មេដឹកនាំបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា នឹងត្រឡប់មកពីបរទេសមកកម្ពុជា វិញ នៅថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៣ គឺរយៈពេលមួយថ្ងៃមុនបក្សសង្គ្រោះជាតិ គ្រោងប្រារព្ធទិវាសិទ្ធិមនុស្សនៅខេត្តសៀមរាប។លោក ញ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្របក្សសង្គ្រោះជាតិ ឲ្យដឹងនៅ ថ្ងៃទី១ ធ្នូ
ថា លោក សម រង្ស៊ី ចេញពីកម្ពុជា ទៅបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប កាលពីថ្ងៃទី២៤ វិច្ឆិកា និងលោក កឹម សុខា ចេញទៅអាមេរិក នៅថ្ងៃទី២៨ វិច្ឆិកា ក្នុងបំណងពាំនាំដំណឹងនៃស្ថានភាពនយោបាយនៅកម្ពុជា ទៅប្រាប់អ្នកគាំទ្របក្សសង្គ្រោះជាតិ នៅបរទេស និងកៀរគរជំនួយគាំទ្រដើម្បីធ្វើបាតុកម្មនៅពេលខាងមុខ៕