វិទ្យុអូស្រ្ដាលីថ្ងៃនេះពិភាក្សាអំពីបច្ចេកវិទ្យាចាប់យកទិន្នន័យពីចម្ងាយ ឬអង់គ្លេសហៅថា Remote Sensing Technology។
តើអ្វីទៅជាបច្ចេកវិទ្យាចាប់យកទិន្នន័យពីចម្ងាយ? តើបច្ចេកវិទ្យានេះគេយកទៅអនុវត្ដ ឬប្រើប្រាស់យ៉ាងដូចម្ដេច? តើសព្វថ្ងៃ បច្ចេកវិទ្យាចាប់យកទិន្នន័យពីចម្ងាយនេះ គេប្រើនៅកន្លែងណាខ្លះ ហើយក្នុងគោលបំណងអ្វីខ្លះ?
វាគ្មិនថ្ងៃនេះគឺលោក ឡា វេហា និស្សិតថ្នាក់អនុបណ្ឌិតនៅក្រុងមែលប៊ិនផ្នែកវិទ្យាសាស្រ្ដព័ត៌មានលំហអាកាស Spatial Information Science នៅសកលវិទ្យាល័យមែលប៊ិន។
លោកគឺជាអតីតនិស្សិតនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយធ្លាប់បម្រើការងារនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់នៅប្រទេសកម្ពុជា។ ក្រៅពីនេះលោកក៏ធ្លាប់បានបម្រើការងារជាមួយអង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុន GERES Cambodia ផងដែរ ដោយប្រើចំណេះដឹង និងជំនាញផ្នែកប្រព័ន្ធព័ត៌មានភូមិសាស្រ្ដ។
សូម ចុចលីងស្តាប់ពិស្តារ
