រដ្ឋាភិបាល​លើក​យក​វិស័យ​ធំៗ​មួយ​ចំនួន​សម្រាប់​ធ្វើជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ៥​ឆ្នាំ​ដល់​ឆ្នាំ​២០១៨



នៅ​ព្រឹក​ថ្ងៃទី៩ ធ្នូ នេះ​មន្ត្រី​ក្រសួងផែនការ​បាន​ដឹកនាំ​កិច្ចពិភាក្សា​មួយ​មន្ត្រី​មក​ពី​ អន្តរក្រសួង​ដើម្បី​ឈាន​ទៅ​បញ្ចប់​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​ជាតិ ៥ឆ្នាំ ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ២០១៨។
រដ្ឋាភិបាល​បាន​លើកយក​វិស័យ​កសិកម្ម ឧស្សាហកម្ម វិស័យ​សេវាកម្ម ទេសចរណ៍ អប់រំ បរិស្ថាន និង​សុខាភិបាល ធ្វើជា​មូលដ្ឋាន ដើម្បី​អភិវឌ្ឍន៍​ជាតិ ក្នុង​រយៈពេល៥ឆ្នាំ​ទៅមុខ។
លោក ឆាយ ថន ទេសរដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​មានប្រសាសន៍ថា ផែនការ​យុទ្ធសាស្ត្រ​នេះ បាន​ក្តោ​ម​ទិសដៅ​ក្នុងការ​អភិវឌ្ឍ​ជាតិ សម្រាប់៥ឆ្នាំ​ដល់​ឆ្នាំ២០១។
លោក​បាន​បញ្ជាក់ថា ផែនការ​ជាតិ​នេះ បានកំណត់​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ទាំងមូល លើ​គ្រប់​វិស័យ។
(សំឡេង លោក ឆាយ ថន )
យោងតាម​ផែនការ​នេះ បាន​បង្ហាញថា រដ្ឋាភិបាល​បាន​កាត់បន្ថយ​ភាពក្រីក្រ​ពី៤០ភាគរយ កាលពី​ឆ្នាំ១៩៩០ ឲ្យ​មក​នៅត្រឹម​ក្រោម២០ភាគរយ​នៅ​ឆ្នាំ២០១២។
ចំណូល​ប្រជាពលរដ្ឋ បាន​កើនឡើង​ពី២០០ដុល្លារ​ក្នុង១ឆ្នាំ​កាលពី​ឆ្នាំ២០០០ ឲ្យ​ឡើង​ដល់​ប្រមាណ​១០០០ដុល្លារ នៅ​ឆ្នាំ២០១។
លោក ញ៉ែម បុញ្ញា​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា ផែនការអភិវឌ្ឍន៍​ជាតិ​គួរតែ​ផ្តោតទៅលើ​វិស័យ​មួយចំនួន និង​មានកំណត់​ពេលវេលា​អនុវត្តន៍។
(សំឡេង លោក ញ៉ែម បុញ្ញា​ឫ​ទ្ធិ )
ជាមួយគ្នានេះដែរ លោក យ៉ង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ក៏បាន​បញ្ជាក់​ដោយ​ស្នើ​ឲ្យ​ផែនការ​នេះ ត្រូវ​ឆ្លើយតប​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ។
(សំឡេង លោក យ៉ង់ គិ​ម​អេង )
លោក​ចង់​ឲ្យ​ផែនការ​ជាតិ​ផ្តោតទៅលើ​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌ វិស័យ​អប់រំ និង​វិស័យ​សិទ្ធិ​មនុស្ស។
សូមបញ្ជាក់ថា ផែនការ​យុទ្ធសាស្ត្រ​នេះ បានដាក់​ទិសដៅ​អភិវឌ្ឍន៍​លើ​វិស័យសេដ្ឋកិច្ច​នយោបាយ និង​សង្គម សម្រាប់​ការអនុវត្ត​ក្នុង​រយៈពេល៥ឆ្នាំ។
មន្ត្រី​ក្រសួងផែនការ​បាន​បញ្ជាក់​ថា ផែនការ​នេះ មានតម្លៃ​ជា​ច្បាប់ ដោយ​ត្រូវ​ឆ្លង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ  ឆ្លង​គណៈរដ្ឋមន្ត្រី និង​បញ្ជូនទៅ​រដ្ឋសភា អនុម័ត​ទៀត ហើយ​សង្ឃឹមថា ផែនការ​នេះ​នឹង​ក្លាយទៅជា​ច្បាប់​នៅ​ចុងខែ​មករា​ឆ្នាំ២០១៤ខាងមុខនេះ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors