អ្នកដែលបានជួបលោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ
នៅពេលនេះប្រាកដជាឆ្ងល់ ។ឆ្ងល់ពីព្រោះថា បុរសដែលមិនធ្លាប់ទុក ពុកមាត់
ពុកចង្កា សោះហេតុអីនៅពេលនេះ មានពុកមាត់ ពុកចង្កាវែង
ហើយលោកមិនព្រមកោរចេញ។ តាមពិតទៅលោកបានទុកពុកមាត់
ពុកចង្កានេះជាង
មួយឆ្នាំហើយ
គឺចាប់តាំងពីលោកបានកោរសក់កាន់ទុក្ខចំពោះការយាងសោយទិវង្គត
របស់ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ
កាលពីថ្ងៃទី១៥តុលាឆ្នាំ២០១២ មកម្លេះ។ បណ្ឌិតឡៅ ម៉ុងហៃ អះអាងថាលោកមាន
មនោសញ្ចេតនាជាមួយព្រះបរមរតនកោដ្ឋ ប្រៀបដូចឳពុកនិងកូន។
ចុចលីងស្តាប់ពិស្តារ RFI