ដែលនិមន្ដចូលរួមកម្មវិធីបុណ្យបញ្ចុះខ័ណ្ឌសីមា និងពិធីសម្ពោធព្រះវិហារថ្មីនៅវត្ដនេះ ទៅតាមការអញ្ជើញរបស់គណៈកម្មាធិការវត្ដខន្ដិយារាមនៅក្នុងក្រុង Jacksonville។
លោក សំ ថាវី ប្រជាពលរដ្ឋខ្មែរនៅអាម៉េរិកម្នាក់ដែលរៀបចំការធ្វើបាតុកម្មតវ៉ានេះបានប្រាប់វិទ្យុអូស្រ្ដាលីតាមទូរស័ព្ទថា ការដែលពលរដ្ឋខ្មែរជាច្រើននាក់មានមកពីរដ្ឋផ្សេងៗផងនោះគ្រោងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងវត្ដមានរបស់មន្រ្ដីសង្ឃធំៗដែលនិមន្ដពីកម្ពុជានោះ គឺដោយសារតែពួកលោកមិនពេញចិត្ដនឹងសកម្មភាពរបស់ព្រះសង្ឃទាំងនោះដែលមានការពាក់ព័ន្ធនឹងរឿងនយោបាយ ជាពិសេសរឿងចាប់ផ្សឹកភិក្ខុ ទឹម សាខន ចៅអធិការវត្ដភ្នំដិនក្នុងស្រុកគិរីវង់ខេត្ដតាកែវកាលពីឆ្នាំ២០០៧ និងការប្រើប្រាស់ហិង្សាលើសង្ឃនាពេលកន្លងទៅនេះ។
(សំឡេងលោក សំ ថាវី)
ក្រៅពីនេះតាមប្រភពព័ត៌មានតាមអ៊ីមែលដែលវិទ្យុអូស្រ្ដាលីទទួលបានក៏បានឲ្យដឹងថា លោក ជួន សុវណ្ណ ស្នងការប៉ូលិសក្រុងភ្នំពេញ និងលោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ ក៏ធ្វើដំណើរទៅរដ្ឋ Florida ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ វិទ្យុអូស្រ្ដាលីបានសុំការបញ្ជាក់ព័ត៌មានអំពីសមាសភាពគណៈប្រតិភូ ឬថ្នាក់ដឹកនាំរដ្ឋាភិបាលខ្មែរ ប៉ុន្ដែខាងគណៈកម្មាធិការវត្ដខន្ដិយារាមបានឲ្យដឹងថា ព័ត៌មានដែលថាលោក ជួន សុវណ្ណ និងលោក ប៉ា សុជាតិវង្ស ទៅចូលរួមពិធីនោះដែរនោះ គឺជារឿងមិនពិតទេ។ នេះគឺជាប្រសាសន៍របស់លោក វង្ស វិវឌ្ឍន៍ គណៈកម្មាធិការនាយកនៃវត្ដខន្ដិយារាមរដ្ឋ Florida។
(សំឡេងលោក វង្ស វិវឌ្ឍន៍)
លោក វង្ស វិវឌ្ឍន៍បានបន្ដឲ្យដឹងថា ព្រះសង្ឃដែលនិមន្ដមកពីប្រទេសកម្ពុជាចូលរួមក្នុងពិធីបុណ្យបញ្ចុះសីមារយៈពេល៣ថ្ងៃពីថ្ងៃ ទី២៩ ខែវិច្ឆិកា ដល់ថ្ងៃ ទី១ ខែធ្នូ គឺមាន៨អង្គ។
(សំឡេងលោក វង្ស វិវឌ្ឍន៍)
តាមការឲ្យដឹងពីភាគីទាំងសងខាង គឺខាងក្រុមបាតុករ និងខាងគណៈកម្មាធិការវត្ដបានឲ្យដឹងថា អាជ្ញាធរក្រុង Jacksonville រដ្ឋ Florida បានចាត់កម្លាំងជួយការពារសុវត្ថិភាពអ្នកចូលរួមហើយ ដើម្បីការពារទាំងអ្នកចូលរួមពិធីបុណ្យ និងអ្នកទៅចូលរួមធ្វើបាតុកម្មទប់ស្កាត់កុំឲ្យមានអំពើហិង្សាណាមួយកើតឡើង៕