ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងអំពីការទាមទារអត្តសញ្ញាណនិងការទាមទារផ្តាច់ទឹកដី នៅប្រទេសឥណ្ឌូណេស៊ី។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថានៅទីបំផុត រដ្ឋាភិបាលឥណ្ឌូណេស៊ីបានយល់ព្រមទទួលស្គាល់ឯករាជ្យរបស់ទីម័រខាងកើត នៅខែតុលាឆ្នាំ១៩៩៩។ ឯករាជ្យនេះរបស់ទីម័រខាងកើត បានជំរុញឲ្យខេត្តAceh និងខេត្ត Irian Jaya បង្កើនការទាមទារផ្តាច់ខ្លួនចេញពីការ
ត្រួតត្រារបស់ទីក្រុង ហ្សាការតា។ ប៉ុន្តែ មកទល់សព្វថ្ងៃ ទាំងAceh និងទាំងIrian Jaya ទទួលបានត្រឹមតែស្វ័យភាពប៉ុណ្ណោះពីរដ្ឋាភិបាលឥណ្ឌូណេស៊ី។

ឯករាជ្យទីម័រខាងកើតដែលត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២០ឧសភាឆ្នាំ២០០២ បានផ្តល់ក្តីសង្ឃឹមមិនតិចឡើយដល់ខេត្តផ្សេងៗទៀតនៃប្រទេសឥណ្ឌូណេស៊ី ខេត្តដែលតាំងពីដើមមកមិនដែលទទួលស្គាល់ឡើយរដ្ឋអំណាចរបស់ទីក្រុងហ្សាការតា។ ខេត្តAceh គឺជាឧទាហរណ៍មួយជាក់ស្តែង។
Aceh ឋិតនៅប៉ែកចុងខាងជើងនៃកោះSumatra។ តាំងពីដើមដំបូងមក ប្រជាជនAcehបានបដិសេធមិនទទួលឡើយការត្រួតត្រារបស់ប្រទេសហូឡង់និងក្រោយមកទៀតបានច្រានចោលដូចគ្នាអំណាចរបស់ទីក្រុងហ្សាការតា។ អ៊ីចឹងហើយ បានជានៅឆ្នាំ១៩៥៣ ខេត្តនេះទាមទារផ្តាច់ទឹកដីនិយមមួយនេះ បានសាកល្បងប្រកាសជាលើកទីមួយបង្អស់ឯករាជ្យរបស់ខ្លួន។ ប៉ុន្តែ រដ្ឋអំណាចឥណ្ឌូណេស៊ីមិនព្រម ព្រមឲ្យត្រឹមតែស្វ័យភាពបន្តិចបន្តួចនៅលើវិស័យសាសនានិងវប្បធម៌ប៉ុណ្ណោះ។
ដោយហេតុតែមិនសុខចិត្ត ទើបនៅឆ្នាំ១៩៧៦ពួកអ្នកទាមទារឯករាជ្យបានបង្កើតចលនាAcehសេរីមួយ ហៅកាត់ថាGAM។ ក៏ប៉ុន្តែរហូតដល់ចុងទសវត្សរ៍ទី៩០ ចលនាGAMនេះ មិនដែលងើបក្បាលរួចឡើយ តែងតែត្រូវបានកងទ័ពឥណ្ឌូណេស៊ីវាយបង្ក្រាប។ ការប្រយុទ្ធគ្នារវាងភាគីទាំងពីរបានបណ្តាលឲ្យមានអ្នកស្លាប់៤ពាន់នាក់ពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៩៩។
នៅឆ្នាំ១៩៩៩ ចលនាGAM ចាប់ផ្តើមមានថាមពលឡើងវិញដោយសារតែមូលហេតុពីរ។ ទីមួយ គឺមកអំពីរបបផ្តាច់ការរបស់ស៊ូហារតូ(Suharto)បានរលំរលាយនៅឆ្នាំ១៩៩៨ និងទីពីរ គឺមកអំពីទីក្រុងហ្សាការតាបានបង្ខំចិត្តទទួលស្គាល់ជាលើកទីមួយបង្អស់ឯករាជ្យរបស់ទីម័រខាងកើត ដែលជាហេតុធ្វើឲ្យចលនាGam ចង់បានឯករាជ្យដែរ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មីនៃឥណ្ឌូណេស៊ីប្រជាធិបតេយ្យក្រោយសករាជស៊ូហារតូបន្តសង្កត់សង្កិនមិនឲ្យចលនាGAMទាមទារផ្តាច់ទឹកដី។ ឧទាហរណ៍ជាក់ស្តែង នៅឆ្នាំ២០០៣រដ្ឋាភិបាលទីក្រុងហ្សាការតា បានប្រកាសដាក់ខេត្តAcehក្រោមច្បាប់អាជ្ញាសឹក ហើយបានដាក់ពង្រាយទាហាន៤ម៉ឺននាក់នៅក្នុងខេត្តទាំងមូល។ ក៏ប៉ុន្តែ កងកម្លាំងរបស់GAMនៅតែបន្តសកម្មភាពទ័ពព្រៃបានតទៅទៀត ដោយសារតែពួកគេប្រព្រឹត្តរបរឆក់ប្លន់តាមសមុទ្រ នៅម្តុំដៃសមុទ្រMalacca និងដោយសារតែមានការគាំទ្រពីសំណាក់ប្រជាជន។ លើកណាក៏ដោយ ប្រជាជននៅក្នុងខេត្តAceh តែងតែធ្វើបាតុកម្មប្រឆាំងនឹងអាជ្ញាធរឥណ្ឌូណេស៊ី ក្រោយបន្ទាប់ពីមានការវាយប្រហារម្តងៗទៅលើចលនាGAM។
នៅទីបំផុត គឺគ្រោះមហន្តរាយធម្មជាតិទេតើដែលបានតម្រូវឲ្យទីក្រុងហ្សាកាតានិងចលនាAcehសេរីGAM ត្រូវរ៉ូវគ្នា។ នៅថ្ងៃទី២៦ធ្នូឆ្នាំ២០០៤ រលកយក្សស៊ូណាមី(tsunami) បានធ្វើឲ្យខ្ទេចខ្ទីអស់រលីងខេត្តមួយចំនួននៅតាមមាត់សមុទ្រនៃបណ្តាប្រទេសចំនួន១៣ ក្នុងនោះខេត្តAceh នៃប្រទេសឥណ្ឌូណេស៊ីបានទទួលរងខ្លាំងជាងគេ។ នៅក្នុងខេត្តតែមួយនេះ មានអ្នកស្លាប់រហូតដល់ទៅ១៦៨០០០នាក់។ ដោយសារតែមហន្តរាយធម្មជាតិដ៏ធំធេងនេះ ពិភពលោកបានចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើអធិករណ៍រវាងទីក្រុងហ្សាការតានិងចលនាAcehសេរី អធិករណ៍ដែលរហូតមកដល់ថ្ងៃដ៏សោកសង្វេគនោះ មតិអន្តរជាតិមិនដែលសូវបានរវីរវល់។
ក្រោយរលកយក្សស៊ូណាមី នៅម្ខាងកងទ័ពឥណ្ឌូណេស៊ីមិនអាចបន្តធ្វើការវាយលុកទៅលើខេត្តមួយដែលខ្ទេចខ្ទីគ្មានសល់អ្វីទៀតទេ និងដែលអង្គការមនុស្សធម៌ជាច្រើនបានចូលមកជួយយកអាសាប្រជាជន។ នៅម្ខាងទៀត ចលនាGAMបានបាត់បង់អស់រលីងសកម្មជន ទីជម្រក និងរចនាសម្ព័ន្ធ។ នៅក្នុងបរិបទបែបនេះ នៅខែកុម្ភៈឆ្នាំ២០០៥ ក្រោមការគាបសង្កត់របស់សហគមន៍អន្តរជាតិ ចលនាAcehសេរីនិងរដ្ឋាភិបាលឥណ្ឌូនេស៊ីបានយល់ព្រមឈប់បាញ់គ្នា ហើយក្រោយមកទៀតបានផ្តើមកិច្ចចរចានៅប្រទេសហ្វាំងឡង់(Finlande)។ ក៏ប៉ុន្តែ គេត្រូវរង់ចាំរហូតដល់ខែសីហាឆ្នាំ២០០៥ ទើបឃើញភាគីទាំងពីរសុខចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីស្វ័យភាពធំទូលំទូលាយនៃខេត្តAceh។
នៅតំបន់Irian Jayaវិញ ក៏ដូចគ្នាអ៊ីចឹងដែរ ប្រជាជនទាមទារឯករាជ្យឬក៏ស្វ័យភាពទូលំទូលាយ។ នៅឆ្នាំ២០០១ Irian Jaya ដែលបានទទួលអំណាចខ្លះពីទីក្រុងហ្សាកាតាបានប្រកាសដូរឈ្មោះជាប៉ាពូអាស៊ីខាងលិច។ ក៏ប៉ុន្តែ ក្រោយពីមានឃាតកម្មទៅលើប្រមុខចលនាទាមទារឯករាជ្យនិយមTheys Eluay នៅខែវិច្ឆិការួចមក សុបិនចង់បានឯករាជ្យរបស់ប្រជាជនប៉ាពូអាស៊ីខាងលិចបានរលាយទៅវិញដូចអំបិលត្រូវទឹក។ សព្វថ្ងៃនេះ ការ ទាមទារឯករាជ្យនៅក្នុងខេត្តនេះ ជាកង្វល់មួយដ៏ធំរបស់រដ្ឋអំណាចនៅហ្សាកាតា៕