មើល​​រឿង​អាសអាភាស​ក្នុង​ទូរស័ព្ទដៃ នឹកចង់​ចាប់​នារី​សតិ​មិនគ្រប់​រំលោភ​ទាំងថ្ងៃ ត្រូវចាប់ខ្លួន



ខេត្តតាកែវ ៖ ក្មេង​ប្រុស​​មិន​​ទាន់​ជ្រុះ​ពន្លៃពីក្បាល​ម្នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​នារី​រងគ្រោះ​​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន ដោយចោទប្រកាន់​​ពីបទ​ចាប់​រំលោភ​​ក្មេង​ស្រី​រងគ្រោះ​ទាំងកំរោល​រហូត​បានសម្រេច​ ​កាលពីវេលាម៉ោង១ និង​១៥​នាទី​រសៀល​ថ្ងៃទី​១០ ធ្នូ ២០១៣ ស្ថិត​នៅ​ចំណុចភូមិថ្មី ឃុំ​រវៀង ស្រុក​សំរោង​ ខេត្ត​តាកែវ។ប្រភព​បានឱ្យដឹងថា ជន​សង្ស័យ​ឈ្មោះ​ដុង សេងលី ហៅអួយ អាយុ​១៦​ឆ្នាំ រី​ឯ​នារីរងគ្រោះ​អាយុ​១៨ឆ្នាំ​ ពួកគេ​ទាំងពីរនាក់​រស់នៅ​ភូមិ-ឃុំ​ខាងលើ ហើយ​នារីរងគ្រោះ​នាង​មានសតិ​មិនគ្រប់ផង ។
​នៅ​ចំពោះ​មុខ​ប៉ូលិស ជន​សង្ស័យ​បាន​សារភាពថា រូបគេពិត​ជា​បាន​ចាប់រំលោភ​លើ​នារីរងគ្រោះ​ពិតមែន មូលហេតុ​ដោយ​សារ​ខ្លួន​បាន​មើល​រឿង​អាសអាភាស​ក្នុង​ទូរស័ព្ទ​ដៃ ទើប​ចាប់​នារីរងគ្រោះ​រំលោភតែម្តង ។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ការិយាល័យ​កម្រិត​ធ្ងន់ ខេត្ត​ដើម្បី​រង់ចាំការដោះស្រាយ​តាមផ្លូវច្បាប់ ។


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors