យ៉ាងណាមិញ ការផ្ដាច់ខ្លួនចេញពីបណ្ដាញសង្គម និងកុំព្យូទ័រហ្គេម គឺមានការលំបាកខ្លាំងឡើងៗសម្រាប់ជនវ័យជំទង់មួយចំនួន។
អ្នកស្រី Cate Sinclair មកពីអង្គការ Cornerstone Youth Services និយាយថា យុវវ័យភាគច្រើនកំពុងតែស្វែងសុំការព្យាបាលបញ្ហាពាក់ព័ន្ធនឹងការញៀនអ៊ិនធើរណិត។
វេជ្ជបណ្ឌិត Philip Tam ដែលជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមអ្នកឯកទេសខាងព្យាបាលការញៀនអ៊ិនធើរណិតនិយាយថា បញ្ហានេះទាមទារនូវការយកចិត្តទុកដាក់ជាចាំបាច់ពីសំណាក់សាលារៀន ក្រុមគ្រួសារនិងក្រុមប្រឹក្សាមាតាបិតា។
រដ្ឋាភិបាលអូស្រ្តាលីនិយាយថា ខ្លួនផ្ដល់ថវិកាទៅមជ្ឈមណ្ឌល Headspace ដើម្បីផ្ដល់ការប្រឹក្សាសម្រាប់បញ្ហាញៀនដោយរួមទាំងការញៀនអ៊ិនធើរណិតផងដែរ៕
