មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​៩ ធ្នូ



មេដឹកនាំ​​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ត្រឡប់​មក​ពី​បរទេស​មក​កម្ពុជា វិញ នៅ​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៣ គឺ​រយៈ​ពេល​មួយ​​ថ្ងៃ​មុន​បក្ស​សង្គ្រោះ​ជាតិ គ្រោង​​ប្រារព្ធ​ទិវា​​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​សៀមរាប។លោក ញ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ ថ្ងៃ​ទី​១ ធ្នូ
ថា លោក សម រង្ស៊ី ចេញ​ពី​កម្ពុជា ទៅ​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា និង​លោក កឹម សុខា ចេញ​ទៅ​អាមេរិក នៅថ្ងៃ​ទី​២៨ វិច្ឆិកា ក្នុង​បំណង​ពាំនាំ​ដំណឹង​នៃ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ទៅ​ប្រាប់​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ នៅ​បរទេស និង​កៀរគរ​ជំនួយ​គាំទ្រ​​ដើម្បី​ធ្វើ​បាតុកម្ម​នៅ​ពេល​ខាង​មុខ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors