Pages

Sunday, December 1, 2013

បាតុកម្ម​នៅ​ប្រទេស​ថៃ​កំពុង​ប៉ះពាល់​ដល់​លំហូរ​ទេសចរណ៍​កម្ពុជា

ដោយ ស៊ុន មេសា
វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក៏​កំពុង​ទទួលរង​ផលប៉ះពាល់​នៃ​លំហូរ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដោយសារ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ថៃ។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​លើក​ឡើងថា ភ្ញៀវ​ទេសចរណ៍​ជាតិ​ថៃ​ដែល​មក​ទស្សនា​នៅ​កម្ពុជា​បាន​កំពុងតែ​ធ្លាក់ចុះ។ ដោយឡែក​សមាគមន៍​ភ្ញៀវ​ទេសចរណ៍ បាន​
បញ្ជាក់ថា ភ្ញៀវ​ទេសចរណ៍​ពី​ប្រទេស​ទី៣ នោះ​ក៏មាន​ផលប៉ះពាល់​ផងដែរ។

វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រង​ផលប៉ះពាល់​ពី​វិ​ប​ត្ត​នយោបាយ​ផ្ទៃក្នុង​ថៃ។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា លោក ថោង ខុន បានឱ្យដឹងថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ថៃ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា កំពុងមាន​ការធ្លាក់ចុះ ខណៈដែល​វិ​ប​ត្ត​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ប្រទេស​ថៃ​កំពុងតែបន្ត​ពុះកញ្ជ្រោល។
ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​បាន​អះអាងថា វិបត្តិ​នយោបាយ​ក្នុងប្រទេស​ថៃ​ដែល​នៅក្បែរ​ខាង​កម្ពុជា​នោះ នៅ​មិនទាន់បាន​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​លំហូ​រភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ពី​ប្រទេស​ទី​បី​ដែល​ប្រើ​ជើងយន្តហោះ​ថៃ​ចូលមក​កម្ពុជា​នោះទេ។

ប៉ុន្តែ ប្រធាន​ក្រុមការងារ​វិស័យ​ទេសចរ​ណ៏​ផ្នែក​ឯកជន លោក ហូ វណ្ឌី បាន​លើក​បញ្ជាក់ថា ក្រៅពី​លំហូរ​ថយ​នៃ​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ថៃ​ដែលជា​ភ្ញៀវ​ទេសចរណ៍​លំដាប់​ទី៥សម្រាប់​កម្ពុជា​នោះ  វិ​ប​ត្ត​នយោបាយ​ថៃ​ដែល​កំពុងតែបន្ត​នេះ ក៏បាន​ធ្វើឱ្យប៉ះពាល់​ដល់​លំហូ​ភ្ញៀវ​ទេសចរណ៍​ប្រទេស​ទី​បី​មកកាន់​កម្ពុជា​ផងដែរ។ ព្រោះថា ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រទេស​ទី​បី ដែល​មក​ទស្សនា​នៅ​កម្ពុជា​នោះ គឺមាន​ចំនួន​ប្រមាណ​ពី២០ ទៅ២៧ភាគរយ​នៃ​ភ្ញៀវ​សរុប​ដែល​ធ្វើដំណើរ​ចូល​កម្ពុជា​កាត់​តាម​ប្រទេស​ថៃ។

ទាំង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កម្ពុជា និង ក្រុមការងារ​វិស័យ​ទេសចរណ៍​ឯកជន មិនអាច​បញ្ជាក់​ពី​ចំនួន​ទួ​រលេ​ខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា ខណៈ​មាន​ភាពវឹកវរ​នៅ​ប្រទេស​ថៃ​នោះទេ។

យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន២៣ បាន​ហាមប្រាម​ពលរដ្ឋ​របស់ខ្លួន​មិនឱ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ។ ប្រទេស​ថៃ​ដែល​វិ​ប​ត្ត​នយោបាយ​ផ្ទៃក្នុង​កំពុងតែ​ពុះកញ្ជ្រោល​ខ្លាំងឡើងៗ ក្រុមបាតុករ​ថៃ​បាន​អំពាវនាវ​ឱ្យមាន​មហា​បាតុកម្ម​ធំ​ចុងក្រោយ​មួយ​ដើម្បី​ទំលាក់​នាយករដ្ឋមន្ត្រី លោកស្រី​យ៉ី​ង​ឡាក់ចេញពីដំណែង។

យ៉ាងណាក៏ដោយ​ប្រធាន​ក្រុមការងារ​វិស័យ​ទេសចរណ៍​ឯកជន​លោក ហួ វណ្ឌី បាន​លើទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​ភ្ញៀវ​ទេសចរណ៍ នៅ​កម្ពុជា គួរតែ​ឆ្លៀត​យក​ឱកាស​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឱ្យ​ចូលមក​ទស្ស​កម្ពុជា​ឱ​កាន់តែ​ច្រើនជាង​មុន តាមរយៈ​ស្នាមញញឹម និង​គុណភាព។ ព្រោះថា​ក្រៅពី​ថៃ កម្ពុ​ជានា​មាន​ជើងហោះហើរ​ត្រង់​ជាមួយ​ប្រទេស​ប្រមាណ​ជា២០ផ្សេងទៀត៕