អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស​​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​បិទ​មន្ទីរឃុំ​ឃាំង​៨​កន្លែង



អ្នកគាំទ្រ​សិទ្ធិ​មនុស្ស​​កំពុងតែ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​​ខ្មែរ​បិទជាបន្ទាន់​នូវ​​​មណ្ឌល​ឃុំ​ឃាំង​ចំនួន​៨​កន្លែង ដោយចោទថា​ អ្នកទោស​នៅក្នុង​មណ្ឌលទាំងនោះ​កំពុងតែ​រង​អំពើ​ទារុណកម្ម។
អង្គការ Human Rights Watch បាន​ដាក់ចេញ​នូវ​របាយការណ៍​មួយ ស្ដីពី​បទ​ពិសោធន៍​របស់​ទណ្ឌិត ដែលបានរៀបរាប់អំពីការវាយដំ​ដោយប្រើទុយយោទឹក​ជ័រ និងដំបង ឬ​មែក​ឈើជាដើម។
របាយការណ៍​នោះ​និយាយ​​​ថា ​ស្រ្តីអ្នកទោស​មួយចំនួ​ន​បាន​ចោទ​អំពីការបំពារបំពាន​ផ្លូវ​ភេទ ពីសំណាក់​​បុរសអ្នកយាម។
លោក Joseph Amon នាយក​ផ្នែក​សិទ្ធិ​មនុស្ស​និង​សុខភាព​នៃ​អង្គការ Human Rights Watch និយាយ​​​ថា ​ទណ្ឌិត​កំពុងជាប់​ឃុំ ដោយពុំមាន​ការកាត់ទោស ហើយ​ជាទូទៅ​ភាគ​ច្រើន​នៃជនដែលជាប់ឃុំ​ គឺ​ជា​អ្នកប្រើ​គ្រឿង​ញៀន​ និងក្រុម​មនុស្ស​ឯទៀត ដែល​រដ្ឋាភិបាល​​យល់ឃើញថា​​ជាក្រុម​ដែល​គេ​មិនចង់​ឲ្យមាន​នៅក្នុង​សង្គម​ មានដូចជា​​អ្នកសុំទាន​ និងអ្នកប្រព្រឹត្ត​របរ​ផ្លូវភេទជាដើម៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors