
លោក សម រង្ស៊ី រួមទាំងថ្នាក់ដឹកនាំ និងតំណាងរាស្ត្របក្សសង្គ្រោះជាតិ នៅថ្ងៃទី១១ ធ្នូ បានធ្វើដំណើរទៅពិនិត្យគ្រោះមហន្តរាយព្រៃឈើនៅព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងនោះមានក្រុមហ៊ុនវៀតណាមពីរ ដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចច្រើនហិកតារហួសច្បាប់កំណត់។
ស្របពេលនេះដែរលោក សម រង្ស៊ី បានជួបប្រជាពលរដ្ឋនៅតំបន់នោះ ហើយបានជំរុញឲ្យប្រជាពលរដ្ឋទាំងនោះប្រឹងប្រែងការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់នេះឲ្យបានដាច់ខាត។