លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សម្ភារៈព័ត៌មានវិទ្យាទាំងនេះ នឹងជួយ
ឱ្យការិយាល័យអប់រំស្រុកជាច្រើន ធ្វើការប្រមូល វិភាគ និងប្រើប្រាស់ ព័ត៌មានអប់រំកាន់តែសុក្រឹត និងកាន់តែមានប្រសិទ្ធភាពជាងមុន សំដៅធ្វើឱ្យការរៀបចំផែនការ និងការ រាយការណ៍កាន់តែមានភាពប្រសើរជាងមុន។
លោកបន្តថា ការិយាល័យអប់រំស្រុក ក៏នឹងប្រើប្រាស់បរិក្ខារទាំងនេះ ដើម្បីធ្វើការកែលម្អការងារប្រាស្រ័យទាក់ទងរបស់ពួកគេ ដូចជា ការស្គែនឯកសារ និងការផ្ញើអ៊ីម៉េល ទៅកាន់មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ដ និងទៅកាន់ស្រុកដទៃទៀត នៅក្នុងខេត្ដ។
កុំព្យូទ័រ និងបរិក្ខារព័ត៌មានវិទ្យាដទៃទៀត ដូចជា ម៉ាស៊ីនថតចម្លង និងម៉ាស៊ីនស្គេន នឹងផ្ដល់លទ្ធភាពឱ្យអ្នក រៀបចំផែនការអប់រំ នៅតាមនាយកដ្ឋានជំនាញ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ដ ការិយាល័យអប់រំ ស្រុក ជាពិសេស ដែលនៅតាមតំបន់ដាច់ស្រយាល ធ្វើការងារកាន់តែមានប្រសិទ្ធភាព និងធ្វើការប្រាស្រ័យ ទាក់ទងកាន់តែងាយស្រួល ដែលនាំឱ្យមានការសម្រួលដល់ការចែករំលែកព័ត៌មាន និងសេចក្ដីសម្រេចចិត្ដនានា និងអាចឱ្យថ្នាក់ជាតិផ្ដល់ការគាំទ្រដល់ថ្នាក់ក្រោមជាតិ បានគាប់ប្រសើរជាងមុន។
បើតាមអង្គការយូនីសេហ្វ ការិយាល័យអប់រំស្រុកចំនួន៩៦ មន្ទីរអប់រំ យុវជន និងកីឡា២៤រាជធានីខេត្ដ នាយកដ្ឋានជំនាញចំនួន១២ និងគ្រឹះស្ថានអប់រំឧត្ដមសិក្សាចំនួន២។ ជាសរុប សម្ភារៈព័ត៌មានវិទ្យា ដែលផ្ដល់ឱ្យនេះ រួមមាន កុំព្យូទ័រចំនួន ១៨០ គ្រឿង, ម៉ូនីទ័រចំនួន ១៨០ គ្រឿង, UPS ចំនួន ១៨០ គ្រឿង, ម៉ាស៊ីនទប់ភ្លើងស្វ័យប្រវត្ដិ ១៨០ គ្រឿង, ម៉ាស៊ីនថតចម្លងដែលមានមុខងារច្រើនយ៉ាងចំនួន ១៣៤ គ្រឿង, ទូឯកសារ ១៤៤, ម៉ាស៊ីនបញ្ចាំង LCD និងផ្ទាំងបញ្ចាំង ៦ គ្រឿង, ម៉ាស៊ីនស៊ើវើ ១ គ្រឿង និង កុំព្យូទ័រយួរដៃ ២ គ្រឿង។ តម្លៃសរុបរបស់សម្ភារៈទាំងនេះគឺ ៤៩.៥៤៣៥ ដុល្លារ រាប់បញ្ចូលទាំងការដឹក ជញ្ផូន ការដំឡើង និងការបណ្ដុះបណ្ដាលដល់អ្នកប្រើប្រាស់ផង៕