ដោយ ឈាង បុប្ផា
ចាប់តាំងពីចិនបង្កើតតំបន់ការពារដែនអាកាស ភាពតានតឹងមិនបានថយចុះទេ នៅសមុទ្រចិនខាងកើត។ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រម្សិលមិញ ចិនបានបញ្ជូនយន្តហោះចម្បាំង របស់ខ្លួន ទៅហោះក្រវែលនៅក្នុងតំបន់ការពារដែនអាកាសដែលខ្លួនបានបង្កើតឡើងដោយឯកតោភាគី។នៅថ្ងៃសុក្រដដែល ទីក្រុងវ៉ាស៊ីនតោនដែលធ្លាប់ប្រឆាំងនឹងការបង្កើតតំបន់ការពារដែនអាកាស បានបញ្ជាទៅក្រុមហ៊ុនហោះហើរស៊ីវិលរបស់អាមេរិកឲ្យគោរពតាមសេចក្តីណែនាំរបស់ទីក្រុងប៉េកាំង។
នៅពេលដែលយន្តហោះចម្បាំងរបស់ចិនកំពុងល្បាត ហោះហើរពេញតំបន់ការពារដែនអាកាស យ៉ាងដូច្នេះ អាមេរិកត្រូវចេញបទបញ្ជាថ្មីឲ្យក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាមេរិកគោរពតាមចំណាត់ការរបស់អាជ្ញាធរចិនសិនហើយ ដើម្បីសុវត្ថិភាពរបស់អ្នកធ្វើដំណើរស៊ីវិល។ ប៉ុន្តែ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ហើយថា ខ្លួននៅតែមិនទទួលស្គាល់តំបន់ការពារដែនអាកាសដែលចិនបានបង្កើតឡើង ដោយអត្តនោម័ត កាលពីថ្ងៃសៅរ៍សប្តាហ៍មុនទេ។ ជាក់ស្តែង យន្តហោះយោធារបស់អាមេរិកនៅបន្តហោះហើរ នៅក្នុងតំបន់ការពារដែនអាកាសដែលចិនប្រកាសទាមទារគ្រប់គ្រង ដោយមិនបានបញ្ជូនសញ្ញា ឬផ្តល់ព័ត៌មានទៅតាមការទាមទាររបស់ទីក្រុងប៉េកាំង។
►សូមអាន៖អាមេរិកបារម្ភចំពោះផលវិបាកដែលអាចបង្កដោយតំបន់ការពារដែនអាកាសរបស់ចិន
មន្ទីរបញ្ចកោណវិញបានបញ្ជាក់ កាលពីថ្ងៃម្សិលមិញថា កងទ័ពអាមេរិកនឹងមិនផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួននៅសមុទ្រចិនខាងកើតឡើយ។ យន្តហោះចម្បាំងរបស់អាមេរិក នៅបន្តហោះពីលើមហាសមុទ្រប៉ាស៊ីហ្វិក និងនៅក្នុងតំបន់ការពារដែនអាកាសថ្មីរបស់ចិន ដែលអាមេរិកនៅតែចាត់ទុកជាតំបន់ហោះហើរអន្តរជាតិ។
►សូមអាន៖ ភាពតានតឹងជុំវិញការបង្កើតតំបន់ការពារដែនអាកាសរបស់ចិន
ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានបញ្ជាក់ពីវត្តមានរបស់យន្តហោះយោធា អាមេរិក និងជប៉ុន នៅក្នុងដែនអាកាសរបស់ចិន។ យោងតាមស៊ីនហួរ កាលពីថ្ងៃសុក្រម្សិលមិញ យន្តហោះរបស់ចិន ដែលក្នុងនោះមានយន្តហោះប្រមាញ់យ៉ាងតិចពីរ ត្រូវបានបញ្ជូនទៅត្រួតពិនិត្យក្នុងតំបន់ការពារដែនអាកាស ដែលយន្តហោះចិនបានកំណត់ឃើញអត្តសញ្ញាណយន្តហោះត្រួតពិនិត្យពីររបស់អាមេរិក និងយន្តហោះ១០គ្រឿងទៀតរបស់ជប៉ុន ដែលមានមួយគ្រឿងជាយន្តហោះធុនប្រយុទ្ធ កំពុងហោះហើរនៅក្នុងដែន។ តាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិន បេសកកម្មរបស់យន្តហោះល្បាតរបស់ចិនមានគោលដៅតាមដាន ឃ្លាំមើលសកម្មភាពហោះហើរ និងកំណត់អត្តសញ្ញាណ របស់យន្តហោះរបស់ប្រទេសដទៃទៀតដែលហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់ចិន។
ភាពតានតឹងក្នុងជម្លោះដណ្តើមប្រជុំកោះ សេនកាគូ ឬទៀវយូ រវាងចិន និងជប៉ុន កើតមានតាំងពីពេលដែលរដ្ឋាភិបាលជប៉ុនបានទិញដីកោះបីនៃប្រជុំកោះសេនកាគូមកធ្វើជាសម្បត្តិរដ្ឋ។ ប៉ុន្តែ គឺចលនាជាតិនិយមនៅក្នុងប្រទេសនីមួយៗ ដែលកំពុងដុតបញ្ឆេះឲ្យជម្លោះមានកាន់តែខ្លាំងឡើងៗរវាងចិន និងជប៉ុន។ គឺចលនាជាតិនិយមនេះឯង ដែលស្តែងឡើងនៅក្នុងប្រព័ន្ធចុះផ្សាយក្នុងស្រុក ដែលកំពុងញុះញង់ឲ្យរដ្ឋាភិបាលចិន និងជប៉ុនត្រលប់មកប្រឈមមុខដាក់គ្នាកាន់តែខ្លាំង។ កាលពីថ្ងៃសុក្រ កាសែតក្នុងស្រុកចិនបានអំពាវនាវដល់រដ្ឋាភិបាលកុំឲ្យរារែក និងប្រតិកម្មតបតយ៉ាងចាស់ដៃលើអ្នកដែលមិនគោរពដែនអាកាសរបស់ចិន។
ជម្លោះកាន់តែរីករាលដាលកាន់តែធំ ចាប់តាំងពីជប៉ុន មាននាយករដ្ឋមន្រ្តីដែលជាអ្នកអភិរក្ស និងជាតិនិយមខ្លាំង។ ប្រទេសចិនវិញ ដែលធ្លាប់រងគ្រោះនៅក្រោមការគ្រប់គ្រងផ្តាច់ការរបស់ជប៉ុន តាំងពីមុនសម័យសង្រ្គាមលោកលើកទីពីរ ក៏កំពុងចង់សាកកម្លាំងជាមួយជប៉ុនវិញដែរ។ ផលចំណេញមួយទៀត ដែលចិនបានពីការហ៊ានចេញមុខផ្គើនជាមួយជប៉ុន និងអាមេរិក គឺចិនចង់បង្ហាញអំណាច ឥទ្ធិពលផ្តាច់មុខរបស់ខ្លួន នៅអាស៊ី។
កាលពីប៉ុន្មានឆ្នាំមុន ចិនដែលនៅស្គាល់ភាពក្រីក្រ មិនជឿនលឿន ប្រហែលមិនទាន់ហ៊ានចេញមុខ ក្អកដាក់ជប៉ុន និងបានបណ្តោយឲ្យជប៉ុនយកដីកោះទៀវយូ កាលពីឆ្នាំ ១៩៥១។ ប៉ុន្តែ នៅពេលនេះ ចិនដែលកំពុងក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីរ វ៉ាដាច់ជប៉ុនកំពុងអភិវឌ្ឍវិស័យយោធារបស់ខ្លួន យ៉ាងសន្ធឹកសន្ធាប់។ បញ្ញវន្តចិន និងអ្នកជាតិនិយមជាច្រើនទៀត មិនខ្លាចនឹងទទូចសុំឲ្យរដ្ឋាភិបាលរបស់ខ្លួនចេញមុខប្រឈមមុខនឹងជប៉ុន បើទោះបីជាប្រឈមមុខផ្នែកយោធា នោះដើម្បីបង្ហាញថា ចិនលែងជាប្រទេសទន់ជ្រាយ ទុកឲ្យជប៉ុនធ្វើបាបដូចមុនទៀតហើយ។
►សូមអាន៖ ចិនបង្ហាញជាលើកទីមួយ យន្តហោះចម្បាំងដោយគ្មានមនុស្សបើក
ការដែលចិនចេញមុខដណ្តើមដីកោះជាមួយជប៉ុនមិនមែនត្រឹមតែដើម្បីការពារប្រយោជន៍អធិបតេយ្យភាពទឹកដីតែប៉ុណ្ណោះទេ។ ប៉ុន្តែ ចិនសំឡឹងឃើញប្រយោជន៍សេដ្ឋកិច្ចផងដែរ។ដូចដឹងស្រាប់ហើយ គេទើបតែរកឃើញថា នៅជិតប្រជុំកោះសេនកាគូ មានអណ្តូងឧស្ម័នមួយយ៉ាងធំ ហើយតំបន់ជិតប្រជុំកោះនោះទៀតសោតសំបូរដោយត្រី និងធនធានធម្មជាតិជាច្រើនទៀត ដែលចិនត្រូវការសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
តើនឹងអាចមានការប៉ះទង្គិចគ្នាផ្នែកយោធាដែរឬទេ
នេះជាអ្វីដែលគេកំពុងបារម្ភ។ កាលពីថ្ងៃអង្គារកន្លងទៅ យន្តហោះទម្លាក់គ្រាប់បែកអាមេរិកធុន បេ ៥២បានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ចិន ដោយមិនជូនដំណឹងដល់អាជ្ញាធរចិន។ ជប៉ុន និងកូរ៉េខាងត្បូងដែលលើកទឹកចិត្តដោយការគាំទ្រយោធាពីអាមេរិក បានបន្តបញ្ជូនយន្តហោះ ទៅក្នុងដែនអាកាសរបស់ចិនដែរ។ ចិនពេលនេះ កំពុងប្រឈមមុខនឹងការរួមកម្លាំងគ្នា រវាងអាមេរិក ជាមួយនឹងជប៉ុន និងកូរ៉េខាងត្បូង។ ប្រទេសទាំងបីបានដែលជាសម្ព័ន្ធមិត្តនឹងគ្នា បានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន ទៅក្នុងដែនអាកាសដែលចិនបានកំណត់ជាតំបន់ការពាររបស់ខ្លួន។
កាសែតYomiuri Shimbun របស់ជប៉ុនវិញ បានសរសេរកាលពីថ្ងៃសុក្រម្សិលមិញថា អាមេរិកនិងជប៉ុននឹងពង្រឹងសហប្រតិបត្តិការយោធានៅក្នុងតំបន់។ យន្តហោះជប៉ុនសម្រាប់ចាប់សញ្ញាយន្តហោះនឹងត្រូវបញ្ជូនទៅហោះហើរជាអចិន្រ្តៃយ៍ នៅពីលើកោះអូគីណាវ៉ា ចំណែកយន្តហោះគ្មានមនុស្សបើករបស់អាមេរិក និងចាប់ផ្តើមប្រតិបត្តិការនៅក្នុងពេលខាងមុខ នៅក្នុងប្រទេសជប៉ុន។ មើលទៅស្ថានភាពបច្ចុប្បន្ននេះ គេបារម្ភថា យន្តហោះរបស់ប្រទេសដែលប្រឈមមុខដាក់គ្នា នឹងអាចប៉ះទង្គិចដាក់គ្នា នៅថ្ងៃណាមួយមិនខាន។
ចិនបានព្រមានរួចហើយដល់អាមេរិកកុំឲ្យលូកដៃនៅក្នុងជម្លោះទឹកដីចិន និងជប៉ុននេះ។ កាសែតចិន ដែលភាគច្រើនតំណាងឲ្យសំឡេងរបស់បក្សកុម្មុយនិស្តចិន នៅក្នុងសប្តាហ៍នេះ បានសរសេរថា អាមេរិកនឹងរួចខ្លួន បើសិនជាមិនចូលពាក់ព័ន្ធនឹងជម្លោះលើកនេះ។ ពោលគឺចិនចង់សំដៅរករឿងតែ ជប៉ុនមួយតែប៉ុណ្ណោះ ដែលបើតាមចិន នៅបន្តមហិច្ឆិតាចក្រពត្តិនិយម ដណ្តើមទឹកដី។ បើមើលទៅកម្លាំងយោធា ចិន មានមិនចាញ់គ្នាជប៉ុនប៉ុន្មានទេ។ ជប៉ុននៅប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្កើនថវិកាយោធា ដល់ ៥០ពាន់លានដុល្លារ ប៉ុន្តែ ចំនួននេះតំណាងឲ្យតែមួយភាគបីនៃថវិការបស់ចិនតែប៉ុណ្ណោះ។ ចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរបានអភិវឌ្ឍវិស័យយោធារបស់ខ្លួន នៅផ្នែកជើងទឹក ដើម្បីទប់ទល់នឹងទាហានជើងទឹករបស់ជប៉ុន ដែលគេវាយតម្លៃថា បំពាក់ដោយកប៉ាល់ចម្បាំង និងនាវាមុជទឹកទំនើប និងមានសមត្ថភាពនៅក្នុងសមរភូមិ។