ប៉ុន្តែសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោក ហេង សំរិន ក្នុងនាមជាប្រធានគណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានោះ បានរម្លឹកពីស្នាដៃរបស់រណសិរ្សនេះ ដែលបានផ្តួលរំលំរបបខ្មែរក្រហម ហើយដែលក្រោយមកបានអនុញ្ញាតអោយមានការអភិវឌ្ឍប្រទេស ដែលរណសិរ្សនេះ បញ្ជាក់ថា ក្រោមការដឹកនាំរបស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល។
ប្រសិនបើ ក្រុមប្រឹក្សាជាតិនេះយល់ឃើញថា កម្ពុជាទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតដល់ពេលនេះនោះ ចំពោះលោកហេង សំរិន គឺវាក៏ជាសមិទ្ធិផលរបស់ស្ថាប័នកំពូលទាំងបី ដែលក្រុមប្រឹក្សាជាតិសំដែងការគាំទ្រ។ ស្ថាប័នកំពូលទាំងបីដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ហេតុដូច្នេះហើយ បានជានៅក្នុងសេចក្តីថ្លែងការណ៍កម្រាស់២ទំព័រ លោកហេង សំរិនបានអំពាវនាវដល់ប្រជាពលរដ្ឋអោយចូលរួមថែរក្សាសមិទ្ធិផលនេះ ហើយរួមចំណែកទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលអាចធ្វើអោយបាត់បង់សមិទ្ធិផល និងសិទ្ធិសេរីភាពទាំងនេះទៅវិញនោះ។
គួររម្លឹកថា គណបក្សប្រជាជនកម្ពុជា តែងតែបញ្ជាក់ថា គណបក្សនេះបានរំដោះសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរមកវិញ ពីរបបខ្មែរក្រហម ដែលនៅពេលនោះ សិទ្ធិទាំងអស់របស់ពលរដ្ឋខ្មែរត្រូវបានលុបបំបាត់។
នៅឆ្នាំនេះ កម្ពុជាកំពុងរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្នុងទ្រង់ទ្រាយធំខុសពីឆ្នាំ មុនៗ។ ក្រៅពីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលដែលត្រូវរៀបចំប្រារព្ធទិវាអន្តរជាតិនេះ ផ្សេងៗគ្នាហើយនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏នឹងចូលរួមក្នុងពិធីលើកតម្កើងសិទ្ធិជនពិការនៅព្រឹកថ្ងៃ១០ធ្នូដែរ។ នេះគេមិនទាន់រាប់បញ្ចូលសាលារាជធានីភ្នំពេញដែលនឹងរៀបចំទិវាសិទ្ធិមនុស្សនេះ ដាច់ដោយឡែកនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកផង។ គ្រប់កម្មវិធីទាំងអស់របស់គណបក្សប្រឆាំង សង្គមស៊ីវិល និងរបស់រដ្ឋាភិបាលសុទ្ធតែមាន ប្រធានបទផ្សេងៗគ្នា ប៉ុន្តែក្រោមពាក្យសិទ្ធិមនុស្សតែមួយ៕