ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងប្រហែលជាបានដំឡើងម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរយុងប៊ីយ៉ុង ឡើងវិញហើយ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានធ្វើការសន្និដ្ឋាន បែបនេះដោយសំអាងលើរូបភាព
ផ្កាយរណប។ ក្រុមប្រឹក្សារដ្ឋបាលទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានបើកកិច្ចប្រជុំមិនបើកចំហរ ចំនួនពីរថ្ងៃ គឺពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រនេះ។
នៅថ្ងៃព្រហស្បតិ៍នេះ យោងតាមលោក យូគីយ៉ា អាម៉ាណូ ជាប្រធានទូទៅនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ កូរ៉េខាងជើងប្រហែលជាបានដំឡើងម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរយុងប៊ីយ៉ុង ឡើងវិញរួចហើយ។ ការសន្និដ្ឋាននេះ គឺផ្អែកតាមរូបភាពផ្កាយរណប ដែលចាប់បានក្នុងពេលកន្លងមក។
រូបភាពផ្កាយរណបជាច្រើន ហាក់បង្ហាញថា កូរ៉េខាងជើងហាក់ប្រឹងប្រែងដំឡើងប្រតិករទំហំ៥មេហ្កាវ៉ាត់។ ប៉ុន្តែ ដោយសារតែទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ មិនអាចចូលទៅកាន់មជ្ឈមណ្ឌលនុយក្លេអ៊ែរយុងប៊ីយ៉ុង របស់កូរ៉េខាងជើងបាន ទីភ្នាក់ងារមិនដឹងថា តើម៉ាស៊ីនប្រតិកម្មនោះ ត្រូវបានដំឡើងរួចហើយ រឺក៏យ៉ាងណានោះទេ។
គួររំលឹកថា មជ្ឈមណ្ឌលនុយក្លេអ៊ែរយុងប៊ីយ៉ុង ស្ថិតនៅភាគខាងជើងក្រុងព្យុងយ៉ាង គឺជាប្រភពសំរាប់បង្កើតធាតុភ្លុយតូនីញ៉ូមតែមួយគត់សំរាប់កូរ៉េខាងជើង សំរាប់កម្មវិធីនុយក្លេអ៊ែរយោធា។ កូរ៉េខាងជើងមានធាតុភ្លុយតូនីញ៉ូមនេះ គ្រប់គ្រាន់ សំរាប់ផលិតគ្រាប់បែកបរមាណូ បានពី ៤ទៅ៨គ្រាប់។
កូរ៉េខាងជើងបានបិទទ្វារមជ្ឈមណ្ឌលនុយក្លេអ៊ែរយុងប៊ីយ៉ុង នៅឆ្នាំ២០០៧។ នៅឆ្នាំ២០០៩ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបណ្តេញអ្នកជំនាញទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ចេញពីទីតាំងនុយក្លេអ៊ែររបស់ខ្លួន ហើយចាប់ពីពេលនោះមក កូរ៉េខាងជើងតែងបដិសេធមិនស្វាគមន៍វត្តមានអ្នកជំនាញទាំងនោះទៀតទេ។
កាលពីខែកុម្ភៈ ដើមឆ្នាំ ក្រុងព្យុងយ៉ាងបានសាកល្បងនុយក្លេអ៊ែរជាលើកទី៣ម្តងទៀត នៅក្រោមដី ផ្ទុយទៅនឹងសេចក្តីសំរេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទង្វើនេះបានបង្កអោយមានភាពតានតឹងក្នុងតំបន់៕