You are here: »
Home
»
ព័ត៌មានជាតិ
»
ព្រះសង្ឃហែក្បួនទាមទារឲ្យក្រសួងធម្មការរកអ្នកលួចព្រះបរមសារីរិកធាតុ
ព្រះសង្ឃនិងពុទ្ធបរិស័ទប្រហែលជិត ២០០អង្គនិងនាក់ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ដង្ហែក្បួនចេញពីទីលានប្រជាធិបតេយ្យឆ្ពោះទៅកាន់សាលចតុមុខ ជាទីកន្លែងដែលក្រសួងធម្មការកំពុងធ្វើអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២២ ដើម្បីដាក់ញត្តិទាមទារឲ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងសុំឲ្យសម្ដេចសង្ឃទាំងពីគណៈស្វែងរកឲ្យឃើញជនដែលបានលួចសុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុនៅភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គកន្លងមក។
ព្រះសង្ឃនិងពុទ្ធបរិស័ទគង់ឈរហាលភ្លៀងនៅក្រៅរបងសាលចតុមុខ ហើយបានដាក់កំណត់រយៈពេល ១៥នាទី ឲ្យរដ្ឋមន្ត្រីក្រសួងសាសនានិងធម្មការ ឬតំណាងសង្ឃចេញមកទទួលញត្តិទាមទារនេះ បើមិនដូច្នោះទេព្រះសង្ឃ និងពុទ្ធបរិស័ទ នឹងទម្លាយរបងចូលក្នុងបរិវេណសាលចតុមុខ។ ព្រះសង្ឃនិងពលរដ្ឋបានបិទផ្លូវព្រះស៊ីសុវត្ថិ ម្ដុំសាលចតុមុខ។
សូមអាននិងស្ដាប់ព័ត៌មាននេះពិស្ដារ... RFA
Labels:
ព័ត៌មានជាតិ