ក្រុមហ៊ុន​ជប៉ុន​នៅ​ស្រុក​ខ្មែរ ប្រកាស​ជ្រើសរើស​បុគ្គលិក​ខ្មែរ​ឲ្យ​ចូល​បម្រើការ​ងារ



 japan job fair in cambodia
នៅ​ព្រឹក​ថ្ងៃទី២០ធ្នូ​នេះ ក្រុមហ៊ុន​ជប៉ុន​ចំនួន១៧ បានប្រកាស រើស​បុគលិក​ខ្មែរ ដើម្បី​បម្រើកា​រងារ​នៅ​ភ្នំពេញ និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាប់​ព្រំដែន សម្រាប់​ឆ្នាំ២០១៤។
មន្ត្រី​ក្រុមហ៊ុន​ជប៉ុន បានប្រកាស​រើស​ជំនាញ​ការងារ​ប្រមាណ២ផ្សេងៗគ្នា សម្រាប់​យុវជន​កម្ពុជា ឲ្យ​ចូលធ្វើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ជប៉ុន។
ជំនាញ​ទាំងនោះ មានដូចជា បច្ចេកទេស​គ្រឿងចក្រ បច្ចេកទេស​គ្រឿង​រថយន្ត អ្នកបកប្រែ​ភាសា គណនេយ្យ និង​អ្នកគ្រប់គ្រង ជាដើម។ហើយ​អ្នក​ដែលមាន​អាទិភាព​ខ្ពស់​ផ្នែក​បទ​សោធន៍ និង​ភាសា​ជប៉ុន អាច​បញ្ជូន​ឲ្យ​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ជប៉ុន​ទៀត។
កញ្ញា គង់ សូលី​ដា អនុប្រធាន​ការិយាល័យ​សេវាកម្ម និង វប្បធម៌ នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន ដែលជា​អ្នករៀបចំ​ពិព័រណ៍​ការងារ​ជប៉ុន​នៅ​កម្ពុជា នេះ បាន​ឲ្យ​ដឹងថា នេះ​គឺជា លើក​ទី៣ ហើយ ដែល​ក្រុមហ៊ុន​ជប៉ុន នៅ​កម្ពុជា ត្រូវការ​រើស​បុគ្គលិក​ខ្មែរ។កញ្ញា បាន​ឲ្យ​ដឹង​អំពី​អត្ថប្រយោជន៍ សម្រាប់​អ្នកធ្វើការងារ​នៅក្នុង​ក្រុមហ៊ុន​ជប៉ុន។
(សំឡេង កញ្ញា គង់ សូលី​ដា  )
សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​ក្រុមហ៊ុន​ជប៉ុន​ជិត១៥០ហើយ ដែល​កំពុង​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម នៅ​កម្ពុជា។
ក្រុមហ៊ុន​ជប៉ុន​ទាំងនេះ បាន​ស្រូប​កម្លាំង​ពលកម្ម​ពី​យុវជន​ខ្មែរ ដើម្បី​ធ្វើ​ប្រតិបត្តិការ។
លោក  ម៉ា​យ៉ា ជី​ម៉ា មន្ត្រី​ក្រុមហ៊ុន​ជប៉ុន Sumi Cambodia Wiring System បានបញ្ជាក់​អំពី​ប្រភេទ​ការងារ ដែល​ក្រុមហ៊ុន​នេះ ត្រូវការ​យុវជន​កម្ពុជា ឲ្យ​ធ្វើ​ការងារ។
(សំឡេង លោក  ម៉ា​យ៉ា ជី​ម៉ា)
សូម​បញ្ជា​ក់ថា នៅក្នុង​ពិព័រណ៍ ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា នេះ មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន១៧ ដែល​ត្រូវការ​បុគ្គលិក។
យុវជន វន វុ​ឌ្ឍី បានមក​ដល់ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន​នៅ​ព្រឹក​នេះ ដើម្បី​ស្វែងរក​ការងារ​ធ្វើ ពី​ក្រុមហ៊ុន​ជប៉ុន។យុវជន​រូបនេះ បាន​បញ្ជាក់​​អំពី​តម្រូវការ​របស់​ក្រុមហ៊ុន​ជប៉ុន។
(សំឡេង យុវជន វន វុ​ឌ្ឍី)
កញ្ញា គង់ សូលី​ដា  មន្ត្រី​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន បាន​ឲ្យ​ដឹងថា មិនមែន​គ្រប់​ក្រុមហ៊ុន​ជប៉ុន ត្រូវការ​ភាសា​ជប៉ុន​ជា​ភាសា​អាទិភាព​ទាំង​អស់​នោះទេ។ កញ្ញា​បានបញ្ជាក់​អំពី​លទ្ធផល​ជ្រើសរើស​បុគ្គលិក​ខ្មែរ ពី​ពិព័រណ៍មុន។
(សំឡេង កញ្ញា គង់ សូលី​ដា  )
សូមបញ្ជាក់ថា  ក្រុមហ៊ុន​ជប៉ុន​នៅ​រង់ចាំ​ទទួល​យុវជន​ខ្មែរ រហូតដល់់​ម៉ោង​៣​រសៀល​នេះ ដើម្បី​​ទទួល​ពាក្យសុំ​ចូលធ្វើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ជប៉ុន។ហើយ​ការជ្រើសរើស​ដូចនេះ គ្រោង​ធ្វើ​រយៈពេល៣ដង​ក្នុង១ឆ្នាំ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors