដឹងជុំវិញរឿងនេះ។
Associate Professor Paula Cannon៖ ចាស! អ្នកដឹងទេ បញ្ហាធំរបស់មេរោគអេដស៍ គឺវាមិនគ្រាន់តែជាមេរោគមធ្យមដែលអាចបំផ្លាញកោសិកាក្នុងខ្លួនយើងទេ។ ប៉ុន្តែវាជាមេរោគដែលអាចជ្រៀតចូលទៅក្នុងប្រព័ន្ធការពារសារពាង្គកាយ និងសម្លាប់កោសិកាទាំងអស់ដែលព្យាយាមតបតនឹងវា។ ហេតុនេះហើយបានជាមេរោគនេះមានគ្រោះថ្នាក់ខ្លាំង។
Associate Professor Paula Cannon៖ ចាស! អ្នកដឹងទេ បញ្ហាធំរបស់មេរោគអេដស៍ គឺវាមិនគ្រាន់តែជាមេរោគមធ្យមដែលអាចបំផ្លាញកោសិកាក្នុងខ្លួនយើងទេ។ ប៉ុន្តែវាជាមេរោគដែលអាចជ្រៀតចូលទៅក្នុងប្រព័ន្ធការពារសារពាង្គកាយ និងសម្លាប់កោសិកាទាំងអស់ដែលព្យាយាមតបតនឹងវា។ ហេតុនេះហើយបានជាមេរោគនេះមានគ្រោះថ្នាក់ខ្លាំង។
វីរុសហ៊ីវផ្ដោតគោលដៅវាយប្រហារទៅលើកោសិកាម្យ៉ាងហៅថា T-Lymphocytes ឬហៅកាត់ថា T-cell ដែលជាកោសិកាសំខាន់ក្នុងប្រព័ន្ធការពារសារពាង្គកាយមនុស្សដែលមានមុខងារជួយទប់ទល់នឹងការឆ្លងជំងឺផ្សេងៗ។ វីរុសជំងឺអេដស៍វាយលុកចូលក្នុងប្រព័ន្ធការពាររបស់កោសិកា T-cells ហើយចាប់ផ្ដើមបំបែកខ្លួនវាក្នុងមួយថ្ងៃដល់ទៅ១០ពាន់លានកោសិកា។
ទីបំផុតទៅថ្វីត្បិតតែកោសិកាជំងឺអេដស៍ចាស់បានងាប់ ប៉ុន្ដែវាបានបង្កើតកូនចៅវីរុសថ្មីៗ ដោយធ្វើឲ្យប្រព័ន្ធការពារខ្លួនមនុស្សចុះខ្សោយបន្ដិចម្ដងៗ។ កន្លងទៅនេះ មានតែថ្នាំពេទ្យប៉ុណ្ណោះដែលអាចបញ្ឈប់កោសិកានៃវីរុសជំងឺអេដស៍កុំឲ្យបំបែកកូនចៅ ប៉ុន្ដែវីរុសដ៏សាហាវនេះឆ្លាតណាស់! លោកស្រីបណ្ឌិតសាស្រ្ដាចារ្យ Paula Cannon ផ្ដល់ការពន្យល់។
Associate Professor Paula Cannon៖ ឱព្រះអើយ! វីរុសនេះ គឺដូចជាឆ្លាតខ្លាំងណាស់ ហើយតែងតែប្រែប្រួលជានិច្ច។ ឧទាហរណ៍ប្រសិនបើយើងព្យាបាលអ្នកជំងឺដោយប្រើតែថ្នាំពេទ្យមួយមុខនោះ វីរុសនេះនឹងសើចចំអកមកយើងវិញ ហើយក្រោយមកក៏ធ្វើឲ្យខ្លួនវាសុំានឹងថ្នាំពេទ្យមួយមុខនោះ។ ហេតុនេះហើយបានជាយើងត្រូវតែព្យាបាលអ្នកជំងឺដោយឲ្យថ្នាំពេទ្យទៅអ្នកជំងឺច្រើនមុខ ហើយជាធម្មតាប្រើថ្នាំយ៉ាងតិចក៏៣មុខដែរ ដើម្បីកៀបវីរុសនោះកុំឲ្យវាសុំានឹងថ្នាំទាំងបីមុខ។
Associate Professor Paula Cannon៖ ឱព្រះអើយ! វីរុសនេះ គឺដូចជាឆ្លាតខ្លាំងណាស់ ហើយតែងតែប្រែប្រួលជានិច្ច។ ឧទាហរណ៍ប្រសិនបើយើងព្យាបាលអ្នកជំងឺដោយប្រើតែថ្នាំពេទ្យមួយមុខនោះ វីរុសនេះនឹងសើចចំអកមកយើងវិញ ហើយក្រោយមកក៏ធ្វើឲ្យខ្លួនវាសុំានឹងថ្នាំពេទ្យមួយមុខនោះ។ ហេតុនេះហើយបានជាយើងត្រូវតែព្យាបាលអ្នកជំងឺដោយឲ្យថ្នាំពេទ្យទៅអ្នកជំងឺច្រើនមុខ ហើយជាធម្មតាប្រើថ្នាំយ៉ាងតិចក៏៣មុខដែរ ដើម្បីកៀបវីរុសនោះកុំឲ្យវាសុំានឹងថ្នាំទាំងបីមុខ។
លោកស្រីបានបន្ដឲ្យដឹងថា ជាក់ស្ដែងវីរុសហ៊ីវនេះ អាចសម្ងំខ្លួននៅក្នុងកោសិកាមនុស្សបានរាប់ខែ ឬរាប់ឆ្នាំ។
Associate Professor Paula Cannon៖ កោសិកាទាំងនោះមើលទៅដូចជាកោសិកាធម្មតា។ ប្រព័ន្ធការពារសារពាង្គកាយរបស់យើងមិនអាចដឹងថា វាមានជាប់មេរោគអ្វីទេ។ ប៉ុន្តែ យូរៗទៅគឺមានអ្វីមួយកើតឡើងចំពោះកោសិកានោះ ដោយដាស់មេរោគអេដស៍ដែលផ្ទុកក្នុងកោសិកានោះឲ្យធ្វើប្រតិកម្មឡើង។ ហេតុនេះហើយ ទោះបីជាអ្នកជំងឺលេបថ្នាំទប់ទល់នឹងជំងឺអេដស៍រយៈពេលយូរប៉ុណ្ណាក៏ដោយ ក៏យើងនៅតែមិនអាចកំចាត់វីរុសដែលតោង ឬឆ្លងទៅកោសិកាទាំងនោះបានទេ ហើយវាអាចចាប់ផ្ដើមធ្វើការឆ្លងរាលដាលឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវថ្មីៗបានផ្ដល់នូវក្ដីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ការពឹងផ្អែកទាំងស្រុងរបស់អ្នកជំងឺអេដស៍ទៅលើថ្នាំព្យាបាលទប់ទល់នឹងជំងឺនេះ។ ឥឡូវនេះគេបានរកឃើញវិធីព្យាបាលជំងឺអេដស៍ហើយ ហើយបុរសម្នាក់ឈ្មោះ Timonthy Ray Brown គឺជាមនុស្សដំបូងគេបំផុតក្នុងលោកដែលជាសះស្បើយពីជំងឺអេដស៍។ លោកថា លោកមានអារម្មណ៍ល្អអស្ចារ្យណាស់ដែលជំងឺលោកត្រូវគ្រូពេទ្យព្យាបាលឲ្យជា។
សំឡេង Timothy Ray Brown
លោកថា ដំបូងឡើយលោកមិនជឿលើវិធីព្យាបាលថ្មីទាល់តែសោះ។ ប៉ុន្ដែទីបំផុតទៅលោកប្ដូរចិត្ដវិញដោយជឿជាក់លើការព្យាបាលថ្មី។ លោកថា លោកបានឃើញការបោះពុម្ពផ្សាយមួយអំពីការស្រាវជ្រាវ ហើយលោកឃើញអ្នកជំនាញវេជ្ជសាស្រ្ដជាច្រើនបានជឿជាក់លើការព្យាបាលថ្មីនោះ ម្ល៉ោះហើយលោកក៏ចាប់ផ្ដើមជឿជាក់តែម្ដង។ ប៉ុន្ដែថា ចំណាយពេលយូរដែរទម្រាំតែគាត់ជឿជាក់។
លោក Timonthy Ray Brown បានរំលឹកដល់ការព្យាបាលជំងឺលោក។ កាលនោះលោករស់នៅក្រុងប៊ែរឡាំង ហើយពេលនោះវីរុសហ៊ីវរបស់លោកត្រូវបានគ្រប់គ្រងល្អប្រសើរតាមរយៈការប្រើថ្នាំពេទ្យ។ ប៉ុន្ដែមានថ្ងៃមួយលោកចាប់ផ្ដើមធ្លាក់ខ្លួនឈឺខ្លាំង។ ក្រោយពីការធ្វើតេស្ដច្រើនលើកច្រើនសាមក វេជ្ជបណ្ឌិតរបស់លោក Timothy Ray Brown បានប្រាប់គាត់ថា គាត់មានជំងឺឈាមសស៊ីឈាមក្រហម។ ជំងឺឈាមសស៊ីឈាមក្រហមនេះ ជាធម្មតាគឺធ្វើឲ្យអ្នកកើតជំងឺអេដស៍ស្លាប់បាត់បង់ជីវិត។ លោក Timothy Ray Brown បានមានប្រសាសន៍ឲ្យដឹងយ៉ាងនេះ។
Timothy Ray Brown៖ វេជ្ជបណ្ឌិតគាត់បានពន្យល់ខ្ញុំថា គេមានវិធីមួយដែលអាចជួយបាន គឺត្រូវប្រើបច្ចេកទេសបណ្ដុះកោសិកា។ នៅពេលនេះខ្ញុំបានសម្តែងអាការៈដោយអស់សង្ឃឹមថា "OK! ខ្ញុំគិតថា ខ្ញុំនឹងត្រូវឆ្លងកាត់ការព្យាបាលបែបនេះហើយមើលទៅដើម្បីរស់” ពីព្រោះថា ជំងឺឈាមសស៊ីឈាមក្រហម អាចនឹងសម្លាប់ខ្ញុំ នៅក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ។
Timothy Ray Brown៖ វេជ្ជបណ្ឌិតគាត់បានពន្យល់ខ្ញុំថា គេមានវិធីមួយដែលអាចជួយបាន គឺត្រូវប្រើបច្ចេកទេសបណ្ដុះកោសិកា។ នៅពេលនេះខ្ញុំបានសម្តែងអាការៈដោយអស់សង្ឃឹមថា "OK! ខ្ញុំគិតថា ខ្ញុំនឹងត្រូវឆ្លងកាត់ការព្យាបាលបែបនេះហើយមើលទៅដើម្បីរស់” ពីព្រោះថា ជំងឺឈាមសស៊ីឈាមក្រហម អាចនឹងសម្លាប់ខ្ញុំ នៅក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ។
នៅពេលនោះលោក Timothy Ray Brown មិនបានដឹងទេថា ការវះកាត់ប្ដូរខួរឆ្អឹង ដែលលោកនឹងត្រូវឆ្លងកាត់នោះ អាចនឹងធ្វើឲ្យលោកក្លាយទៅជាអ្នកជំងឺអេដស៍ដ៏ល្បីម្នាក់នៅក្នុងពិភពលោក និងក្នុងប្រវត្ដិសាស្រ្ដនៃអ្នកជំងឺវេជ្ជសាស្រ្ដនោះទេ។ ដំណើររឿងនៃការព្យាបាលនេះ គឺចាប់ផ្ដើមនៅពេលដែលលោកបណ្ឌិតសាស្រ្ដាចារ្យ Stephen O'Brien បានស្រាវជ្រាវរកឃើញវិធីនេះ តាមរយៈការកត់សម្គាល់ឃើញថា មនុស្សខ្លះងាយរងគ្រោះទៅនឹងការឆ្លងវីរុសហ៊ីវជាងមនុស្សដទៃទៀត។
Professor Stephen O'Brien៖ បាទ! យើងបានដឹងថា មនុស្សមួយចំនួនឆ្លងជំងឺយ៉ាងឆាប់រហ័ស រីឯអ្នកមួយចំនួនទៀតដែលប៉ះពាល់នឹងជំងឺនេះ តែមិនអាចឆ្លងដោយងាយទេ។
ពេលនោះលោកបណ្ឌិតសាស្រ្ដាចារ្យ Stephen O'Brien បានស្រាវជ្រាវរកហេតុផលពន្យល់មួយតាមរយៈការប្រើវិជ្ជាហ្សែន ហើយលោកបានប្រាប់ឲ្យដឹងយ៉ាងនេះ។
Professor Stephen O'Brien៖ នៅពេលនោះ ការស្រាវជ្រាវផ្នែកប្រព័ន្ធហ្សែនរបស់មនុស្សនៅមានកម្រិតតិចតួចនៅឡើយ។ ប៉ុន្តែបន្ទាប់ពីមានការរីករាលដាលនៃមេរោគអេដស៍អស់ពេលមួយទសវត្សរ៍មក យើងបានសិក្សាស្រាវជ្រាវអំពីការធ្វើកំណត់ត្រាបណ្តុំហ្សែនរបស់មនុស្ស ហើយពេលនោះជំងឺអេដស៍ក៏បានចាប់ផ្តើមសម្លាប់មនុស្សប្រមាណជា១០លាននាក់ទៅហើយ។ ឧបករណ៍ចំណេះដឹងសម្រាប់សិក្សាបញ្ហានេះបានធ្វើឲ្យយើងឈានទៅដល់ដំណាក់កាលមួយក្នុងការបង្កើតយុទ្ធសាស្រ្តមួយចំនួនដើម្បីស្រាវជ្រាវឲ្យដឹងថា យើងអាចរកឃើញនូវប្រព័ន្ធហ្សែនធម្មជាតិមួយដែលសុំានឹងជំងឺនេះ។
ពេលនោះអ្នកវិទ្យាសាស្រ្ដបានរកឃើញនូវរបកគំហើញថ្មីមួយ ជុំវិញសរសៃ receptor នៅផ្នែកខាងលើនៃកោសិកា T-cells ដែលគេហៅថា សរសៃ CCR5។ ដំបូងឡើយ វីរុសហ៊ីវទៅខាំជាប់នឹងសរសៃ receptor CD4 ប៉ុន្ដែវាក៏ត្រូវការភ្ជាប់ខ្លួនវាទៅនឹងសរសៃ Receptor CCR5 ផងដែរ ដើម្បីវាអាចមានលទ្ធភាពវាយលុកចូលទៅក្នុងកោសិកានៃប្រព័ន្ធការពារសារពាង្គកាយមនុស្ស។
គួរឲ្យកត់សម្គាល់ខ្លាំងនោះ មន្ទីរពិសោធន៍របស់លោកបណ្ឌិតសាស្រ្ដាចារ្យ Stephen O'Brien បានរកឃើញថា មនុស្សខ្លះកើតមកមានហ្សែនមួយប្រភេទខូច ដោយធ្វើឲ្យសរសៃ Receptor CCR5 ក៏ខូចដែរ។ ប៉ុន្ដែរឿងល្អនៃការខូចសរសៃ Receptor CCR5 ពីធម្មជាតិនេះ គឺថា វីរុសជំងឺអេដស៍មិនអាចធ្វើដំណើរចូលទៅក្នុងប្រព័ន្ធ T-cells ការពារសារពាង្គកាយមនុស្សបានទេ។
របកគំហើញនៃការសិក្សាស្រាវជ្រាវរបស់លោក Stephen O'Brien ត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៩៦។ សព្វថ្ងៃនេះ គេអាចធ្វើការប៉ាន់ប្រមាណបានថា ជនជាតិស្បែកសនៅអឺរ៉ុបប្រមាណជា ១% មានខូចហ្សែនប្រភេទនេះជាធម្មជាតិ ដោយធ្វើឲ្យពួកគេមិនអាចឆ្លងវីរុសជំងឺអេដស៍នេះបានទេ។ លោក ស្រ្ដីបណ្ឌិត Paula Cannon ឲ្យដឹងយ៉ាងនេះ។
Associate Professor Paula Cannon៖ ចាស! រូបអ្នក, រូបខ្ញុំ ឬមនុស្សឯទៀតអាចជាមនុស្សដែលមាន Receptor CCR5 អវិជ្ជមាន មានន័យថា អ្នកអាចឆ្លងវីរុសអេដស៍នៅក្នុងខ្លួន ប៉ុន្ដែវីរុសនេះមិនអាចឆ្លងចូលក្នុងកោសិកាការពារសារពាង្គកាយមនុស្សបានទេ។ ព្រោះថា វីរុសនោះអាចភ្ជាប់ជើងវាម្ខាងលើសរសៃ Receptor CD4 ហើយជើងម្ខាងទៀងមិនអាចភ្ជាប់ទៅឯណាបាន។ ដូចនេះមនុស្សណាដែលមានសរសៃ Receptor CCR5 អវិជ្ជមាន គឺមានលទ្ធភាពអាចទប់ទល់មិនអាចឆ្លងវីរុសហ៊ីវបានទេ។
Associate Professor Paula Cannon៖ ចាស! រូបអ្នក, រូបខ្ញុំ ឬមនុស្សឯទៀតអាចជាមនុស្សដែលមាន Receptor CCR5 អវិជ្ជមាន មានន័យថា អ្នកអាចឆ្លងវីរុសអេដស៍នៅក្នុងខ្លួន ប៉ុន្ដែវីរុសនេះមិនអាចឆ្លងចូលក្នុងកោសិកាការពារសារពាង្គកាយមនុស្សបានទេ។ ព្រោះថា វីរុសនោះអាចភ្ជាប់ជើងវាម្ខាងលើសរសៃ Receptor CD4 ហើយជើងម្ខាងទៀងមិនអាចភ្ជាប់ទៅឯណាបាន។ ដូចនេះមនុស្សណាដែលមានសរសៃ Receptor CCR5 អវិជ្ជមាន គឺមានលទ្ធភាពអាចទប់ទល់មិនអាចឆ្លងវីរុសហ៊ីវបានទេ។
អាចថា ជាសំណាងល្អក៏បាន ពីព្រោះវេជ្ជបណ្ឌិតរបស់អ្នកជំងឺ Timothy Ray Brown បានប្រទះឃើញឯកសារស្រាវជ្រាវរបស់លោកបណ្ឌិតសាស្រ្ដាចារ្យ Stephen O'Brien នៅពេលលោកជានិស្សិតកំពុងសិក្សានៅសាលាពេទ្យ ហើយពេលនោះលោកមានការចាប់អារម្មណ៍ខ្លាំងចំពោះបញ្ហាភាពសុំានឹងវីរុសជំងឺអេដស៍។
អស់ពេល១០ក្រោយមក នៅពេលដែលលោកវេជ្ជបណ្ឌិត Gero Hutter ព្យាបាល Timothy Ray Brown លោកបានប្រើចំណេះដែលលោកបានអានពេល១០ឆ្នាំមុន រួមទាំងចំណេះដែលលោកមានសព្វថ្ងៃរួមផ្សំគ្នាដើម្បីស្វែងរកដំណោះស្រាយព្យាបាលអ្នកជំងឺរបស់លោក។
លោកវេជ្ជបណ្ឌិត Gero Hutter បានសន្និដ្ឋានថា ប្រសិនបើគាត់អាចរកអ្នកបរិច្ចាគខួរឆ្អឹងណាដែលមិនត្រឹមតែមានកោសិកាដូចគ្នាប៉ុណ្ណោះទេ តែត្រូវមានហ្សែន CCR5 ផងនោះ អ្នកជំងឺ Timothy Ray Brown របស់លោកនឹងមានឱកាសអាចទទួលការព្យាបាលបានមិនត្រឹមតែជាសះស្បើយខាងជំងឺមហារីកឈាមសស៊ីឈាមក្រហមប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចព្យាបាលជំងឺអេដស៍របស់ Timothy Ray Brown បានទៀតផង។ ជាភ័ព្វសំណាងគេអាចរកឃើញម្ចាស់បរិច្ចាគខួរឆ្អឹងដែលអាចជួយសង្រ្គោះជីវិត Timothy Ray Brown បាន។ លោកវេជ្ជបណ្ឌិត Gero Hutter ផ្ដល់ការពន្យល់។
Dr Gero Hutter៖ បាទ! បន្ទាប់ពី60 ថ្ងៃនៃការព្យាបាលរួចមក ការធ្វើតេស្តដើម្បីរកវីរុស គឺអវិជ្ជមាន ហើយវាបន្ដអវិជ្ជមានរហូត។ ដូច្នេះពេលវេលានេះ គឺទំនងជាជាអំឡុងពេល ដែលការព្យាបាលជំងឺអេដស៍ឲ្យបាត់សូន្យ អាចធ្វើទៅបាន។ វាគឺជាពេលវេលាមួយដ៏ល្អ!
Dr Gero Hutter៖ បាទ! បន្ទាប់ពី60 ថ្ងៃនៃការព្យាបាលរួចមក ការធ្វើតេស្តដើម្បីរកវីរុស គឺអវិជ្ជមាន ហើយវាបន្ដអវិជ្ជមានរហូត។ ដូច្នេះពេលវេលានេះ គឺទំនងជាជាអំឡុងពេល ដែលការព្យាបាលជំងឺអេដស៍ឲ្យបាត់សូន្យ អាចធ្វើទៅបាន។ វាគឺជាពេលវេលាមួយដ៏ល្អ!
តាំងពីពេលនោះមក លោក Timothy Ray Brown បានក្លាយទៅបុរសដំបូងគេក្នុងលោកដែលបានទទួលការព្យាបាលជំងឺអេដស៍ជាសះស្បើយ ហើយគេបានឲ្យឈ្មោះលោកថា អ្នកជំងឺក្រុងប៊ែរឡាំង។ បច្ចុប្បន្នមានមនុស្សប្រមាណ៣៥លាននាក់នៅក្នុងពិភពលោកមានផ្ទុកវីរុសហ៊ីវ ហើយលោក Timothy Ray Brown ខ្លួនឯងមិនចង់ជឿជាក់ថា គាត់ជាអ្នកជំងឺដំបូងគេដែលអាចជាសះស្បើយពីជំងឺអេដស៍។
យ៉ាងណាក៏ដោយ តាមការឲ្យដឹងរបស់លោកបណ្ឌិតសាស្រ្ដាចារ្យ Stephen O'Brien បានឲ្យដឹងថា វិធីព្យាបាលតាមការប្ដូរខួរឆ្អឹងនេះ គឺមិនមែនសុទ្ធតែអាចបានជោគជ័យ១០០%នោះទេ។ ព្រោះកន្លងទៅនេះមានប្រមាណជា៣០% បានបរាជ័យ។
អស់ពេលច្រើនឆ្នាំតាំងពីពេលលោក Timothy Ray Brown បានទទួលការព្យាបាលនោះ ការធ្វើតេស្ដតាមដានជាច្រើនលើក មិនដែលរកឃើញមានវីរុសហ៊ីវនៅក្នុងខ្លួនគាត់ទៀតឡើយ។ ឥឡូវនេះ អ្នកស្រាវជ្រាវជាច្រើនក្នុងពិភពលោកនេះ បានខិតខំប្រមែប្រមូលក្បួនខ្នាតព្យាបាល ដើម្បីបង្កើតក្បួនព្យាបាលមួយដែលយកលំនាំតាមការព្យាបាលរបស់លោកវេជ្ជបណ្ឌិត Gero Hutter ប៉ុន្ដែធ្វើយ៉ាងណាឲ្យក្បួននេះមានសុវត្ថិភាពខ្ពស់ ហើយអ្នកជំងឺគ្រប់គ្នាអាចទទួលការព្យាបាលបែបនេះបាន៕
