Pages

Saturday, November 9, 2013

EX-M បំផ្លាញ​បាក់តេរី​លើ​ទ្រុង​សត្វ​​​​

EX-M បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វ​​បណ្ដេញ​​សត្វល្អិត លើ​ដំណាំ​
1យើង​យក​មេ EX-M បំ​លែង​ជា​អាវុធ​ពីរ​ប្រភេ​ទ ដែល​ត្រូវការ​ចាំបាច់​ប្រើប្រាស់​រៀងរាល់​ថ្ងៃ​នោះ គឺ​
  • បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វនៅតាម​ទ្រុងមាន់ ទា ជ្រូក ដែល​កើតចេញ​ពី​ភាពកខ្វក់ ក្នុង​ទ្រុង​
  • បណ្តេញ​សត្វល្អិត ស៊ី​បំផ្លាញ​ដំណាំ ដូចជា ស្រូវ សណ្តែក ពោត ….. ៘​ យើង​នឹង​បង្កើត​បណ្តេញ​សត្វល្អិត​ចង្រៃ (​បាក់តេរី​អាក្រក់​) តាម​ទ្រុង មាន់ ទា ជ្រូក និង​កន្លែង​ក្លិនស្អុយ​
​ក​- អាវុធ​បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វ​
១- ការត្រៀម​សំភារៈ​
  • ធុង​ស្អាត​ចំណុះ ៤០​លីត្រ ដែល​មាន​គំរប​បិទ​ជិត ចំនួន​១ ។​
  • ធុង​ស្ពេត​ត្រូ​លាង​ស្អាត ចំនួន​១ ។​
  • ត្បាល់បុក​រុក្ខជាតិ ចំនួន​១ ។​
២- តារាង​ធាតុ​ផ្សំ​
​០១
  មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)  ១ លីត្រ​
០២​
  កា​កស្ករ  ១ លីត្រ​
០៣​
  ស្រាស (​កំរិត​ខ្លាំងក្លា ៤០​ដឺ​ក្រេ​)​  ​១.៥ លីត្រ​
០៤​
  ទឹក​ខ្មេះ (​កំរិត​ជូរ ៥​ភាគរយ​)​  ​១ លីត្រ​
០៥
  ទឹកស្អាត  ៥ លីត្រ​
​៣- វិធី​ធ្វើ​
យក​ធុង​ស្ពែ​ត្រូ​ចាក់​ទឹកស្អាត​ចំណុះ​ ១០​លីត្រ លាយ​ស្រាស ១.៥​លីត្រ លាយ​ទឹកខ្មេះ ១​លីត្រ និង​កាក​ស្ករ ១​លីត្រ​ច្របល់​កូរ​គ្នា​អោយ​សព្វ​ល្អ ។ បន្ទាប់​មក​ចាក់ EX-M ១​លីត្រ និង​កូរ ​ម្តងទៀត​ហើយ​ទឹក​ល្បាយ​ទាំងនេះ​ចាក់​ចូលក្នុង​ធុង​ចំណុះ ៤០​លីត្រ និង​មួល​គំរប​ធុង​អោយ​ជិត​ល្អ​រហូត​ដល់​ខ្យល់​ចូល​លែង​បាន ។ ផ្អាប់​ទុក​រយៈពេល ៧​ទៅ ១៥​ថ្ងៃ​ជា​ការសម្រេច​បាន​ជី ​បណ្តេញ​សត្វល្អិត ។​
៤- វិធី​បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វ​
  • យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ​ជាមួយ​ទឹកស្អាត ៥០​លីត្រ​បាញ់​លើ​ទ្រុង​សត្វ សំរាប់​អាទិត្យ​ដំបូង (​ទឹកស្អាត ១​លីត្រ លាយ​បណ្តេញ​សត្វល្អិត ២០​សេ​សេ​) បាញ់​អោយ​សព្វ​ជុំវិញ​បរិវេណ​ទ្រុង​សត្វ ។​
  • យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ​ជាមួយ​ទឹកស្អាត ១០០​លីត្រ​បាញ់​លើ​ទ្រុង​សត្វ សំរាប់​អាទិត្យ​បន្ទាប់(​ទឹកស្អាត ១​លីត្រ លាយ​បណ្តេញ​សត្វល្អិត ១០​សេ​សេ​) បាញ​ឲ្យ​សព្វ​ជុំវិញ​បរិវេណ​ទ្រុង​សត្វ ។​
  • អាទិត្យ​ទី​៣ យើង​យក​បំផ្លាយ​បាក់តេរី​អាក្រក់ ១​លីត្រ​លាយ​ជាមួយ​ទឹកស្អាត ២៥០-៥០០​លីត្រ បាញ់​លើ​ទ្រុង​សត្វ ១​អាទិត្យ ២​ដង​ជា​កំហិត ។​
  • ពេល​សត្វ​ឈឺ យើង​អាច​យក​វា​លាយ​ផ្សំ​ជាមួយ​មេ EX-M ដោយ​ខ្នាត​ស្មើគ្នា បញ្ច្រក​សត្វ​ឈឺ ទៅតាម​អាយុ​សត្វ តូច ធំ ។​
  • ចំពោះ​ត្រី​ដែល​មាន​ចៃ​យើង​យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ EX-M បំបែក​ចំនួន ៣០​លីត្រ ប្រើ​លើ​ស្រះ​ត្រី ១៦០០​ម៉ែត្រ​ការេ ។ ដើម្បី​កំចាត់​ចៃ​ដែល​តោង​លើ​ត្រី ​ជាហេតុ​បណ្តាល​អោយ​ត្រី​ស្លាប់ ។​
ការប្រើ​បែបនេះ មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត សំរាប់​សំលាប់​ពពួក​បាក់តេរី​បង្ក​រោគ និង​ចៃ​តោង​លើ​ខ្លួន​ត្រី។​
​ខ​- បណ្តេញ​សត្វល្អិត​លើ​ដំណាំ​
ក្រោយពី​បាន​ធ្វើ​បាន​សំរេច EX-M បំផ្លាញ​បាក់តេរី​អាក្រក់ យើង​ត្រូវ​យក​ត្រាំ​ជាមួយ រុក្ខជាតិ​កាច​ដូច​តារាង​ខាងក្រោម:
០១វល្លិ៍​បណ្តូល​ពេជ្រ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​៣ គីឡូក្រាម​
០២​ស្លឹក​ស្តៅ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​៤ គីឡូក្រាម
០៣​ម្ទេស​ទុំ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​១ គីឡូក្រាម
០៤​ខ្ទឹម​ក្រហម​(​ចិញ្ច្រាំ​អោយ​ម៉ត់​)​០.៥ គីឡូក្រាម​
០៥ខ្ទឹម​ស រឺ​ខ្ទឹមបារាំង (​ចិញ្ច្រាំ​អោយ​ម៉ត់​)០.៥ គីឡូក្រាម
០៦ម្តេង (​ចិញ្ច្រាំ​អោយ​ម៉ត់​)​០.៥ គីឡូក្រាម
០៧​ថ្នាំ​ខ្លាំង រឺ​ថ្នាំជក់ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​០.៥ គីឡូក្រាម
០៨​រុក្ខជាតិ​កាច មាន​ជាតិពុល ឈួល ល្វីង​មួយចំនួន បើ​មាន (​ស្លែង ក្តួច ក្បៀស ប្រង់…)
០៩EX-M បំផ្លាញ​បាក់តេរី​អាក្រក់​១០ លីត្
ធាតុ​ផ្សំ​ក្នុង​តារាង យើង​ត្រូវការ​ចំ​លាស់ រឺ​ប្តូ​រវា​ជា​ញឹកញាប់ ជៀសវាង​បង្ក​ការ​ផ្ស៊ាំ​ដល់​សត្វល្អិត​បំផ្លាញ។​
វិធី​ធ្វើ :
ដូច​ការ​ធ្វើ​ជី​បំប៉ន​ដែរ ដាក់​ក្នុង​ស្បៃ​កា​រ៉ុង ផ្អាប់​ទុក ១៥​ថ្ងៃ ទើប​សំរេចបាន បណ្តេញ​សត្វល្អិត​លើ​ដំណាំ។​
វី​ធី​ប្រើ :
យក​បណ្តេញ​សត្វល្អិត​លើ​ដំណាំ ១​លីត្រ លាយ​ទឹក ៥០០​លីត្រ បាញ់​លើ​ដំណាំ​ដែល​សត្វល្អិត​ស៊ី (ក្រាស​ខ្មៅ សត្វល្អិត​ស្លាប​ទន់ និង​រឹង​មួយចំនួន​)។ ការប្រើប្រាស់​អាច​ប្រែប្រួល​តាម​កាលៈទេសៈ៕​
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)