ប្រវត្តិ​សិទ្ធិមនុស្ស​នៅ​ក្នុង​សកល​លោក​ និង​នៅ​ក្នុង​ប្រទេស​កម្ពុជា



វ៉ាស៊ីនតោន៖ នៅ​មុន​តែ​ប៉ុន្មាន​ថ្ងៃ​ដែល​ពិភព​លោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ជា​សកល​ថ្ងៃ​ទី​១០ធ្នូ នោះ អ្នកវិភាគ​ឯករាជ្យ​គឺ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ បាន​រិះគន់​ថា​ប្រទេស​នានា រួមទាំង​កម្ពុជា​ផង​នៅ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ឡើយ ទោះជា​មាន​ការប្តេជ្ញា ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា ត្រូវ​ធ្វើ​តាម​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​ជា​សកល​របស់​អ.ស.ប​ក្តី។ លោក​ថ្លែង​ដូច្នេះ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍។
លោក​ថ្លែង​យ៉ាង​ដូច្នេះ​គឺ​យោង​ទៅ​លើ​ការ​រំលោភ​បំពាន​ដីធ្លី​ ប្រជា​ពលរដ្ឋ​គ្មាន សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ ការបង្ក្រាប​ ការរឹតត្បិត​សេរីភាព​ជួប​ប្រជុំ​និង សិទ្ធិ​បញ្ចេញ​មតិ​ជាដើម។
លោក​ថ្លែង​ថា ទោះជា​គ្មាន​ការសម្លាប់​រង្គាល​ដូច​សម័យ​កុម្មុយនីស្ត​មែន​តែ​ការ​ប្រើ អំពើ​ហិង្សា​នៅ​តែ​កើត​មាន​ឡើង ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​និង​របួស។

លោក​បាន បន្ថែម​ថា​ប្រវត្តិ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​កើត​ឡើង​ក្រោយ​ពេល​មាន​សង្គ្រាម លោក​លើក​ទី២​ដែល​មាន​ការ​សម្លាប់​រង្គាល​និង​ការរំលោភ​បំពាន​ផ្សេងៗ​ច្រើន ពេក​បាន​ជា​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ដែល​ជា​សមាជិក​អ.ស.ប​តាក់តែង​សេចក្តី​ថ្លែង ការណ៍​សិទ្ធិ​មនុស្ស៕
ប្រភព៖VOA


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors